អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​ការងារ តាម​ប្រព័ន្ធ Online ( Google Meet)

ថ្ងៃពុធ 2 មិថុនា 2021, 11:22

នា​រសៀល ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ Online (Google Meet) ដោយមាន​ការចូលរួម​ពី លោក​មេបញ្ជាការរង សេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​-​មេបញ្ជាការរង វរ​សេនា​តូច​លេខ​១ ផងដែរ​។​

 

​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ ការងារ​ជាច្រើន​ត្រូវ​ផ្លាស់ប្តូរ មក​អនុវត្ត​តាមបែប​គន្លង​ថ្មី ដែល​តម្រូវឱ្យ​អង្គភាព​នីមួយៗ​ត្រូវតែ​បទ​បែន​តាម​ជា​ចាំបាច់​។​

 

​ព្រមជាមួយ​ការផ្សព្វផ្សាយ​ការងារ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ណែនាំ​ដល់​នាយទាហាន តាម​បណ្តា​អង្គភាព ដែល​ចូលរួម​ប្រជុំ​ទាំងអស់ ត្រូវ​ក្រើនរំលឹក​ដល់​សមាជិករ​បស់​ខ្លួន​គ្រប់រូប បន្ត​រួមចំណែក​អនុវត្ត បេសកកម្ម ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ត​ទៅមុខទៀត​ដោយ​ឥត​រុញ​រា ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​ប្តេជ្ញា​ខ្ពស់ ស្របតាម​បទបញ្ជា​ថ្នាក់លើ ក៏ដូចជា​ការណែនាំ​នានា របស់​ក្រសួងសុខាភិបាល និង អនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់ នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល នៅ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​៕​

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​ការងារ តាម​ប្រព័ន្ធ Online ( Google Meet)
អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​ការងារ តាម​ប្រព័ន្ធ Online ( Google Meet)
អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​ការងារ តាម​ប្រព័ន្ធ Online ( Google Meet)
អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​ការងារ តាម​ប្រព័ន្ធ Online ( Google Meet)
អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​ការងារ តាម​ប្រព័ន្ធ Online ( Google Meet)
អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​ការងារ តាម​ប្រព័ន្ធ Online ( Google Meet)
អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​ការងារ តាម​ប្រព័ន្ធ Online ( Google Meet)

PLB Banner on article detail

អត្ថបទពេញនិយម