លោក គីម ជុង​អ៊ុន ​បញ្ជា​ឱ្យ​សម្លាប់សត្វ​ឆ្មា និង​ព្រាប​ទាំងអស់ ទប់​ស្លា​ត់​ជំងឺ​រាតត្បាត​

ថ្ងៃច័ន្ទ 31 ឧសភា 2021, 12:50

​ដោយសារតែ​ការភ័យខ្លាច​ការ​រាលដាល​នៃ​ជំងឺ​រាតត្បាត លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​បាន​បញ្ជា​ឱ្យ​សម្លាប់សត្វ​ឆ្មា និង​សត្វ​ព្រាប​ទាំងអស់​នៅតាម​តំបន់​ព្រំដែន​។ វិធានការណ៍​ផ្សេងៗ​ត្រូវបាន​ណែនាំ​ដោយ​អាជ្ញាធរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ ដែល​រួមមាន​ការបញ្ជា​ឱ្យ​សម្លាប់សត្វ​ឆ្មា​ទាំងអស់​នៅតាម​ផ្លូវ និង​បាញ់​សត្វ​ឆ្មា ឬ​បក្សី​ណា​ដែល​ព្យាយាម​ឆ្លងកាត់​ព្រំដែន​។​

 

​ជាមួយគ្នានេះ ក៏មាន​សេចក្តីរាយការណ៍​ថា គ្រួសារ​មួយ​មកពី​ស្រុក Songhu នៃ​ខេត្ត Hyesan ត្រូវបាន​គេ​ដាក់​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​សម្ងាត់​ដោយ​ពួកគេ​បាន​ចិញ្ចឹមសត្វ​ឆ្មារ​នៅក្នុង​ផ្ទះ​របស់​ពួកគេ​។ ក្រុមគ្រួសារ​មួយ​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល ២០​ថ្ងៃ​នៅក្នុង​ភាព​ដាក់​ដោយឡែក​ចំពោះ​ការចិញ្ចឹម​ឆ្មា​ខុសច្បាប់ យោងតាម​បទបញ្ជា​។​

 

​តែ​ក្រុមគ្រួសារ​នោះបាន​ប្រាប់​អាជ្ញាធរ​ថា​ឆ្មា​របស់​ពួកគេ​បាន​ងាប់​នៅពេលដែល​ក្រុមមន្ត្រី​បាន​ចុះទៅ​ត្រួតពិនិត្យ​មើលថា តើ​ពួកគេ​កំពុង​ទុក​សត្វ​ចិញ្ចឹម ឬ​អត់​៕​

លោក គីម ជុង​អ៊ុន ​បញ្ជា​ឱ្យ​សម្លាប់សត្វ​ឆ្មា និង​ព្រាប​ទាំងអស់ ទប់​ស្លា​ត់​ជំងឺ​រាតត្បាត​

PLB Banner on article detail