ស​.​ស​.​យ​.​ក ស្រុក​ស្វាយ​លើ ចុះជួយ​សម្រប​សម្រួលកា​រងារ​ប៉ុស្តិ៍​ត្រួតពិនិត្យ សុខភាព​បឋម 

ថ្ងៃច័ន្ទ 31 ឧសភា 2021, 12:45

នា ថ្ងៃអាទិត្យ ៤ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១ លោក កង សុ​ទ្ធី អនុប្រធាន ស​.​ស​.​យ​.​ក ស្រុក​ស្វាយ​លើ បាន​ដឹកនាំ​ក្រុមការងារ ស​.​ស​.​យ​.​ក ស្រុក​ស្វាយ​លើ ចូលរួម​សហការ​ជួយ​សម្របសម្រួល​ការងារ​នៅ​ទីតាំង​ប៉ុស្តិ៍​ត្រួតពិនិត្យ សុខភាព​បឋម និង​ចុះឈ្មោះ ឬ​ស្កែ​ន QR Code Stop COVID-19 "​ទប់ស្កាត់​កូ​វីដ​-១៩" និង​បាន​ណែ​នាំនូវ​វិធានការ ៣ ការពារ ៣ កុំ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកធ្វើដំណើរ​ឆ្លងកាត់​នូវ​ច្រក​ព្រំប្រទល់ (​ស្រុក​ជីក្រែង​-​ខេ​ត្រ​សៀមរាប និង ស្រុក​ស្ទោង ខេត្តកំពង់ធំ​) ទីតាំង​ថ្មី​នៅ វិទ្យាល័យ កំពង់ក្ដី ក្នុងការ​ចូលរួមចំណែក​ជាមួយ​អាជ្ញាធរ​ខេត្តសៀមរាប ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ នៅ​ទីតាំង​ត្រួតពិនិត្យ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នកធ្វើដំណើរ​ឆ្លងកាត់ រាជធានី​-​ខេត្ត នានា ឬ​ឆ្លង​ចូល​ភូមិសាស្ត្រ​ខេត្តសៀមរាប​ផ្ទាល់ និង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការរីក​រាលដាល ជម្ងឺ​កូ​វីដ​-១៩ នៅក្នុង​ខេត្តសៀមរាប ព្រមទាំង​ធ្វើយ៉ាងណា​អោយ​ដំណើរការ​ការងារ​ប្រព្រឹត្តិ​ដោយមាន​ភាពរលូន​ផងដែរ​។ 

 

- សូម​ចូលរួម​ធ្វើតាម​វិធី​បង្ការ ៣​ការពារ ៣​កុំ​
- សូម​ចូលរួម​អនុវត្ត​ទាំងអស់គ្នា​តាម​ការណែនាំ​របស់​ក្រសួង សុខាភិបាល អោយ​ជាប់​ជាប្រចាំ 
 ដោយ តាំង ហូ​

ស​.​ស​.​យ​.​ក ស្រុក​ស្វាយ​លើ ចុះជួយ​សម្រប​សម្រួលកា​រងារ​ប៉ុស្តិ៍​ត្រួតពិនិត្យ សុខភាព​បឋម 
ស​.​ស​.​យ​.​ក ស្រុក​ស្វាយ​លើ ចុះជួយ​សម្រប​សម្រួលកា​រងារ​ប៉ុស្តិ៍​ត្រួតពិនិត្យ សុខភាព​បឋម 
ស​.​ស​.​យ​.​ក ស្រុក​ស្វាយ​លើ ចុះជួយ​សម្រប​សម្រួលកា​រងារ​ប៉ុស្តិ៍​ត្រួតពិនិត្យ សុខភាព​បឋម 
ស​.​ស​.​យ​.​ក ស្រុក​ស្វាយ​លើ ចុះជួយ​សម្រប​សម្រួលកា​រងារ​ប៉ុស្តិ៍​ត្រួតពិនិត្យ សុខភាព​បឋម 
ស​.​ស​.​យ​.​ក ស្រុក​ស្វាយ​លើ ចុះជួយ​សម្រប​សម្រួលកា​រងារ​ប៉ុស្តិ៍​ត្រួតពិនិត្យ សុខភាព​បឋម 
ស​.​ស​.​យ​.​ក ស្រុក​ស្វាយ​លើ ចុះជួយ​សម្រប​សម្រួលកា​រងារ​ប៉ុស្តិ៍​ត្រួតពិនិត្យ សុខភាព​បឋម 

PLB Banner on article detail