អាជ្ញាធរខេត្តបាត់ដំបង ឃាត់ខ្លួនមេខ្យល់ម្នាក់ និងតៃកុងរថយន្ត ២នាក់ ក្រោយនាំពលករជាច្រើននាក់ឆ្លងដែនខុសច្បាប់

ថ្ងៃអាទិត្យ 30 ឧសភា 2021, 19:18

ខេត្តបាត់ដំបង៖ កម្លាំងគណៈបញ្ជាការកងឯកភាពស្រុកកំរៀង  បានឃាត់ខ្លួនមេខ្យល់ម្នាក់ និងតៃកុងរថយន្ត២នាក់ ខណៈដែលពួកគេដឹកជញ្ជូនពលករជាច្រើននាក់ឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទជាពិសេសបទល្មើសនាំប្រជាពលរដ្ឋចេញ-ចូលក្នុងទឹកដីថៃដោយខុសច្បាប់។

សមត្ថកិច្ចបានអោយដឹងថាប្រតិបត្តិការខាងលើនេះដែរធ្វើឡើង ២ករណីផ្សេងគ្នា ដែលករណីទី០១ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ វង្ស ភឿត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅក្នុង ភូមិអូរជ្រៃ ស្រុកកំរៀង រួមនឹងមធ្យោបាយរថយន្ត០១គ្រឿង ម៉ាក ហាយឡិនឌ័រពណ៌ខៀវ ស្លាកលេខភ្នំពេញ 2P:7179 បើកបរដោយឈ្មោះ គង់ ថង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ដែលបានដឹកនាំពលករចំនួន ១១នាក់ ក្នុងនោះក្មេង៤នាក់ នាំយកចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែនទៅប្រទេសថៃ ហើយត្រូវបានបង្ក្រាបក្នុងភូមិសាស្ត្រក្រុមទី៦ ភូមិអូរជ្រៃ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។

 ករណីទី២ ធ្វើឡើងកាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដែលជនសង្ស័យមានឈ្មោះ កាន់ ឌីណា បានយករថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A: 6649 ដឹកពលករពីស្រុកក្រឡាញ់ចំនួន ១៥នាក់ ក្នុងនោះស្រី ៦នាក់ មកស្រុកកំរៀងដោយធ្វើដំណើរឆ្លងកាត់តាមទីរួមខេត្តបាត់ដំបង ឆ្ពោះទៅប៉ៃលិនចេញពីខេត្តប៉ៃលិនចូលមកដល់ភូមិសាស្ត្រខេត្តបាត់ដំបងវិញ ហើយនៅវេលាម៉ោង ១និង០០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យ ឈ្មោះ កាន ឌីណា បានអោយពលករទាំង ១៥នាក់នោះ ចុះត្រង់ចំណុចក្បែរព្រំដែនចម្ងាយប្រហែល ១.០០០ម៉ែត្រ ពីបង្គោលសីម៉ាលេខ៦២ ស្ថិតនៅក្នុងភូមិរកាបោះ ឃុំកំរៀង ស្រុកកំរៀង ហើយជនសង្ស័យបានបើករថយន្តរត់គេចខ្លួនបាត់។

លុះដល់ម៉ោង ៧និង៣៦នាទី ថ្ងៃ ខែដដែលកងការពារព្រំដែនលេខ៥០៤ បានឃាត់ខ្លួនពលករទាំង ១៥នាក់នោះ ដោយសារពួកគាត់ (ពលករ) បំរុងលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់បន្ទាប់មកកម្លាំងកងល្បាត៥០៤ បានបញ្ជូនមកអធិការនគរបាលស្រុកកំរៀង ដើម្បីធ្វើការសាកសួរ ហើយនៅវេលាម៉ោង ២និង៣០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចបេនឡានថ្មី ស្ថិតនៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ កាន ឌីណា ភេទប្រុស អាយុ២៥ ឆ្នាំមុខរបររត់តាក់ស៉ី រស់នៅក្នុងភូមិភ្នំមួយរយ ឃុំត្រាង ស្រុកកំរៀង រួមជាមួយវត្ថុតាងរថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2A:6649 ចំនួន ១គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យជាមេខ្យល់ រួមនិងតែកុងឡាន សមត្ថកិច្ចកំពុងកសាងសំណុំដើម្បីចាត់ការតាមនីតិវិធី ចំណែកពលករចំនួន២៦នាក់ដោយសារមិនជាប់សង្ស័យមានជំងឺកូវីដ១៩ ត្រូវបានអប់រំ ណែនាំ ធ្វើកិច្ចសន្យាអោយត្រឡប់ទៅស្រុកកំណើតវិញ៕

អាជ្ញាធរខេត្តបាត់ដំបង ឃាត់ខ្លួនមេខ្យល់ម្នាក់ និងតៃកុងរថយន្ត ២នាក់ ក្រោយនាំពលករជាច្រើននាក់ឆ្លងដែនខុសច្បាប់
អាជ្ញាធរខេត្តបាត់ដំបង ឃាត់ខ្លួនមេខ្យល់ម្នាក់ និងតៃកុងរថយន្ត ២នាក់ ក្រោយនាំពលករជាច្រើននាក់ឆ្លងដែនខុសច្បាប់
អាជ្ញាធរខេត្តបាត់ដំបង ឃាត់ខ្លួនមេខ្យល់ម្នាក់ និងតៃកុងរថយន្ត ២នាក់ ក្រោយនាំពលករជាច្រើននាក់ឆ្លងដែនខុសច្បាប់
អាជ្ញាធរខេត្តបាត់ដំបង ឃាត់ខ្លួនមេខ្យល់ម្នាក់ និងតៃកុងរថយន្ត ២នាក់ ក្រោយនាំពលករជាច្រើននាក់ឆ្លងដែនខុសច្បាប់
អាជ្ញាធរខេត្តបាត់ដំបង ឃាត់ខ្លួនមេខ្យល់ម្នាក់ និងតៃកុងរថយន្ត ២នាក់ ក្រោយនាំពលករជាច្រើននាក់ឆ្លងដែនខុសច្បាប់
អាជ្ញាធរខេត្តបាត់ដំបង ឃាត់ខ្លួនមេខ្យល់ម្នាក់ និងតៃកុងរថយន្ត ២នាក់ ក្រោយនាំពលករជាច្រើននាក់ឆ្លងដែនខុសច្បាប់
អាជ្ញាធរខេត្តបាត់ដំបង ឃាត់ខ្លួនមេខ្យល់ម្នាក់ និងតៃកុងរថយន្ត ២នាក់ ក្រោយនាំពលករជាច្រើននាក់ឆ្លងដែនខុសច្បាប់

PLB Banner on article detail

អត្ថបទពេញនិយម