ធ្លាយ​ជាតិពុល​ចេញពី​រោងចក្រ​មួយ​នៅ​ស្រុក​រតនមណ្ឌល ហូរ​ចូល​ស្ទឹង​សង្កែ​ងាប់​ត្រី​អណ្តែត​ពេញ​ទឹក​

ថ្ងៃព្រហស្បតិ៍ 27 ឧសភា 2021, 16:9

​ខេត្តបាត់ដំបង​! ប្រភពព័ត៌មាន​ចេញពី​សមត្ថកិច្ច​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​បានអោយដឹងថា ត្រី​ជាច្រើន​ក្បាល​បាន​ងាប់​អណ្តែត​ពេញ​ផ្ទៃ​ទឹកស្ទឹង​ថ្វាក​(​ស្ទឹង​សង្កែ​) ស្ថិតនៅ​ស្រុក​រត​មណ្ឌល ខេត្តបាត់ដំបង ដែល​ករណីនេះ​បណ្តាលមកពី​សារធាតុ​ជាតិពុល ពណ៌​ក្រ​ម៉ៅ ល្អក់ បាន​ហូរ​ពី​ប៉ែក​ខាងលើ ដែល​ចេញពី​រោងចក្រ​ចិន​មួយ ។

 

​មន្ត្រី​មូលដ្ឋាន​ដដែល​បានអោយដឹងថា ត្រី​ដែល​ងាប់​ក្នុង​ស្ទឹង​ថ្វាក ដែល​ហូរ​បន្ត​ចូល​ស្ទឹង​សង្កែ​ប៉ែក​ខាងលើនេះ បាន​ប៉ះពាល់​ទៅលើ​ឃុំ​ចំនួន​០៣  ដែល​ក្នុងនោះ​មាន​ឃុំ​ត្រែង  ឃុំ​អណ្តើក​ហែប និង ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង  ហើយ​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ជាតិពុល​នេះ​បាន​ហូរ​ចេញពី​រោងចក្រ​ចិន​មួយ​ដែល​កំពុង​សាងសង់​នៅ​ប៉ែក​ខាងលើ បង្កអោយមាន​ត្រី​ងាប់ និង ប៉ះពាល់​ខ្លាំង​ដល់​តំបន់​ទេសចរណ៍​ស្ទឹង​ថ្វាក ដែលមាន​អ្នក​ទេសចរណ៍​ទៅលេង​ផង និង​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹកស្ទឹង​នេះ​ផងដែរ​។​

 

​លោក សន និល អធិការ​នគ​បាល​ស្រុក​រតនមណ្ឌល​បានអោយដឹង​នៅ​ថ្ងៃទី​២៧ ឧសភាខែ ឆ្នាំ​២០២១​នេះ​ថា ក្រោយពី​ទទួលបាន​ដំណឹង​ពាក់ព័ន្ធ​ករណី​ខាងលើ​ភ្លាម លោក​នឹង​អាជ្ញាធរ​ឃុំ​បាន​ចុះ​ទៅកាន់​ទីតាំង​រោងចក្រ​ចិន​ខាងលើ​ដែល ឈ្មោះ វ៉ា​កាង ដើម្បី​ត្រួតពិនិត្យ និង​ឃើញថា​ជាតិពុល​នេះ បាន​ហៀរ​ចេញពី​កន្លែង​អាង​ស្តុក​ទឹក​ពណ៌​លឿង នៃ​រោងចក្រ​ចិន​នេះ​ពិតប្រាកដ​មែន ដោយសារតែ​ភ្លៀង​ខ្លាំង​បាន​ហូរ​ច្រោះ​អាង​នេះ​បណ្តាលអោយ​ហៀរ​ទឹក​គីមី​ពុល​ចូល​ស្ទឹង​។

 

​លោក​អធិការ​បាន​បញ្ជាក់ថា​ក្រោយពី​ចុះ​ពិនិត្យ​លោក​បានអោយ​ម្ចាស់​ទីតាំង​រោងចក្រ​ខាងលើនេះ​បិទ​កន្លែង​ធ្លាយ​ចេញពី​អាង​ស្តុក​នេះ​រួចរាល់​ហើយ មិនមាន​ហូរ​ជាតិពុល​ចេញមក​ទៀត​នោះទេ និង​បាន​ណែ​នាំអោយ​ម្ចាស់​រោងចក្រ​នេះ​មានការ​ប្រុងប្រយ័ត្ន បើ​មាន​លើក​ក្រោយ​ទៀត​នឹង​រាយការណ៍ ជូន​ថ្នាក់លើ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

ធ្លាយ​ជាតិពុល​ចេញពី​រោងចក្រ​មួយ​នៅ​ស្រុក​រតនមណ្ឌល ហូរ​ចូល​ស្ទឹង​សង្កែ​ងាប់​ត្រី​អណ្តែត​ពេញ​ទឹក​
ធ្លាយ​ជាតិពុល​ចេញពី​រោងចក្រ​មួយ​នៅ​ស្រុក​រតនមណ្ឌល ហូរ​ចូល​ស្ទឹង​សង្កែ​ងាប់​ត្រី​អណ្តែត​ពេញ​ទឹក​
ធ្លាយ​ជាតិពុល​ចេញពី​រោងចក្រ​មួយ​នៅ​ស្រុក​រតនមណ្ឌល ហូរ​ចូល​ស្ទឹង​សង្កែ​ងាប់​ត្រី​អណ្តែត​ពេញ​ទឹក​
ធ្លាយ​ជាតិពុល​ចេញពី​រោងចក្រ​មួយ​នៅ​ស្រុក​រតនមណ្ឌល ហូរ​ចូល​ស្ទឹង​សង្កែ​ងាប់​ត្រី​អណ្តែត​ពេញ​ទឹក​
ធ្លាយ​ជាតិពុល​ចេញពី​រោងចក្រ​មួយ​នៅ​ស្រុក​រតនមណ្ឌល ហូរ​ចូល​ស្ទឹង​សង្កែ​ងាប់​ត្រី​អណ្តែត​ពេញ​ទឹក​
ធ្លាយ​ជាតិពុល​ចេញពី​រោងចក្រ​មួយ​នៅ​ស្រុក​រតនមណ្ឌល ហូរ​ចូល​ស្ទឹង​សង្កែ​ងាប់​ត្រី​អណ្តែត​ពេញ​ទឹក​
ធ្លាយ​ជាតិពុល​ចេញពី​រោងចក្រ​មួយ​នៅ​ស្រុក​រតនមណ្ឌល ហូរ​ចូល​ស្ទឹង​សង្កែ​ងាប់​ត្រី​អណ្តែត​ពេញ​ទឹក​
ធ្លាយ​ជាតិពុល​ចេញពី​រោងចក្រ​មួយ​នៅ​ស្រុក​រតនមណ្ឌល ហូរ​ចូល​ស្ទឹង​សង្កែ​ងាប់​ត្រី​អណ្តែត​ពេញ​ទឹក​

PLB Banner on article detail

អត្ថបទពេញនិយម