ធ្វើជាឪពុកមិនត្រូវបង្រៀនកូនឱ្យចេះតែចាយលុយទំនើង តែត្រូវបង្រៀនកូនឱ្យចេះរកលុយដោយភាពត្រឹមត្រូវ មានសុជីវធម៌ និងគុណធម៌ក្នុងសង្គម អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ថ្ងៃព្រហស្បតិ៍ 27 ឧសភា 2021, 10:6

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលកើតចេញពីត្រ​កូល​កសិករ និងមានដើមកំណើតនៅខេត្តព្រៃវែង ហើយក៏ជាអ្នកដែលតស៊ូខ្លាំងបំផុតដើម្បីចាកចេញពីភាពក្រីក្រ ដោយអ្នកឧកញ៉ាបានឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ក្នុងជីវិតរហូតក្លាយឈ្មោះជាឧកញ៉ា និងបច្ចុប្បន្នមានឈ្មោះជាអ្នកឧកញ៉ាដែលមានលុយវាល់លានដុល្លារ មានជំនួញធំៗជាច្រើន និងជាសប្បុ​រស​ជនដ៏ល្បីល្បាញមួយរូបផង។ ជាងនេះទៀត អគ្គនាយក ឡេង ណាវ៉ាត្រា គ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ជាបុគ្គលមួយរូបដែលប្រើជីវិតយ៉ាងសាមញ្ញាបំផុតក្នុងការរស់នៅប្រចាំថ្ងៃ បើទោះបីមានងារជាអ្នកឧកញ៉ា និងមានលុយវាល់លានក៏ដោយ ។

អតីតពលករដែលវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សរូបនេះ បានធ្វើមហាជនជាច្រើនចាប់អារម្មណ៍ ក្រោយបង្ហោះរូបគ្រួសារកូនសំណព្វចិត្ត ដោយភ្ជាប់សំណេរខ្លីថា «ខ្ញុំជាឪ​ពុក មិនត្រូវបង្រៀនកូនឱ្យចេះតែចាយលុយ ទំនើង តែត្រូវបង្រៀនកូនឱ្យចេះរកលុយដោយភាពត្រឹមត្រូវ ដឹងខុសត្រូវ មានសុជីវធម៌ និង គុណធម៌ សីលធម៌ នៅក្នុងសង្គម» ។
ការលើកឡើងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បែបនេះ បានធ្វើបុរសម្នាក់ពេញចិត្តយ៉ាងខ្លាំង និងគាំទ្រដោយពាក្យស្ញើចសរសើរថា «ល្អទាំងសីលធម៌ សុជីវធម៌ និងកាយវិការ ការរស់នៅបែបសា​មញ្ញ មិនថាទីណាមិនដែលបង្ហាញភាពស៊ីវិលយ័ ទាំង៣នាក់ ឪពុក ម្តាយនិងកូន គួរឱ្យគោរពស្រឡាញ់» ៕

ធ្វើជាឪពុកមិនត្រូវបង្រៀនកូនឱ្យចេះតែចាយលុយទំនើង តែត្រូវបង្រៀនកូនឱ្យចេះរកលុយដោយភាពត្រឹមត្រូវ មានសុជីវធម៌ និងគុណធម៌ក្នុងសង្គម អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើជាឪពុកមិនត្រូវបង្រៀនកូនឱ្យចេះតែចាយលុយទំនើង តែត្រូវបង្រៀនកូនឱ្យចេះរកលុយដោយភាពត្រឹមត្រូវ មានសុជីវធម៌ និងគុណធម៌ក្នុងសង្គម អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើជាឪពុកមិនត្រូវបង្រៀនកូនឱ្យចេះតែចាយលុយទំនើង តែត្រូវបង្រៀនកូនឱ្យចេះរកលុយដោយភាពត្រឹមត្រូវ មានសុជីវធម៌ និងគុណធម៌ក្នុងសង្គម អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
PLB Banner on article detail