ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង ទូទាំងប្រទេស ស​ម្រ​ច​បាន ១៤១,៤៥% នៃ​ផែនការ ៤៥៩ ២០០ ហិកតា​

ថ្ងៃអង្គារ 25 ឧសភា 2021, 15:57

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៤​កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​ដើម្បី​ត្រួត​ពិនិត្យមើល​វឌ្ឍនភាព​នៃ​វិស័យ​កសិកម្ម ក្នុង​រយៈពេល​ជិត​៥​ខែ​ដើមឆ្នាំ ស្របពេល​ជាមួយនិង​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វិដ ១៩ ក្នុង​សហគមន៍ ២០ ក​ម្ភះ ។​

 

​ឯកឧត្តម​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ទាំងអស់ ដែល​ទទួលបាន​ដោយ​ជោគជ័យ​ក្នុងការ​បំពេញភារកិច្ច​នៅក្រោម​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​នៅក្នុង​ក្រសួង ប្រកបដោយ​សុខ​សុវត្ថិភាព ដោយបាន​អនុវត្តបាន​ពេញលេញ​តាម​សេចក្តីសម្រេច​លេខ ៥០ សសរ ចុះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តីពី​ការកែសម្រួល​វិធាន​ការដែល​ត្រូវអនុវត្ត​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជ​ម្អឺ​កូ​វិដ ១៩ និង​សេចក្តីណែនាំ លេខ ២៦៦២ កសក ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ របស់​ក្រសួង ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វិដ​១៩ ក្នុងអំឡុងពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល​។ ទន្ទឹមនឹងនេះ ឯកឧត្តម​ក៏បាន​សូម​ចូលរួម​អបអរសាទរ ចំពោះ​វឌ្ឍនភាព​ល្អប្រសើរ ក្នុង​វិស័យ​កសិកម្ម ដែល​ទទួលបាន​ក្នុង​រយៈពេល​ជិត​៥​ខែ ដើមឆ្នាំ​២០២១ ក្នុងនេះ​រួមមាន ៖

 

២) ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង នៅ​ទូទាំងប្រទេស ស​ម្រ​ច​បាន ១៤១,៤៥% នៃ​ផែនការ ៤៥៩ ២០០ ហិកតា​, ទទួលបាន​ផល​សរុប ២,៩៣ លាន​តោន លើស​ឆ្នាំទៅ​ចំនួន​ជាង ៣០០ ០០០ តោន ដោយ​ទទួលបាន​ទិន្នផល​ជា​មធ្យម​ចំនួន ៤,៥៣៥ តោន​/​ហិកតា​។​

 

២) ល្បឿន​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២១ សម្រេចបាន ២៧,១៣% នៃ​ផែនការ ២,៦០៩ លាន ហិកតា លឿន​ជាង​ឆ្នាំ​២០២០ ចំនួន ២០៥ ៣៨២ ហិកតា​។​

៣) ការនាំចេញ​ផលិតផល​កសិកម្ម សម្រេចបាន ៤,១៣៦ លាន តោន ច្រើនជាង​ឆ្នាំ​២០២០ ចំនួន ១,១១៧ លាន​តោន ដែល​ក្នុងនេះ​មាន​ផលិតផល​សំខាន់ៗ​មួយចំនួន រួមមាន​៖

– ការនាំ​ស្រូវ​ចេញ​បាន​ចំនួន ១,៦០ លាន តោន ច្រើនជាង​ឆ្នាំ​២០២០ ចំនួន ៧៥១ ៤៩៦ តោន​

– ចំណិត​ដំឡូង​មី ១,២០ លាន តោន ច្រើនជាង​ឆ្នាំ​២០២០ ចំនួន ២២៣ ៨១៣ តោន​

– គ្រប់​ស្វាយចន្ទី ០,៨០ លាន តោន ច្រើនជាង​ឆ្នាំ​២០២០ ចំនួន ៦១០ ៥៥៩ តោន​

– គ្រប់​ពោត ១៣៤ ០៧៩ តោន ច្រើនជាង​ឆ្នាំ​២០២០ ចំនួន ៩៨ ៤៤២ តោន​

– សណ្តែកបាយ ១១ ១០០ តោន ច្រើនជាង​ឆ្នាំ​២០២០ ចំនួន ៨ ៣៩០ តោន​

– ចេក​ស្រស់ ១៩៧ ៥៨៨ តោន ច្រើនជាង​ឆ្នាំ​២០២០ ចំនួន ៨១ ០៧៣ តោន​

– ផ្លែ​ក្រូចថ្លុង ២១ ១១៨ តោន ច្រើនជាង​ឆ្នាំ​២០២០ ចំនួន ១១ ២១៨ តោន​

– ផ្លែស្វាយ​ស្រស់ ១៥២ ០៩០ តោន ច្រើនជាង​ឆ្នាំ​២០២០ ចំនួន ១០៨ ០៤០ តោន​

– ដំណាប់​ស្វាយ ១០ ៥៥៣ តោន ច្រើនជាង​ឆ្នាំ​២០២០ ចំនួន ៧ ០០១ តោន​

– ដូងប្រេង ១៩ ៩១៦ តោន ច្រើនជាង​ឆ្នាំ​២០២០ ចំនួន ៥ ២៤៦ តោន​

– ម្រេច ៦ ៧៩៨ តោន ច្រើនជាង​ឆ្នាំ​២០២០ ចំនួន ៤ ២៧៤ តោន​

– ម្ទេស​ស្រស់ ៥៦ ៥០៧ តោន ច្រើនជាង​ឆ្នាំ​២០២០ ចំនួន ២៧ ៥០៨ តោន ។​

 

​ក្នុងឱកាស​នោះ ឯកឧត្តម រដ្ឋមន្ត្រី​ក៏បាន​ផ្តាំផ្ញើរ​ដល់​ថ្នាក់ដឹកនាំ​ក្រោម​ឱវាត​ក្រសួង​ទាំងអស់​បន្ត​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់​បន្ថែមទៀត​ទៅតាម​មុខព្រួញ​ទទួលខុសត្រូវ និង​ការចុះ​បំពេញភារកិច្ច​នៅតាម​បណ្តា​ខេត្ត ដោយ​ត្រូវ​ប្រកាន់​ខ្ចា​ប់​នូវ​វិធានការ​របស់​សុខាភិបាល ៣ ការពារ និង​៣​កុំ ជាប់​ជានិច្ច​៕

ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង ទូទាំងប្រទេស ស​ម្រ​ច​បាន ១៤១,៤៥% នៃ​ផែនការ ៤៥៩ ២០០ ហិកតា​
ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង ទូទាំងប្រទេស ស​ម្រ​ច​បាន ១៤១,៤៥% នៃ​ផែនការ ៤៥៩ ២០០ ហិកតា​
ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង ទូទាំងប្រទេស ស​ម្រ​ច​បាន ១៤១,៤៥% នៃ​ផែនការ ៤៥៩ ២០០ ហិកតា​

PLB Banner on article detail