ផ្ទុះ​ភ្នំភ្លើង​នៅ​សាធារណរដ្ឋ​កុង​ហ្គោ ស្លាប់​៣២​នាក់​

ថ្ងៃអង្គារ 25 ឧសភា 2021, 15:43

​សារព័ត៌មាន CGTN នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ នេះ បាន​ចុះផ្សាយអំពី​ចំនួន​អ្នកស្លាប់ ដោយសារ​​ភ្នំភ្លើងផ្ទុះ Mount Nyiragongo នៅ​ខេត្ត​ភាគ​ខាងជើង​រដ្ឋ North Kivu នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ គឺ​កើន​ឡើងដល់​៣២​នាក់ ហើយ​។​

 

​បើតាម​ប្រធាន​ផ្នែក​ការពារ​ជន​ស៊ីវិល លោក Joseph Makundi បាន​ថ្លែងថា ក្នុងចំណោម​ជនរងគ្រោះ​ទាំង​៣២​នាក់ មាន​៩​នាក់ ស្លាប់​ដោ​យក​ម្អែ​រ​ភ្នំភ្លើង​ហូរ​ចូលក្នុង​ផ្ទះ ៥​នាក់​ស្លាប់​ដោយ​ស្រូប​ផ្សែង ក្នុងពេល​ដើរ​ឆ្លងកាត់​កម្អែល​ភ្នំភ្លើង​។ រីឯ​១៤​នាក់​ទៀត បាន​ស្លាប់​ដោយ​ក្រឡាប់​រថយន្ត​ដឹកទំនិញ ខណៈ​៤​នាក់​ផ្សេងទៀត គឺជា​អ្នកទោស​ព្យាយាម​រត់គេច​ពី​ពន្ធនាគារ​កណ្តាល Munzenze​។​

ផ្ទុះ​ភ្នំភ្លើង​នៅ​សាធារណរដ្ឋ​កុង​ហ្គោ ស្លាប់​៣២​នាក់​
ផ្ទុះ​ភ្នំភ្លើង​នៅ​សាធារណរដ្ឋ​កុង​ហ្គោ ស្លាប់​៣២​នាក់​
ផ្ទុះ​ភ្នំភ្លើង​នៅ​សាធារណរដ្ឋ​កុង​ហ្គោ ស្លាប់​៣២​នាក់​
ផ្ទុះ​ភ្នំភ្លើង​នៅ​សាធារណរដ្ឋ​កុង​ហ្គោ ស្លាប់​៣២​នាក់​
ផ្ទុះ​ភ្នំភ្លើង​នៅ​សាធារណរដ្ឋ​កុង​ហ្គោ ស្លាប់​៣២​នាក់​
ផ្ទុះ​ភ្នំភ្លើង​នៅ​សាធារណរដ្ឋ​កុង​ហ្គោ ស្លាប់​៣២​នាក់​

PLB Banner on article detail