តំបន់​ទំនាប​មួយចំនួន​រង​ការ​ជន់​លិច ក្រោយ​ភ្លៀង​ខ្លាំង​ជាប់ៗ​គ្នា ក្នុង​ក្រុងព្រះសីហនុ​

ថ្ងៃអង្គារ 25 ឧសភា 2021, 8:40

(​ខេត្ត​ព្រះសីហនុ​)៖ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា ធ្វើ​ឲ្យ​តំបន់​មួយចំនួន​ទទួលរង​នូវ​ការ​ជន់​លិច​ដោយសារ ប្រព័ន្ធ​អូរ ប្រឡាយ មួយចំនួន​កកស្ទះ​ដោយសារ សំរាម បង្ក​មានការ​លិច ផ្លូវ​និង​លំនៅស្ថាន​មួយចំនួន​ក្នុង ភូមិសាស្ត្រ​សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ​នា​ព្រឹក​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ​២០២១​។​

​បើតាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ន​ក្នុងភូមិ​សាស្ត្រ​ដែល​ប្រឈម​នឹង​ការ​ជន់​លិច​នាពេល​កន្លងមក ដល់ពេលនេះ​កាត់បន្ថយ​បាន​ច្រើន ដោយ មានការ​យកចិត្តទុកដាក់​ពី​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ក្នុងការ​ស្ដារ​ពង្រីក​ប្រព័ន្ធ​អូរ​ប្រឡាយ​ស្ពាន​បាន​ធំ​ទូលាយ​ធ្វើ​ឲ្យ ចរន្តទឹក​ហូរ​បាន​លឿន បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ​តំបន់​ប្រឈម​ទាំងនោះ នៅពេល​មាន​ភ្លៀង​ធ្លាក់ គឺ តែងតែ​មានការ​ជន់​លិច​រយៈពេល​វែង ហើយ​បច្ចុប្បន្ន​គឺ ល្បឿន​នៃ​ចរន្តទឹក​ហូរ​បាន​លឿន​ក្រោយ ភ្លៀង​រាំង​ទឹកបាន​ស្រក​ទៅវិញ ក៏ប៉ុន្តែ​នៅ​តំបន់​មួយចំនួន​តូច​ក៏​ទទួលរង​ការ​ជន់​លិច​ដោយសារ​ប្រព័ន្ធ​អូរ​ប្រឡាយ មិនទាន់បាន ស្ដាយ​រួចរាល់ និង ប្រព័ន្ធ​លូ​ខ្លះ មិនទាន់​តុល្យភាព ជាមួយនឹង​ចរន្តទឹក​ហូរ នៅពេល​មាន​ភ្លៀង មាន​សំរាម កាកសំណល់​ផ្សេងៗ ស្ទះ​ប្រព័ន្ធ​លូ ក៏បង្ក​ទៅជា​ការ​ជន់​លិច​ផ្លូវ​និង​លំនៅស្ថាន​មួយចំនួន​។​

​ជុំវិញ​កាកសំណល់​សំរាម​ដែល​អណ្ដែត​មក តំបន់​ទំនាប ស្ទះ​ប្រព័ន្ធ​អូរ​លូ​ប្រឡាយ  មួយចំនួន​តូច​គឺ បង្កឡើង​ដោយ បងប្អូន​ប្រជាពលរដ្ឋ​បាន បោះចោល ឥត​សណ្ដាប់ធ្នាប់​ចូល​អូរ​ប្រឡាយ​និង​មួយចំនួនទៀត​គឺ​ដោយសារ​ក្រុមហ៊ុន​ប្រមូល​សំរាម​មានការ​ប្រមូល យឺតយ៉ាវ ទុក​រយៈពេល​ជាច្រើន​ថ្ងៃ​ទើប​មក​ប្រមូល​ម្ដង​នៅពេល​មាន​ភ្លៀង ធ្លាក់​ខ្លាំង ក៏​កាកសំណល់​សំរាម​ដែល​វេច​ខ្ចប់​អណ្ដែត​ចូលទៅក្នុង​ប្រព័ន្ធ​អូរ​ប្រឡាយ​នោះ​តែម្ដង​។ ប្រជាពលរដ្ឋ ក៏បាន​សំណូមពរ​ទៅដល់ អាជ្ញាធរ មេត្តា ជំរុញ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម មានការ​ប្រមូល​ឲ្យ​បាន​មួយ​សប្តាហ៍​បាន​មួយដង​ទៅ​ពីរដង​ផង​ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​កាកសំណល់​នៅតាម​លំនៅស្ថាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ស្អុយរលួយ ប៉ះពាល់ សុខភាព បរិស្ថាន  និង អណ្ដែត​ចូលក្នុង​ប្រព័ន្ធ​អូរ​លូ​ប្រឡាយ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​៕​

PLB Banner on article detail