ការប្រមូល​ផល​អំបិល​ខេត្តកំពត ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ដោយសារ​អាកាសធាតុ​មិន​អំណោយផល​

ថ្ងៃច័ន្ទ 24 ឧសភា 2021, 15:51

​កំពត​៖​ប្រជាកសិករ​មួយចំនួន​នៅក្នុង​ខេត្តកំពត បាន​ផ្អាក​ការប្រមូល​ផល​អំបិល ដោយសារតែ​អាកាសធាតុ​មិន​អំណោយផល​ល្អ ដោយមាន​ភ្លៀង​ធ្លាក់​ជា​ញឹកញាប់​។​

 

​លោក សុខ គឹម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្តកំពត បាន​មានប្រសាសន៍​ឱ្យដឹងថា រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ខេត្តកំពត បាន​ផ្អាក​ក្នុងការ​ប្រមូល​ផល​អំបិល ដោយសារតែ​មួយរយ​:​ពេលនេះ មាន​ភ្លៀង​ធ្លាក់​ជា​ញឹកញាប់ ដែល​ធ្វើឱ្យ​ពួកគាត់​ពិបាក​ក្នុងការ​ប្រមូល​ផល​អំបិល​។ លោក​បាន​បន្តថា ដោយសារតែ​កត្តា​ទាំងនេះហើយ ដែល​ធ្វើឱ្យ​ពួកគាត់​បានសម្រេច​ចិត្ត​ក្នុងការ​ផ្អាក​ប្រមូល​ផល ប៉ុន្តែ​ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត គាត់​នៅតែ​រង់​ចាំមើល​ស្ថានភាព​អាកាសធាតុ​ល្អប្រសើរ​ឡើងវិញ ទើប​បន្ត​ប្រមូល​ផល​បន្តទៀត​។ លោក​បាន​បន្តទៀតថា ចំពោះ​អំបិល​ដែល​ប្រមូល​ផល​កន្លងមក​បាន​ចំនួន​ជាង​៦​ម៉ឺន​តោន ដោយ​បូក​ជាមួយនិង​អំបិល​ដែល​សល់​ពី​ក្នុង​ឃ្លាំង​ចាស់ សរុប​សល់​ជាង​៧​ម៉ឺន​តោន សម្រាប់​បន្ត​ក្នុងការ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ ។​

 

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា ចំពោះ​តម្លៃ​ទីផ្សារ​នាពេល​បច្ចុប្បន្ននេះ​វិញ គឺ​អំបិល​៥០​គីឡូក្រាម ប្រភេទ​លេខ​១ លក់បាន​ក្នុងតម្លៃ ចន្លោះ​ពី​១២០០០​រៀល​ទៅ​១២៥០០​រៀល​ប្រភេទ​លេខ​២ តម្លៃ​១០០០០​រៀល និង​ប្រភេទ​លេខ​៣ តម្លៃ​ចន្លោះ​ពី​៨០០០​ទៅ ៩០០០​រៀល​៕​

 

ក្រសួងព័ត៌មាន

ការប្រមូល​ផល​អំបិល​ខេត្តកំពត ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ដោយសារ​អាកាសធាតុ​មិន​អំណោយផល​

PLB Banner on article detail

អត្ថបទពេញនិយម