ធ្លាក់​រថយន្ត​ខ្សែកាប​នៅ​អ៊ីតាលី ស្លាប់​១៤​នាក់​

ថ្ងៃច័ន្ទ 24 ឧសភា 2021, 12:42

​យ៉ាងហោចណាស់ មនុស្ស​១៤​នាក់ បាន​ស្លាប់ ក្នុង​ហេតុការណ៍​ធ្លាក់​រថយន្ត​ខ្សែកាប​នៅក្នុង​សួន​កម្សាន្ត Stresa-Mottarone ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី​២៣ ឧសភា ចុង​សប្តាហ៍ ម្សិលមិញ​នេះ​។

 

​លោកស្រី Marcella Severino អភិបាលក្រុង Stresa បាន​ថ្លែងប្រាប់​ហេតុការណ៍​នេះ ទៅកាន់​វិទ្យុ RAI ថា រថយន្ត​ខ្សែកាប​ដែល​ផ្ទុក​មនុស្ស​១៥​នាក់ បានចេញ​ដំណើរ​ពី​បឹង Maggiore ឡើងទៅ​កំពូលភ្នំ Mottarone ដែលមាន​កម្ពស់​ជិត​១,៤០០​ម៉ែត្រ ដោយ​ប្រើពេល​២០​នាទី​។ ស្រាប់តែ​រថយន្ត​ខ្សែកាប​នោះ ជួប​បញ្ហា​បច្ចេកទេស និង​បាន​ធ្លាក់​នៅ​កម្ពស់​ប្រមាណ​២០​ម៉ែត្រ​។ ហើយ​រអិល​ចុះ​ជម្រាលភ្នំ​ជាច្រើន​ជុំ មុនពេល​ទាក់​ជាប់​នឹង​ដើមឈើ​។​

 

​ជនរងគ្រោះ​មួយចំនួន​ត្រូវបាន​ប្រទះឃើញ​ជាប់​នៅ​ខាងក្នុង​កាប៊ីន​តែម្តង ខណៈ​អ្នក​ខ្លះទៀត​បាន​ខ្ទាតចូល​ទៅក្នុង​ព្រៃ​។ បច្ចុប្បន្ន​អ្នកត្រួតពិនិត្យ​ឈ្មោះ​បានចាប់ផ្តើម​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ ដែល​រួមមាន​ជនបរទេស​៕ Reuters​

ធ្លាក់​រថយន្ត​ខ្សែកាប​នៅ​អ៊ីតាលី ស្លាប់​១៤​នាក់​
ធ្លាក់​រថយន្ត​ខ្សែកាប​នៅ​អ៊ីតាលី ស្លាប់​១៤​នាក់​
ធ្លាក់​រថយន្ត​ខ្សែកាប​នៅ​អ៊ីតាលី ស្លាប់​១៤​នាក់​
ធ្លាក់​រថយន្ត​ខ្សែកាប​នៅ​អ៊ីតាលី ស្លាប់​១៤​នាក់​
ធ្លាក់​រថយន្ត​ខ្សែកាប​នៅ​អ៊ីតាលី ស្លាប់​១៤​នាក់​

PLB Banner on article detail