ភ្ញៀវទេសចរ​ជាង ៤​ពាន់​នាក់ មកលេង​កម្សាន្ត​នៅ​ខេត្ត​កែប ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​នេះ​

ថ្ងៃអង្គារ 18 ឧសភា 2021, 10:11

​កែប​៖ លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​កែប បាន​ឲ្យ​ដឹងថា ក្នុង​ថ្ងៃ​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃនេះ ពោលគឺ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ចម្រើន​ព្រះ​ជន​ព្រះមហាក្សត្រ និង​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​កន្លងទៅ ភ្ញៀវទេសចរ​ដែល​មក​លេង​កម្សាន្ត​នៅ​ខេត្ត​កែប មាន​ប្រមាណ​ជាង ៤​ពាន់​នាក់ ដោយ​ក្នុងនោះ​មាន​ភាគច្រើន​គឺ​ភ្ញៀវ​ជាតិ​។

 

​ថ្លែងប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា លោក​ចាត់ទុកថា នេះ​ជា​ចំនួន​ដ៏​ច្រើន​នៃ​ការ​ដើរលេង​កម្សាន្ត​រប​ស់​ភ្ញៀវទេសចរ​មកកាន់​ខេត្ត​កែប ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

 

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា យើង​ឃើញថា​ពេលនេះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បានចេញ​ធ្វើដំណើរ​កម្សាន្ត​មានការ​កើនឡើង​បណ្តើរៗ​ហើយ ជាពិសេស​គឺ​មកលេង​ខេត្ត​ដែល​នៅ​​ជាប់​តំបន់ឆ្នេរ​សមុទ្រ​នេះ​តែម្តង​។ ដែល​ធ្វើ​ឲ្យ​បងប្អូន​អាជីវករ​ប្រកប​របរ​លក់​គ្រឿង​សមុទ្រ មានការ​រីករាយ​ជាង​មុន ហើយ​ការផ្គត់ផ្គង់​គ្រឿង​សមុទ្រ​ទៅ​ឲ្យ​ភ្ញៀវទេសចរ​ស្ទើរតែ​មិន​គ្រប់​តម្រូវការ ដោយសារ​ប​រិំ​មាណ​ដែល​អាជីវករ​យកមក​ទុក​បម្រុង​លក់​មាន​ចំនួន​តិច គួប​ផ្សុំ​កត្តា​អាកាសធាតុ​ផង​ដែល​ធ្វើ​អ្នកនេសាទ​មួយចំនួន​បាន​ផ្អាក​ចេញទៅ​នេសាទ​របស់ខ្លួន​។

 

​ជាមួយ នឹង​បរិមាណ​នៃ​ចំនួន​ភ្ញៀវទេសចរ​ដែល​មកលេង​កម្សាន្ត​ហាក់​កំរើក​ឡើងវិញ ការបន្ត​ការអនុវត្ត​នូវ​វិធានការ​សុខាភិបាល ក៏ដូចជា​បំរាម​នានា​របស់​រដ្ឋបាល​ខេត្ត​កែប ដែល​បាន​ដាក់ចេញ​កាលពីពេល​កន្លងទៅ ក្នុងការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ចូលក្នុង​សហគមន៍ នៅតែ​បន្ត​អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់ ក៏ដូចជា​ការបំពាក់​នូវ​ប្រព័ន្ធ​ស្កេ​ន QR Code ស្វែ​ករក​មេរោគ​កូ​វីដ​១៩ នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ជាដើម​។​

 

​ក្នុងនោះដែរ​កាលពីពេល​ថ្មីៗ​នេះ អភិបាលខេត្ត​កែប លោក សោម ពិសិដ្ឋ បាន​ហាម​មិន​ឲ្យ​មានការ​ក្រាលកន្ទេល​នៅតាម​បណ្តោយ​ឆ្នេរ​លេង​ទឹក​ទៀត​នោះទេ នៅ​ចន្លោះ​ថ្ងៃ ច័ន្ទ និង​ថ្ងៃ​សុក្រ​តែ​អាជីវករ​នៅតែ​អាច​ក្រាលកន្ទេល​បាន នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ដែល​វិធានការ​នេះ​បាន​ដាក់ចេញ កាលពី​កំឡុងពេល​ប្រជុំ​ឆ្លង​ផែនការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប (២០២១ ២០២៥) កាលពីពេល​កន្លងទៅ​៕​

ភ្ញៀវទេសចរ​ជាង ៤​ពាន់​នាក់ មកលេង​កម្សាន្ត​នៅ​ខេត្ត​កែប ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​នេះ​
ភ្ញៀវទេសចរ​ជាង ៤​ពាន់​នាក់ មកលេង​កម្សាន្ត​នៅ​ខេត្ត​កែប ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​នេះ​
ភ្ញៀវទេសចរ​ជាង ៤​ពាន់​នាក់ មកលេង​កម្សាន្ត​នៅ​ខេត្ត​កែប ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​នេះ​
ភ្ញៀវទេសចរ​ជាង ៤​ពាន់​នាក់ មកលេង​កម្សាន្ត​នៅ​ខេត្ត​កែប ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​នេះ​
ភ្ញៀវទេសចរ​ជាង ៤​ពាន់​នាក់ មកលេង​កម្សាន្ត​នៅ​ខេត្ត​កែប ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​នេះ​
ភ្ញៀវទេសចរ​ជាង ៤​ពាន់​នាក់ មកលេង​កម្សាន្ត​នៅ​ខេត្ត​កែប ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​នេះ​
ភ្ញៀវទេសចរ​ជាង ៤​ពាន់​នាក់ មកលេង​កម្សាន្ត​នៅ​ខេត្ត​កែប ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​នេះ​
ភ្ញៀវទេសចរ​ជាង ៤​ពាន់​នាក់ មកលេង​កម្សាន្ត​នៅ​ខេត្ត​កែប ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​នេះ​
ភ្ញៀវទេសចរ​ជាង ៤​ពាន់​នាក់ មកលេង​កម្សាន្ត​នៅ​ខេត្ត​កែប ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​នេះ​

PLB Banner on article detail

អត្ថបទពេញនិយម