លទ្ធផលនៃការបិទខ្ទប់ អាជ្ញាធរខេត្តបានប្រមូលអ្នកឆ្លងជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ មានរហូតចំនួន ២៥៧១ នាក់យកទៅព្យាបាល និងមានអ្នកជាសះស្បើយមានចំនួន ១៥៥៣នាក់

ថ្ងៃសុក្រ 14 ឧសភា 2021, 19:5

(ខេត្តព្រះសីហនុ)៖ ឯឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្លែងថា លទ្ធផលនៃការបិទខ្ទប់ អាជ្ញាធរខេត្តបានប្រមូលអ្នកឆ្លងជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ មានរហូតចំនួន ២៥៧១ នាក់យកទៅព្យាបាល និងមានអ្នកជាសះស្បើយមានចំនួន ១៥៥៣នាក់ ។

ថ្លែងក្នុងពិធីសំណេះសំណាល និងជូនដំណើរកងកម្លាំងកងពលតូចថ្នើរជើងលេខ៣១ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបិទខ្ទប់តំបន់ក្រហមនៅក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា លទ្ធផលនៃការបិទខ្ទប់ អាជ្ញាធរខេត្តបានប្រមូលអ្នកឆ្លងជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ មានរហូតចំនួន ២៥៧១ នាក់យកទៅព្យាបាល និងមានអ្នកជាសះស្បើយមានចំនួន ១៥៥៣នាក់។

ដោយមានការណែនាំពីសម្ដេចតេជោក្នុងដំណើរការបិទខ្ទប់ (តំបន់ក្រហម) ក្រុងព្រះសីហនុ ដែលមានឆ្លងរាលដាលធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ នាពេលកន្លងមក ដែលកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការរបស់យើងមានចំនួនមិនគ្រប់គ្រាន់សម្រាប់បំពេញបេសកកម្មបិទខ្ទប់ក្នុងក្រុងព្រះសីហនុ។  ដោយមានការគាំទ្រពីសម្ដេចតេជោ បានឱ្យកម្លាំងខាងក្រៅគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពីអង្គភាពមានដូចជា: កងកម្លាំងយោធភូមិភាគ៣ កងពលតូចថ្មើរជើងលេខ៣១ និងកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ"រាម" បានចូលរួមក្នុងកិច្ចប្រតិបត្តិការរយៈពេល ២១ថ្ងៃកន្លងមកនេះ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមសម្ដែងការអរគុណចំពោះថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងពលទាហានទាំងអស់ដែលបានចូលរួមរយៈពេល ២១ថ្ងៃកន្លងមក ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ នៅក្រុងព្រះសីហនុ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថាមកទល់ពេលនេះជំងឺកូវីដ-១៩ យើងមិនទាន់គ្រប់គ្រងបានទាំងស្រុងនោះទេ ក៏ប៉ុន្តែលទ្ធផលដែលបានពីការបិទខ្ទប់តំបន់ក្រហមដែលមានការឆ្លងរាលដាលច្រើន យើងបានប្រមូលផ្ដុំការបិទខ្ទប់ និងប្រមូលប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមទៅយកសំណាក ហើយបេសកកម្មនេះបានធ្វើចប់សព្វគ្រប់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១កន្លងមក។

ការចាប់ផ្ដើមថ្ងៃដំបូងនៃការយកសំណាក អត្រាការឆ្លងមានកំរិតខ្ពស់ មានរហូតជាង ២០ភាគរយ។ ក្រោយពេលបិទខ្ទប់ អត្ថប្រយោជន៍ដែលយើងទទួលបានធ្វើឱ្យអត្រានៃការឆ្លងមានការថយចុះជាបន្តបន្ទាប់រហូតដល់ថ្ងៃទី១៣ ខែឧសភា អត្រាឆ្លងធ្លាក់ចុះនៅសល់ក្រោម ១ភាគរយ នេះជាជោគជ័យដែលយើងបានបិទខ្ទប់ ប្រសិនបើយើងមិនបានធ្វើការបិទខ្ទប់ទេការឆ្លង ២០ភាគរយនៃជំងឺកូវីដ-១៩ វានឹងអាចឆ្លងរាលដាលកើនឡើងរាប់សិបនាក់។ យើង នៅតែបន្តការគ្រប់គ្រងតាមទីសំណាក់ ឬផ្ទះដែលមានអ្នកវិជ្ជមានកូវីដ-១៩បន្តទៀត ដោយសំដៅលើក្រុមគ្រួសារណាដែលមានវិជ្ជមានកូវីដ-១៩ ក្នុងនោះក៏បានធ្វើការផ្សព្វផ្សាយ អប់រំ  ការណែនាំ ការពិន័យអន្តរការណ៍ឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានសុខាភិបាល និងការណែនាំ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យការយកសំណាកជុំទី២ មានការថយចុះ។

ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះមេបញ្ជាការ បញ្ជាការរង និងអគុណក្រុមគ្រួសារនៃកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមនៅទីនេះ ចំនួនជាង ២០០ នាក់ ទទួលបានសុខភាពល្អ ជោគជ័យក្នុងក្រុមគ្រួសារ និងឈ្នះជំងឺកូវីដ-១៩ ទាំងអស់គ្នា ។
តំណាងឱ្យកងពលតូចថ្មើរជើងលេខ ៣១ សូមថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលបានឧបត្ថម្ភទឹកបរិសុទ្ធ និងថវិកាចំនួន ២០លានរៀលនាពេលនេះ និងបានជួយឧបត្ថម្ភគាំទ្រនូវការហូប ការស្នាក់នៅប្រកបដោយភាពកក់ក្តៅនាពេលកន្លងមកផងដែរ៕

លទ្ធផលនៃការបិទខ្ទប់ អាជ្ញាធរខេត្តបានប្រមូលអ្នកឆ្លងជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ មានរហូតចំនួន ២៥៧១ នាក់យកទៅព្យាបាល និងមានអ្នកជាសះស្បើយមានចំនួន ១៥៥៣នាក់
លទ្ធផលនៃការបិទខ្ទប់ អាជ្ញាធរខេត្តបានប្រមូលអ្នកឆ្លងជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ មានរហូតចំនួន ២៥៧១ នាក់យកទៅព្យាបាល និងមានអ្នកជាសះស្បើយមានចំនួន ១៥៥៣នាក់
លទ្ធផលនៃការបិទខ្ទប់ អាជ្ញាធរខេត្តបានប្រមូលអ្នកឆ្លងជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ មានរហូតចំនួន ២៥៧១ នាក់យកទៅព្យាបាល និងមានអ្នកជាសះស្បើយមានចំនួន ១៥៥៣នាក់
លទ្ធផលនៃការបិទខ្ទប់ អាជ្ញាធរខេត្តបានប្រមូលអ្នកឆ្លងជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ មានរហូតចំនួន ២៥៧១ នាក់យកទៅព្យាបាល និងមានអ្នកជាសះស្បើយមានចំនួន ១៥៥៣នាក់
លទ្ធផលនៃការបិទខ្ទប់ អាជ្ញាធរខេត្តបានប្រមូលអ្នកឆ្លងជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ មានរហូតចំនួន ២៥៧១ នាក់យកទៅព្យាបាល និងមានអ្នកជាសះស្បើយមានចំនួន ១៥៥៣នាក់

PLB Banner on article detail