AIREEN Juist Dey Phumi Realthy

អ៊ីស្រាអែល​ដាក់ពង្រាយ​កងទ័ពជើងគោក ស្រប​ពេលដែល​គ្រាប់​រ៉ុក្កែត​នៅតែ​បន្ត​ផ្លោងចូល​កាន់តែ​ជ្រៅ​ក្នុង​ទឹកដី​ប្រទេស​ខ្លួន​

ថ្ងៃសុក្រ 14 ឧសភា 2021, 11:55

​អ៊ីស្រាអែល​៖ អ៊ីស្រាអែល នៅ​ថ្ងៃ​សុក្រ​នេះ បានចាប់ផ្ដើម​ដាក់ពង្រាយ​កងទ័ព​ជើង គោក រថក្រោះ ព្រមទាំង​បង្កើន​ការបាញ់​កាំភ្លើង​ធំ និង​ការវាយប្រហារ​តាមផ្លូវ​អាកាស​ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន (​ក្រុម​ហា​ម៉ាស់​) នៅ​តំបន់​ហ្គា​ហ្សា ខណៈ​គ្រាប់​រ៉ុក្កែត​នៅតែ​បន្ត​ផ្លោងចូល​កាន់តែ​ជ្រៅ​ក្នុង​ទឹកដី​អ៉ី​ស្រា​អែល ។​

 

​យោធា​អ៊ីស្រាអែល​មិនទាន់បាន​បញ្ជាក់​អ្វី​លម្អិត​ឡើយ ពាក់ព័ន្ធ​នឹង​ការដាក់​ពង្រាយ​កងទ័ព​ជើងគោក​ខាងលើនេះ​នៅឡើយ​ទេ តែ​កងទ័ព​អ៊ីស្រាអែល​បានឱ្យដឹងថា ខ្លួន​បានដាក់​ពង្រាយ​កងទ័ព​ជើងគោក និង​រថក្រោះ​ជាច្រើន​គ្រឿង​នៅតាម​តំបន់​ព្រំដែន ដោយ​បង្កឱ្យមាន​ការព្រួយបារម្ភ​ថា កងទ័ព​អ៊ីស្រាអែល​អាច​នឹង​បើក​ប្រតិ​ប​តិ្ត​ការ​ទ្រង់ទ្រាយ​ធំ​វាយលុក​ចូលក្នុង​តំបន់​ហ្គា​ហ្សា ។​

 

​ប្រភព​បានអោយដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ មនុស្ស​១០៩​នាក់ ក្នុងនោះ​មាន​កុមារ​២៩​នាក់​ក្នុង​តំបន់​ហ្គា​ហ្សា​ត្រូវបាន​សម្លាប់ នៅក្នុង​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​យោធា​អ៊ីស្រាអែល ខណៈដែល​ភាគី​អ៊ីស្រាអែល​មាន​មនុស្ស​៧​នាក់​បាន​ស្លាប់​នៅក្នុង​ប្រទេស​អ៊ីស្រាអែល ដោយសារ​ការវាយប្រហា​រ​ដោយ​គ្រាប់​រ៉ុក្កែត​របស់​ក្រុម​ហា​ម៉ាស់ ៕ ប្រភព​៖ CNA

អ៊ីស្រាអែល​ដាក់ពង្រាយ​កងទ័ពជើងគោក ស្រប​ពេលដែល​គ្រាប់​រ៉ុក្កែត​នៅតែ​បន្ត​ផ្លោងចូល​កាន់តែ​ជ្រៅ​ក្នុង​ទឹកដី​ប្រទេស​ខ្លួន​
អ៊ីស្រាអែល​ដាក់ពង្រាយ​កងទ័ពជើងគោក ស្រប​ពេលដែល​គ្រាប់​រ៉ុក្កែត​នៅតែ​បន្ត​ផ្លោងចូល​កាន់តែ​ជ្រៅ​ក្នុង​ទឹកដី​ប្រទេស​ខ្លួន​
អ៊ីស្រាអែល​ដាក់ពង្រាយ​កងទ័ពជើងគោក ស្រប​ពេលដែល​គ្រាប់​រ៉ុក្កែត​នៅតែ​បន្ត​ផ្លោងចូល​កាន់តែ​ជ្រៅ​ក្នុង​ទឹកដី​ប្រទេស​ខ្លួន​
អ៊ីស្រាអែល​ដាក់ពង្រាយ​កងទ័ពជើងគោក ស្រប​ពេលដែល​គ្រាប់​រ៉ុក្កែត​នៅតែ​បន្ត​ផ្លោងចូល​កាន់តែ​ជ្រៅ​ក្នុង​ទឹកដី​ប្រទេស​ខ្លួន​
អ៊ីស្រាអែល​ដាក់ពង្រាយ​កងទ័ពជើងគោក ស្រប​ពេលដែល​គ្រាប់​រ៉ុក្កែត​នៅតែ​បន្ត​ផ្លោងចូល​កាន់តែ​ជ្រៅ​ក្នុង​ទឹកដី​ប្រទេស​ខ្លួន​

PLB Banner on article detail

អត្ថបទពេញនិយម