AIREEN Juist Dey Phumi Realthy

រដ្ឋបាលខេត្ត​បាត់ដំបង ជូនដំណឹង​ពី​ករណី​ស្លាប់​ដំបូង អ្នក​ជម្ងឺ​កូ​វីដ​១៩

ថ្ងៃព្រហស្បតិ៍ 13 ឧសភា 2021, 16:32

​ខេត្តបាត់ដំបង​៖ រដ្ឋបាលខេត្ត​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពី​ករណី​ការស្លាប់​អ្នក​ជម្ងឺ​កូ​វីដ​-១៩ ចំនួន​០១​នាក់​ដំបូង​គេ​ជា​ជនបរទេស (​នេ​ប៉ាល់​) ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​មកពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​យោងសេចក្តី​ប្រកាស​ព័​ត៍​មានបាន​អោយដឹងថា​រដ្ឋ​បាល​ខេត្តបាត់ដំបង​បាន​ជម្រាបជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សាធារណជន​ទាំងអស់​អោយបាន​ជ្រាបថា ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​២០២១​មាន​ជនបរទេស​មួយ​នាក់​ឈ្មោះ​Thaparam bahadur ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជា​ជនជាតិ​នេ​ប៉ាល់​មាន​អាស្រ័យ​ដ្ឋា​ន​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ស្លាប់​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ដោយសារ​ជនជាតិ​នេ​ប៉ាល់​រូបនេះ ខ្សោយតម្រងនោម ដោយសារ​ជំងឺ​ទឹកនោមផ្អែម​រ៉ាំរ៉ៃ និង​មាន​មេរោគ​ជំងឺ​កូ​វិដ​១៩​។​

 

​សេចក្តីប្រកាស​ព័​ត៍​មានបាន​អោយដឹងទៀតថា ចាប់ផ្តើម​ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វិដ​-១៩ ខេត្តបាត់ដំបង​មាន​អ្នកជំងឺ​កូ​វិដ​-១៩ ចំនួន​៧១​នាក់ ហើយ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​២៩​នាក់​,​ករណី​ស្លាប់​មួយ​នាក់​និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​៤១​នាក់​។​

 

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​សាធារណជន​និង​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​បន្ត​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​៣​ការពារ (​ត្រូវ​ពាក់​ម៉ាស់ , ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ឬ​ជែ​ល , និង​ត្រូវ​រក្សា​គម្លាត​សង្គម​)​និង​៣​កុំ (​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល , កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ , និង​កុំ​ប៉ះពាល់​គ្នា )​ស្របតាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​។​

រដ្ឋបាលខេត្ត​បាត់ដំបង ជូនដំណឹង​ពី​ករណី​ស្លាប់​ដំបូង អ្នក​ជម្ងឺ​កូ​វីដ​១៩
រដ្ឋបាលខេត្ត​បាត់ដំបង ជូនដំណឹង​ពី​ករណី​ស្លាប់​ដំបូង អ្នក​ជម្ងឺ​កូ​វីដ​១៩

PLB Banner on article detail

អត្ថបទពេញនិយម