ទម្លាយ​អាថ​កំបាំង​! ឃាតករ​ប្រើ​កន្ត្រៃ​ចាក់​ប្រព​ន្ឋ​ពោះធំ សម្លាប់​កូនតូច រួច​ដុត​ផ្ទះ​ជា​ក្រោយ​

ថ្ងៃព្រហស្បតិ៍ 13 ឧសភា 2021, 15:34

​យោងតាម​អង្គភាព​ការពារ​កុមារ​ហៅ​កាត់​ថា (CPU) បាន​លម្អិត​ពី​រឿងរ៉ាវ​ដ៏​រន្ធត់ ដែល​បាន​កើតឡើង នៅវេលា​ម៉ោង ០៨​យប់ ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១ ដោយ​ជនល្មើស​មាន​ជម្លោះ​យ៉ាងខ្លាំង​ជាមួយ​ប្រពន្ធ​អាយុ ៣៨​ឆ្នាំ​របស់ខ្លួន​នៅផ្ទះ​របស់​ពួកគេ ដែល​ស្ថិតនៅក្នុង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍​។ នៅពេលនោះ​ក៏​ជនល្មើស​បាន​យក​កន្ត្រៃ​ទៅ​ចាក់​ប្រពន្ធ​របស់ខ្លួន​ជាច្រើនលើក​នៅលើ​ផ្នែក​ទ្រូង បង្ក​ឱ្យ​គាត់​រងរបួស​ធ្ងន់ធ្ងរ បន្ទាប់មក​ជនល្មើស​បាន​បង្ក​ហិង្សា​ទៅលើ​កូន​របស់ខ្លួន​ដែលមាន​អាយុ ៣​ឆ្នាំ បណ្ដាលឱ្យ​បាត់បង់​ជីវិត​ភ្លាមៗ ។​

 

​ភស្តុតាង​បានបង្ហាញ​ទៀតថា​ជនល្មើស​បាន​បន្ត​ប្រហារ​ទៅលើ​កូនចុង​របស់ខ្លួន អាយុ​៩​ឆ្នាំ ដោយ​ច្របាច់ក​។ បន្ទាប់មក​គឺ​កូនភ្លោះ​ពីរ​នាក់​ទៀត​ដែលមាន​អាយុ ៧​ឆ្នាំ បាន​ប្រទះឃើញ​អំពើ​ទាំងនេះ​ក៏​រត់​ចូលទៅក្នុង​បន្ទប់​គេង​ហើយ​កាន់ ឬ​អោប​គ្នា​ដោយមាន​ការភ័យខ្លាច ជនល្មើស​បាន​ចាក់សោរ​បន្ទប់​ជាប់​ដាក់​ពួកគេ​នៅ​ខាងក្នុង​។​

 

​បន្ទាប់ពី​ធ្វើ​សកម្មភាព​សម្លាប់​រួច​ជនល្មើស​បាន​ដុត​ពូក និង​ខោអាវ​ដើម្បី​បង្កើតជា​ហេតុការណ៍​ភ្លើង​ឆេះ​។ រួច​ជនល្មើស​បាន​រងចាំ​នៅក្នុង​ផ្ទះ​រហូត​ដល់ពេល​ភ្លើង ចាប់ផ្តើម​រីក​រាលដាល​ខ្លាំង​ឡើង ទាំង​ដឹងថា​កូនភ្លោះ​ពីរ​នាក់​នៅមាន​ជីវិត​នៅឡើយ ហើយ​ជាប់​សោរ​នៅក្នុង​បន្ទប់​គេង​។ ពេលដែល​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ទាំងស្រុង ជនល្មើស​បានចេញ​ក្រៅ​ផ្ទះ និង​រងចាំ​រហូតដល់​អ្នកជិតខាង​ប្រទះឃើញ​។ ជនរងគ្រោះ​ខ្លះ​បាន​ស្លាប់​ដោយ​របួស​រង​មុនពេល​អគ្គីភ័យ ហើយ​មួយចំនួនទៀត​បាន​ស្លាប់​នៅក្នុង​កំឡុងពេល​ភ្លើង​កំពុង​ឆាបឆេះ​តែម្ដង​។ សាកសព​កូនភ្លោះ​ត្រូវបាន​រកឃើញ​ក្នុងស្ថានភាព​អោប​គ្នា អាណោច​អាធ​ម​បំផុត​។​

 

​បច្ចុប្បន្ន​ជនល្មើស​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា នៅវេលា​ម៉ោង​១០​នេះ ជនជាប់ចោត​ឈ្មោះ ន​ន់ សារ៉េត អាយុ​២៨​ឆ្នាំ ត្រូវបាន​តុលាកា​ដំបូង​ខេត្តកំពង់ឆ្នាំង​ផ្តន្ទាទោស​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​ទៅលើ​ជនរងគ្រោះ ៥​នាក់ និង​បទ​លាក់​បំបាំង​ភស្តុតាង​។ ចែង​ក្នុង​មាត្រា​ទី​២០០ នៃ​ក្រមព្រហ្មទណ្ឌ បទល្មើស​ឃាតកម្ម​គិតទុក​ជាមុន​គឺមាន​ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​៕

ទម្លាយ​អាថ​កំបាំង​! ឃាតករ​ប្រើ​កន្ត្រៃ​ចាក់​ប្រព​ន្ឋ​ពោះធំ សម្លាប់​កូនតូច រួច​ដុត​ផ្ទះ​ជា​ក្រោយ​
ទម្លាយ​អាថ​កំបាំង​! ឃាតករ​ប្រើ​កន្ត្រៃ​ចាក់​ប្រព​ន្ឋ​ពោះធំ សម្លាប់​កូនតូច រួច​ដុត​ផ្ទះ​ជា​ក្រោយ​
ទម្លាយ​អាថ​កំបាំង​! ឃាតករ​ប្រើ​កន្ត្រៃ​ចាក់​ប្រព​ន្ឋ​ពោះធំ សម្លាប់​កូនតូច រួច​ដុត​ផ្ទះ​ជា​ក្រោយ​
ទម្លាយ​អាថ​កំបាំង​! ឃាតករ​ប្រើ​កន្ត្រៃ​ចាក់​ប្រព​ន្ឋ​ពោះធំ សម្លាប់​កូនតូច រួច​ដុត​ផ្ទះ​ជា​ក្រោយ​
ទម្លាយ​អាថ​កំបាំង​! ឃាតករ​ប្រើ​កន្ត្រៃ​ចាក់​ប្រព​ន្ឋ​ពោះធំ សម្លាប់​កូនតូច រួច​ដុត​ផ្ទះ​ជា​ក្រោយ​
ទម្លាយ​អាថ​កំបាំង​! ឃាតករ​ប្រើ​កន្ត្រៃ​ចាក់​ប្រព​ន្ឋ​ពោះធំ សម្លាប់​កូនតូច រួច​ដុត​ផ្ទះ​ជា​ក្រោយ​

PLB Banner on article detail