ប្រធាន​WHO ទើប​ចាក់​ដូ​ស​ទី​១ តែ​មិន​ប្រាប់​ប្រភេទ​វ៉ាក់សាំង​

ថ្ងៃព្រហស្បតិ៍ 13 ឧសភា 2021, 12:8

កាលពី​ថ្ងៃ​ពុធ​ទី​១២ ខែឧសភា ២០២១ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ​សកល​វិទ្យាល័យ​មួយ ក្នុង​ទីក្រុង​ហ្សឺ​ណែវ នៃ​ប្រទេស​ស្វី​ស​។​

 

​លោក Tedros Adhanom Ghebreyesus បាន​បង្ហោះ Twitter ថា “​ថ្ងៃនេះ គឺជា​វេន​របស់ខ្ញុំ​ត្រូវ​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ នៅ​មន្ទីរពេទ្យ Hopitaux​។ វ៉ាក់សាំង​សង្គ្រោះ​ជីវិត​”​។​

 

​យ៉ាងណាក៏ដោយ បុរស​សញ្ជាតិ​អេ​ត្យូ​ពី​វ័យ​៥៦​ឆ្នាំ​រូបនេះ​មិនបាន​ប្រាប់​ឈ្មោះ​វ៉ាក់សាំង​ដែល​លោក​ចាក់​នោះទេ ប៉ុន្តែ​ប្រទេស​ស្វី​ស ត្រូវបាន​គេ​ដឹងថា បាន​ប្រើ​វ៉ាក់សាំង Pfizer និង Moderna នៅក្នុង​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​របស់ខ្លួន​៕​

ប្រធាន​WHO ទើប​ចាក់​ដូ​ស​ទី​១ តែ​មិន​ប្រាប់​ប្រភេទ​វ៉ាក់សាំង​
ប្រធាន​WHO ទើប​ចាក់​ដូ​ស​ទី​១ តែ​មិន​ប្រាប់​ប្រភេទ​វ៉ាក់សាំង​
ប្រធាន​WHO ទើប​ចាក់​ដូ​ស​ទី​១ តែ​មិន​ប្រាប់​ប្រភេទ​វ៉ាក់សាំង​
ប្រធាន​WHO ទើប​ចាក់​ដូ​ស​ទី​១ តែ​មិន​ប្រាប់​ប្រភេទ​វ៉ាក់សាំង​
ប្រធាន​WHO ទើប​ចាក់​ដូ​ស​ទី​១ តែ​មិន​ប្រាប់​ប្រភេទ​វ៉ាក់សាំង​
ប្រធាន​WHO ទើប​ចាក់​ដូ​ស​ទី​១ តែ​មិន​ប្រាប់​ប្រភេទ​វ៉ាក់សាំង​

PLB Banner on article detail

អត្ថបទពេញនិយម