សមត្ថកិច្ចស្រុកព្រៃនប់ បង្ក្រាប​ឈ្មួញ​ដឹក​កូន​គ្រែង​ឈាម ជិត​៥​តោន ឆ្លង​មកពី​កោះកុង​

ថ្ងៃព្រហស្បតិ៍ 13 ឧសភា 2021, 9:4

(​ខេត្ត​ព្រះសីហនុ​)៖ កូន​គ្រែង​ឈាម​តូចៗ​ជិត​៥​តោន ប្រភេទ​១​គីឡូ​មាន​ជាង​៤​ម៉ឺន​គ្រាប់​ត្រូវបាន​ក​ម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់​សហការ​ជាមួយ​កម្លាំង​ជំនាញ​ជលផល ឃាត់​ចាប់បាន ពី​ឈ្មួញ​ដែល​ដឹក​កូន​គ្រែង​ឈាម​នេះ​តាម​រថយន្ត​២​គ្រឿង​ពី​ខេត្តកោះកុង​ឆ្លងកាត់​ភូមិសាស្ត្រ​ស្រុក​ព្រៃនប់ កាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃទី​១១ ឧសភា ២០២១ ។

 

​លោក​អនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការ​ស្តីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​សហការ​បង្ក្រាប​ផ្ទាល់​ឲ្យ​ដឹងថា ការបង្ក្រាប​នេះ​ធ្វើឡើង​តាម​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ  និង​ថា​សកម្មភាព​បង្ក្រាប​នេះ ធ្វើឡើង​ក្នុងពេលដែល​ឈ្មួញ​ដឹកជញ្ជូន​កូន​គ្រែង​ឈាម​ខុសច្បាប់ ប្រភេទ​តូចៗ​ល្អិត​១​គីឡូ​ប្រមាណ​ជាជាង​៤ម៉ឺន​គ្រាប់​នេះ  ដឹក​តាម​រថយន្ត​២​គ្រឿង​ពី​ខេត្តកោះកុង​ឆ្លងកាត់​ភូមិសាស្ត្រ​ស្រុក​ព្រៃនប់ បម្រុង​ឆ្លង​ចូលទៅ​ខេត្តកំពត សំដៅ​យកទៅលក់​ឲ្យ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម ។

 

លោក​អនុសេនីយ៍ឯក​មេបញ្ជាកា​រ​ស្តីទី​បាន​បន្ថែមថា  ក្រោយ​ឃាត់​ចាប់​ទាំង​រថយន្ត និង​កូន​គ្រែង​ឈាម​ទាំងអស់  បាន​ប្រគល់ជូន​កម្លាំង​ជំនាញ​ជលផល  តាម​និតិ​វិធី ហើយ​ក្រោយពី​បានប្រគល់​ជូន​ជំនាញ​រួច កូន​គ្រែង​ឈាម​ទាំងអស់ ត្រូវបាន​នាំយកទៅ​លែង​វិញ​ភ្លាមៗ​ដែរ នៅក្នុង​ដែន​សហគមន៍​នេសាទ​ព្រៃនប់​ពីរ ក្នុងស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ។ ចំណែក​ឈ្មួញ​ដែល​ពាក់​ព​ន្ធ័​នឹង​ការដឹកជញ្ជូន​ធ្វើ​ជំនួញ​កូន​គ្រែង​ឈាម​ខុសច្បាប់​នេះ ខាង​មន្ត្រីជលផល​ខេត្ត​ព្រះសីហនុ​និង​ចាត់​ការបន្ត​តាម​និតិ​វិធី​ច្បាប់ ៕​

សមត្ថកិច្ចស្រុកព្រៃនប់ បង្ក្រាប​ឈ្មួញ​ដឹក​កូន​គ្រែង​ឈាម ជិត​៥​តោន ឆ្លង​មកពី​កោះកុង​
សមត្ថកិច្ចស្រុកព្រៃនប់ បង្ក្រាប​ឈ្មួញ​ដឹក​កូន​គ្រែង​ឈាម ជិត​៥​តោន ឆ្លង​មកពី​កោះកុង​
សមត្ថកិច្ចស្រុកព្រៃនប់ បង្ក្រាប​ឈ្មួញ​ដឹក​កូន​គ្រែង​ឈាម ជិត​៥​តោន ឆ្លង​មកពី​កោះកុង​
សមត្ថកិច្ចស្រុកព្រៃនប់ បង្ក្រាប​ឈ្មួញ​ដឹក​កូន​គ្រែង​ឈាម ជិត​៥​តោន ឆ្លង​មកពី​កោះកុង​
សមត្ថកិច្ចស្រុកព្រៃនប់ បង្ក្រាប​ឈ្មួញ​ដឹក​កូន​គ្រែង​ឈាម ជិត​៥​តោន ឆ្លង​មកពី​កោះកុង​
សមត្ថកិច្ចស្រុកព្រៃនប់ បង្ក្រាប​ឈ្មួញ​ដឹក​កូន​គ្រែង​ឈាម ជិត​៥​តោន ឆ្លង​មកពី​កោះកុង​

PLB Banner on article detail

អត្ថបទពេញនិយម