សង្រ្គោះសត្វ​រញី​ប្រផេះ ១​ក្បាល ពីក្រញាំព្រានព្រៃ ប្រុងជួញដូរ​ធ្វើឱសថ​បុរាណ​

ថ្ងៃព្រហស្បតិ៍ 13 ឧសភា 2021, 8:52

​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២ ខែឧសភា ម្សិលមិញ មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ជួយសង្គ្រោះ និង​ដោះលែង​សត្វ​រញី​ប្រផេះ​មួយ​ក្បាល នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​។ សត្វ​រញី​ផេះ​មួយ​ក្បាល​នេះ ត្រូវបាន​ប្រទះឃើញ នៅក្នុង​បាវ​របស់​អ្នក​បរបាញ់​ម្នាក់​។​

 

​គួរ​បញ្ជាក់ថា រញី (Nycticebus bengalensis) ជា​ប្រភេទ​សត្វ កំពុង​រងគ្រោះ និង​ទទួលរង​ការគំរាមកំហែង ដោយសារតែ​តម្រូវការ ផលិត​ជា​ឱសថ​បុរាណ និង​ពាណិជ្ជកម្ម​សត្វ​ចិញ្ចឹម​ខុសច្បាប់​។ សត្វ​សញី​មួយ​ក្បាល​នេះ ទទួលបាន​សំណាង ហើយ​វា​នឹង​បាន​ឱកាស​ជា​លើក​ទី​២ ដើម្បី​ត្រឡប់​ទៅ​រស់នៅ​ក្នុងព្រៃ​វិញ​។​

 

​សូមជម្រាបថា រញី​ប្រផេះ សម្បូរ​នៅ​ប្រទេស​កម្ពុជា ភូមា ថៃ ចិន និង​ឥណ្ឌូចិន​។ ជាទូទៅ​វា​មាន​ពណ៌​ផ្សេងៗ​គ្នា ចាប់ពី​ត្នោត​ប្រផេះ​ព្រលែត​ទៅ​ក្រហម​ត្នោត និង​មាន​ឆ្នូត​ពណ៌​ត្នោត​ចាប់ពី​ក្បាល​រហូតដល់​ពាក់កណ្តាល​ខ្នង ឬ​ដល់​គល់​កន្ទុយ និង​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​រញី​ភ្លើង​ដែរ​។ វា​មាន​ពណ៌​ត្នោត​ចាស់​ព​ទ្ធ័​ជុំវិញ​រង្វង់​ភ្នែក​ទាំងពីរ និង​មាន​រោម​ឆ្នូត ពណ៌​ស​តាម​បណ្តោយ​ខ្ទង់ច្រមុះ​។​

 

​វា​ជាស​ត្វ​រាត្រីចរ​រស់នៅ និង​រកស៊ី​នៅពេល​យប់​នៅតាម​ដើមឈើ​តំបន់​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង និង​អាចមាន​វត្តមាន​នៅតាម​ចម្ការ​ផងដែរ​។ អាហារ​របស់​វា​មាន​សត្វល្អិត សត្វ​ស្លាប និង​ផ្លែឈើ​។ ជាស​ត្វ​ចូលចិត្ត​រស់នៅ​ឯកឯង ហើយ​ធ្វើ​ចលនា​បំលាស់​ទី​យឺតៗ​មិនសូវ​រហ័សរហួន​ដូច​សត្វ​ដទៃ​។ រញី​ប្រផេះ​អាច​រស់​នៅបាន​រហូតដល់​អាយុ ១៤​ឆ្នាំ​៕​

សង្រ្គោះសត្វ​រញី​ប្រផេះ ១​ក្បាល ពីក្រញាំព្រានព្រៃ ប្រុងជួញដូរ​ធ្វើឱសថ​បុរាណ​
សង្រ្គោះសត្វ​រញី​ប្រផេះ ១​ក្បាល ពីក្រញាំព្រានព្រៃ ប្រុងជួញដូរ​ធ្វើឱសថ​បុរាណ​
សង្រ្គោះសត្វ​រញី​ប្រផេះ ១​ក្បាល ពីក្រញាំព្រានព្រៃ ប្រុងជួញដូរ​ធ្វើឱសថ​បុរាណ​
សង្រ្គោះសត្វ​រញី​ប្រផេះ ១​ក្បាល ពីក្រញាំព្រានព្រៃ ប្រុងជួញដូរ​ធ្វើឱសថ​បុរាណ​

PLB Banner on article detail

អត្ថបទពេញនិយម