​រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ជា​បណ្ដោះអាសន្ន ប៊ូ​ទិច សាយ​នី​ង អង្គរ ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ ២​នាក់

ថ្ងៃព្រហស្បតិ៍ 13 ឧសភា 2021, 8:30

រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា​៖​ក្នុង​ព្រឹត្តិការណ៍ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​២០​កុម្ភៈ នេះ ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​២​នាក់ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ ដូច​មាន​រាយ​នាម​ខាងក្រោម​៖

 

១-  ឈ្មោះ រឿន គឹម​សាក់ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​គោក​ត្រាច ឃុំ​ខ្នាត ស្រុក​ពួក ជា​ករណី​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ លី​ស ជី អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១​។ សូមបញ្ជាក់ថា​ឈ្មោះ រឿន គឹម​សាក់ បាន​អនុវត្ត​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង ក្រោយពេល​ដឹងថា​ខ្លួន​មាន​ពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយ​ឈ្មោះ លី​ស ជី​។ តែ​អំឡុងពេល​នៃ​ការស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន ដែល​បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល គង់ រិទ្ធី II គឺ​អ្នក​វិជ្ជមាន​ឈ្មោះ លី​ស ជី ក៏ដូចជា​អ្នកគ្រប់គ្រង​មន្ទីរ​សម្រាក​ព្យាបាល​នេះ ពុំបាន​បង្ហាញ​អត្តសញ្ញាណ បុគ្គល​វិជ្ជមាន​ថ្មី​នេះឡើយ​។​

 

២-  ឈ្មោះ កៅ ពិភព ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​វាល សង្កាត់​សំបួរ ក្រុង​សៀមរាប ធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ មកដល់​ខេត្តសៀមរាប នៅវេលា​ម៉ោង​ប្រហែល​១៥៖០០​នាទី ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​។ ចំពោះ​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ កៅ ពិភព ត្រូវបាន​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ និង​ត្រូវបាន​ក្រុមគ្រូពេទ្យ​ណែនាំ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​បន្ត បន្ទាប់ពី​យក​សំណាក​ទទួលបាន​លទ្ធផល​អវិជ្ជមាន​។​

 

​ពាក់ព័ន្ធ​ករណី​ទីមួយ​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត សម្រេច​បិទ​ការចេញ​-​ចូល​ជា​បណ្ដោះអាសន្ន ប៊ូ​ទិច សាយ​នី​ង អង្គរ ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ដែលជា​កន្លែង​បម្រើ​ការងារ​របស់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ រឿន គឹម​សាក់​។​

 

មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៧៨​នាក់ បាន​ព្យាបាល​ជា​សះ​-​ស្បើយ​ចំនួន​២០​នាក់ ស្លាប់​១​នាក់ និង​៥៧​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។

 

​រដ្ឋបាលខេត្ត សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តសៀមរាប សូម​បង្កើន​ការ​ប្រុង​-​ប្រយ័ត្ន​ខ្ពស់​ចូលរួម​អនុវត្ត​វិធានការ​ការពារ ៣​ការពារ ៣​កុំ និង​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ជាពិសេស​ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច​ត្តា​ឡី​ស័ក​។ បុគ្គល​ទាំងឡាយណា​ប្រព្រឹត្តល្មើស​នឹង​វិធានការ​នេះ នឹង​ប្រឈម​ការពិន័យ​អន្តរការណ៍ ឬ​ផ្តន្ទាទោស​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

 

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន ឬ​ធ្លាប់​បានចេញ​-​ចូល ប៊ូ​ទិច សានី​ង អង្គរ  ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​

 

​រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ដោយ តាំង ហូ​

​រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ជា​បណ្ដោះអាសន្ន ប៊ូ​ទិច សាយ​នី​ង អង្គរ ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ ២​នាក់
​រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ជា​បណ្ដោះអាសន្ន ប៊ូ​ទិច សាយ​នី​ង អង្គរ ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ ២​នាក់
​រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ជា​បណ្ដោះអាសន្ន ប៊ូ​ទិច សាយ​នី​ង អង្គរ ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ ២​នាក់
​រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ជា​បណ្ដោះអាសន្ន ប៊ូ​ទិច សាយ​នី​ង អង្គរ ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ ២​នាក់
​រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ជា​បណ្ដោះអាសន្ន ប៊ូ​ទិច សាយ​នី​ង អង្គរ ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ ២​នាក់
​រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ជា​បណ្ដោះអាសន្ន ប៊ូ​ទិច សាយ​នី​ង អង្គរ ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ ២​នាក់

PLB Banner on article detail

អត្ថបទពេញនិយម