ឯកឧត្តមឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបយកអំណោយផ្តល់ជួនរដ្ធបាលខេត្តសៀមរាប

ថ្ងៃពុធ 12 ឧសភា 2021, 19:56

ខេត្តសៀមរាប ÷ ដើមី្បចូលរួមទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្តសៀមរាប នៅរសៀលថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តសៀមរាប បានដឹកនាំប្រតិភូ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មានអង្ករ ២០តោន ត្រីខ ១០០កេស និង ទឹកសុទ្ធ ១៥០កេស ប្រគល់ជួនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។

មានប្រសាសន៍នោះដែរឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៏បានគូសបញ្ជាក់ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ សំខាន់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតាមបណ្តាក្រុង ស្រុក មួយចំនួន បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជម្ងឺដ៏កាចសាហាវនេះ ។

មានប្រសាសន៍នោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌  របស់ឯកឧត្តមអ្នក ឧកញ៉ា សៀង ណាំ និងលោកជំទាវ ព្រមទាំងប្រតិភូ ដែលបានលះបង់នូវធនធានផ្ទាល់ បានផ្តល់ជូននូវសម្ភារៈ គ្រឿងឧបភោគបរិភោគ បម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជម្ងឺកូវិដ ក្នុងការរួមគ្នាកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវិដ១៩ ជាមួយរដ្ឋបាលខេត្តសៀមរាប ។ ឯកឧត្តមក៏បានជម្រាបជូនផងដែរថា ក្នុងករណីដែលកម្ពុជាយើងបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩នេះ   អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និង រាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជម្ងឺកូវិដ១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរ ថា ទោះជាខេត្តសៀមរាប មានមោទនភាពក្នុងការគ្រប់គ្រងស្ថានភាពកូវីដ១៩នៅក្នុងដៃយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាក៏កំពុងស្ថិតក្នុងការហ៊ុព័ទ្ធដោយហានីភ័យយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងការព្រួយបារម្ភ ជាមួយប្រជាពលរដ្ឋដែលបាន វិលត្រឡប់មកពីបណ្តា រាជធានី ខេត្តមានហានីភ័យខ្ពស់នៃជម្ងឺកូវិដ១៩ផងដែរ ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្ត បានគិតគូរក្នុងការបង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង វាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ ក្នុងពេល និង ក្រោយពេល មានការផ្ទុះជម្ងឺកូវីដ-១៩ ក្នុងសហគមន៍  ។ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកមានជម្ងឺកូវីដ-១៩ ដល់ត្រឹមថ្ងៃនព មានចំនួន៧៦នាក់ ព្យាបាលបានជាសះស្បើយចំនួន ២០នាក់ ស្លាប់ ១នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៥៥នាក់ ។   

ម៉្យាងទៀតឯកឧត្តមក៏បានសំណូមពរដល់ឯកឧត្តមអ្នកឧកញ៉ា ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ  ទៅតាមបណ្តាក្រុង ស្រុកផងដែរ ។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង បន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ៕ ដោយ តាំង ហូ

ឯកឧត្តមឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបយកអំណោយផ្តល់ជួនរដ្ធបាលខេត្តសៀមរាប
ឯកឧត្តមឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបយកអំណោយផ្តល់ជួនរដ្ធបាលខេត្តសៀមរាប
ឯកឧត្តមឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបយកអំណោយផ្តល់ជួនរដ្ធបាលខេត្តសៀមរាប
ឯកឧត្តមឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបយកអំណោយផ្តល់ជួនរដ្ធបាលខេត្តសៀមរាប
ឯកឧត្តមឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបយកអំណោយផ្តល់ជួនរដ្ធបាលខេត្តសៀមរាប
ឯកឧត្តមឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបយកអំណោយផ្តល់ជួនរដ្ធបាលខេត្តសៀមរាប

PLB Banner on article detail