នាយករដ្ឋមន្ត្រី​ថៃ ស្នើ​ឲ្យ​បើក​ដំណើរការ​អាជីវកម្ម​នៅ​តំបន់​ក្រហម​ឡើងវិញ ទោះ​អត្រា​ឆ្លង​នៅ​ប្រឈម​

ថ្ងៃពុធ 12 ឧសភា 2021, 10:53

​ទីភ្នាក់ងារសារព័ត៌មាន​បាងកក​ប៉ុស្តិ៍​បានចេញ​ផ្សាយ​ថា លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយ កាលពី​ថ្ងៃទី​១១ ឧសភា ២០២១​នេះ​ថា លោក​មានបំណង​ចង់​ឲ្យ​បើក​ដំណើរការ​អាជីវកម្ម​នៅ​តំបន់​ក្រហម​ឡើងវិញ ទោះ​អត្រា​ឆ្លង​និង​ស្លាប់​ព្រោះ​កូ​វីដ​នៅតែ​មិនទាន់​ថមថយ​ក្នុងប្រទេស​។​

 

​លោក​ថា លោក​ចង់​ឲ្យ​មាន​ការបើក​លក់ដូរ​ឡើងវិញ កាន់តែ​ឆាប់ កាន់តែ​ល្អ ហើយ​លោក​បាន​បញ្ជា​ទៅដល់​អភិបាល​រាជធានី ខេត្ត ពិចារណា​ប្រចាំថ្ងៃ​ក្នុងការ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​គ្រប់​គ្រង់​ជំងឺ​កូ​វីដ​១៩​។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ថៃ​រូបនេះ​បាន​អះអាងថា គ្រប់​អភិបាល​ទាំងនោះ​គួរ​ពិចារណា​ពី​អាជីវកម្ម​និង​សកម្មភាព​ណា​ដែល​អាច​បន្ត​ឡើងវិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ត្រលប់​ទៅរក​ជីវិត​ធម្មតា​កាន់តែច្រើន​។ លោក​បញ្ជាក់ថា គួរ​ថ្លឹងថ្លែង​ពី​តុល្យភាព​រវាង​សេដ្ឋកិច្ច​និង​សុខភាព​សាធារណៈ​។ តែ​លោក​លើកទឹកចិត្ត​ពលរដ្ឋ​ក្នុង​សហគម​ចាក់​វ៉ាក់សាំង ដើ​ម្បូ​សុវត្ថិភាព​។​

 

​ការបង្ហាញ​បំណង​នេះ​ធ្វើឡើង ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ថៃ​បានប្រកាស​ពី​អ្នកជំងឺ​ស្លាប់​៣១​នាក់ ឆ្លង​ថ្មី​ជិត​២​ពាន់​នាក់ ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​។ រលក​ទី​៣ បច្ចុប្បន្ន បណ្តាល​ឲ្យ​ថៃ​ឆ្លង​ប្រចាំថ្ងៃ មិន​ក្រោម​១​ពាន់​នាក់​ទេ ហើយ​ស្លាប់​វិញ មិន​ក្រោម​១០​នាក់​ដែរ​៕​

នាយករដ្ឋមន្ត្រី​ថៃ ស្នើ​ឲ្យ​បើក​ដំណើរការ​អាជីវកម្ម​នៅ​តំបន់​ក្រហម​ឡើងវិញ ទោះ​អត្រា​ឆ្លង​នៅ​ប្រឈម​
នាយករដ្ឋមន្ត្រី​ថៃ ស្នើ​ឲ្យ​បើក​ដំណើរការ​អាជីវកម្ម​នៅ​តំបន់​ក្រហម​ឡើងវិញ ទោះ​អត្រា​ឆ្លង​នៅ​ប្រឈម​
នាយករដ្ឋមន្ត្រី​ថៃ ស្នើ​ឲ្យ​បើក​ដំណើរការ​អាជីវកម្ម​នៅ​តំបន់​ក្រហម​ឡើងវិញ ទោះ​អត្រា​ឆ្លង​នៅ​ប្រឈម​
នាយករដ្ឋមន្ត្រី​ថៃ ស្នើ​ឲ្យ​បើក​ដំណើរការ​អាជីវកម្ម​នៅ​តំបន់​ក្រហម​ឡើងវិញ ទោះ​អត្រា​ឆ្លង​នៅ​ប្រឈម​
នាយករដ្ឋមន្ត្រី​ថៃ ស្នើ​ឲ្យ​បើក​ដំណើរការ​អាជីវកម្ម​នៅ​តំបន់​ក្រហម​ឡើងវិញ ទោះ​អត្រា​ឆ្លង​នៅ​ប្រឈម​
នាយករដ្ឋមន្ត្រី​ថៃ ស្នើ​ឲ្យ​បើក​ដំណើរការ​អាជីវកម្ម​នៅ​តំបន់​ក្រហម​ឡើងវិញ ទោះ​អត្រា​ឆ្លង​នៅ​ប្រឈម​

PLB Banner on article detail

Tags