រដ្ឋបាល​ខេត្តតាកែវ ប្រកាស​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ៥​នាក់​ទៀត​

ថ្ងៃពុធ 12 ឧសភា 2021, 10:23

​រដ្ឋបាល​ខេត្តតាកែវ នា​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ការរកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ដែលជា​ករណី​ឆ្លង​នៅក្នុង​សហគមន៍​ចំនួន ៤​នាក់​ទៀត ដែល​អាជីវករ កម្មករ ពលករ និង​កសិករ​។​

 

​គួរបញ្ជាក់​ផងដែរ​ថា ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​បន្ថែមទៀត រដ្ឋបាលខេត្ត បាន​អំពាវនាវ​ដល់​លោក លោកស្រី ដែល​ធ្លាប់បាន​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ខាងលើ ត្រូវរាយការណ៍ជូន​អាជ្ញាធរ មូលដ្ឋាន​ជាបន្ទាន់ និង​ប្រញាប់​រួសរាន់​ទៅ​ផ្តល់​វត្ថុ​សំណាក ដើម្បី​វិភាគ​រក​វីរុស​កូ​វីដ​-១៩ រៀងរាល់​ម៉ោង​ធ្វើការ (​រួមទាំង​ថ្ងៃ ឈប់សម្រាក ) ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​លំនៅឋាន របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ តាម​បទបញ្ជាផ្ទៃក្នុង​សម្រាប់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ រយៈពេល​ពេល​១៤ ថ្ងៃ​៕

រដ្ឋបាល​ខេត្តតាកែវ ប្រកាស​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ៥​នាក់​ទៀត​
រដ្ឋបាល​ខេត្តតាកែវ ប្រកាស​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ៥​នាក់​ទៀត​

PLB Banner on article detail

អត្ថបទពេញនិយម