បំផ្លាញចោល​អាល់កុល​ក្លែងក្លាយ ជិត​១២​តោន ក្រោយ​បង្ក្រាបបាន​តាម​ទីផ្សារ​

ថ្ងៃពុធ 12 ឧសភា 2021, 8:41

​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​ជិត​១២​តោន ត្រូវបាន​មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម នាំយកទៅ​បំផ្លាញចោល ក្រោយ​បង្ក្រាបបាន​នៅតាម​ទីផ្សារ​។  

​ជាក់ស្តែង នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​នាំយក​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​ប្រមាណ​ជិត ១២​តោន ទៅ​បំផ្លាញចោល​នៅ​ទីលាន​ចាក់សំរាម ដែល​ស្ថិតនៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ពិធី​បំផ្លាញចោល​នេះ ត្រូវបាន​រៀបចំឡើង​ដោយមាន​ការឯកភាព ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម ពី​មន្ត្រីរដ្ឋបាល​ខណ្ឌដង្កោ​ផងដែរ​។ សារធាតុ​មេ​តា​ណុល​ទាំងនេះ ត្រូវបាន​មន្ត្រី នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ត្រួត​ពិនិត្យឃើញ និង​រឹបអូស​ពី​តាម​បណ្តា​ឃ្លាំង​ស្តុក មធ្យោបាយ​ដឹកជញ្ជូន និង​បណ្តា​ឱសថស្ថាន​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា អាល់កុល ឬ​អេតាណុល គឺជា​សារធាតុ​ដែល​គេ​យកមកប្រើ​សម្រាប់​សម្លាប់​មេរោគ ពិសេស​ក្នុងដំណាក់កាល​ដែល​ដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​ខ្លាំង ធ្វើឱ្យ​តម្រូវការ​អាល់កុល​មានការ​កើនឡើង​ខ្ពស់ ជាហេតុ​នាំឱ្យមាន​បុគ្គល​ឆ្លៀតឱកាស​មួយចំនួន បាន​បន្លំ​យក​សារធាតុ​មេ​តា​ណុល (Methanol) មក​លក់​ជូន​ប្រជាពលរដ្ឋ​ដើម្បី​យកទៅ​សម្លាប់​មេរោគ ឬ​ធ្វើជា​សារធាតុ​ផ្សំ​សម្រាប់​ផលិត​ជែ​ល​សម្លាប់​មេរោគ​ជាដើម​។ សារធាតុ​គីមី​មេ​តា​ណុល​គឺជា​សារធាតុពុល ដែល​គេ​ច្រើន​ប្រើ​ធ្វើជា​សារធាតុ​សម្រាប់​រំលាយ​៕

PLB Banner on article detail