អភិបាលខេត្តបាត់ដំបងសម្រេចយកមហោស្រពស្ទឹងសង្កែ ជាមណ្ឌលសម្រាកព្យា

ថ្ងៃអង្គារ 11 ឧសភា 2021, 20:55

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយ លោក ផេង សិទ្ធី អភិបាលក្រុង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត រួមនឹងប្រធាន អនុប្រធានពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះពិនិត្យនិងរៀបចំ(មហោស្រពស្ទឹងសង្កែ) ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រែកមហាទេព ក្រុងបាត់ដំបង  ដើម្បីត្រៀមជាមណ្ឌលសម្រាកព្យាបាល អ្នកវិជ្ជមានកូវីដ-១៩ ។  

  លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងថា! រដ្ឋបាលខេត្តបានជ្រើសយកសាលមហោស្រពស្ទឹងសង្កែនេះដើម្បីរៀបចំត្រៀមទុកជាមុន ធ្វើជាមណ្ឌលព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ដោយសារទីតាំងនេះមានវិសាលភាពធំទូលាយ 
មានប្រព័ន្ធអគ្គីសនី មានប្រព័ន្ធទឹក មានបន្ទប់អនាម័យក្នុងអគារ និងក្រៅអគារស្រាប់ និងអាចរក្សាគម្លាតឆ្ងាយពីគ្នាបាន ហើយប្រជាពលរដ្ឋអាចធ្វើចរាចរណ៍តាមដងផ្លូវជុំវិញទីនេះបាន ដោយមិនអនុញ្ញាត្តិឲ្យអ្នកក្រៅចូល និងមិនឲ្យអ្នកខាងក្នុងចេញក្រៅបាននោះទេ ។

 ម្យ៉ាងវិញទៀតទីតាំងនេះ  វាស្ថិតនៅជិតនឹងមន្ទីរពេទ្យបង្អែកខេត្តផងដែរ ដោយឧបករណ៍ប្រើប្រាស់របស់មន្ទីរពេទ្យ គឺមិនអាចដឹកយកមកទីតាំង(មហោស្រពស្ទឹងសង្កែ )នេះបានទេ ប្រសិនបើមានករណីឬមានបញ្ហាអ្វី ( អ្នកជម្ងឺធ្ងន់) យើងអាចចល័តទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា ។សាលី

អភិបាលខេត្តបាត់ដំបងសម្រេចយកមហោស្រពស្ទឹងសង្កែ ជាមណ្ឌលសម្រាកព្យា
អភិបាលខេត្តបាត់ដំបងសម្រេចយកមហោស្រពស្ទឹងសង្កែ ជាមណ្ឌលសម្រាកព្យា
អភិបាលខេត្តបាត់ដំបងសម្រេចយកមហោស្រពស្ទឹងសង្កែ ជាមណ្ឌលសម្រាកព្យា
អភិបាលខេត្តបាត់ដំបងសម្រេចយកមហោស្រពស្ទឹងសង្កែ ជាមណ្ឌលសម្រាកព្យា
អភិបាលខេត្តបាត់ដំបងសម្រេចយកមហោស្រពស្ទឹងសង្កែ ជាមណ្ឌលសម្រាកព្យា
អភិបាលខេត្តបាត់ដំបងសម្រេចយកមហោស្រពស្ទឹងសង្កែ ជាមណ្ឌលសម្រាកព្យា
អភិបាលខេត្តបាត់ដំបងសម្រេចយកមហោស្រពស្ទឹងសង្កែ ជាមណ្ឌលសម្រាកព្យា
អភិបាលខេត្តបាត់ដំបងសម្រេចយកមហោស្រពស្ទឹងសង្កែ ជាមណ្ឌលសម្រាកព្យា

PLB Banner on article detail

អត្ថបទពេញនិយម