អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​សកម្មភាព​ដាក់​បាវ​ដី​ទប់​ឫស​ស្ងា​វ នៅតាម​បណ្តោយ​ឆ្នេរ​ស្ថិតនៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​

ថ្ងៃអង្គារ 11 ឧសភា 2021, 15:43

ខេត្ត​ព្រះសីហនុ​)៖ នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អមដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត និង​លោក​អភិបាលស្រុក​ព្រៃនប់​ចុះ​ពិនិត្យ​សកម្មភាព​ការរៀបចំ​បាវ​ដាក់​ដី​ទប់​ឫស​ស្ងា​វ​នៅតាម​បណ្តោយ​ឆ្នេរ​ស្ថិតនៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ 

​តាម​ក្រុមការងារ​បច្ចេកទេស​បាន​ឱ្យដឹងថា បាវ​ច្រក​ដី​នេះ វា​មាន​គុណភាព​ធានា​កំដៅថ្ងៃ និង​ធានា​ការ​ជ្រាប​ទឹកបាន​ល្អ​អាច​រក្សាបាន​រហូត​១០​ឆ្នាំ ប្រសិនបើ​មិនមាន​ការយក​កាំបិទ​មក​កាត់​បំផ្លាញ ម្យ៉ាង​ការយក​បាវ​នេះ​មក​ច្រក​ខ្សាច់​ទប់​កុំឱ្យ​ទឹកសមុទ្រ​បោកបក់​យក​ខ្សាច់​ចេញពី​គល់​ស្ងា​វ ដែល​បណ្តាលឱ្យ​ដើម​ស្ងា​វ​ត្រូវ​ដួលរលំ​នៅពេល​ខាងមុខ នេះ​ជា​វិធានការ​ទប់ស្កាត់បាន​ទាន់ពេលវេលា​កុំឱ្យ​ដើម​ស្ងា​វ​វា​ដួលរលំ ។ 

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ​ដល់​ក្រុមការងារ​បច្ចេកទេស​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​បំ​ពេញការ​ងារ​ដោយ​ទទួលខុសត្រូវ​ព្រោះនេះ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​យើងទាំងអស់គ្នា ពិសេស​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត​នៅ​ខេត្ត​របស់​យើង​មាន​ខ្ស​ល់​អាកាស​បរិសុទ្ធ ដើម​ស្ងា​វ​ត្រូវបាន​ដាំ​ដុះ​នៅតាម​ឆ្នេរសមុទ្រ​លម្អ​តាមបែប​ធម្មជាតិ​។ រដ្ឋបាលខេត្ត​ត្រៀម​រៀបចំ​ឆ្នេរ​កម្សាន្ត​សាធារណៈ​តាម​បណ្តោយ​ឆ្នេរ​ចាប់ពី​ឆ្នេរ​អូ​ឈើទាល​រហូត ដល់​ឆ្នេរ​រាម ដើម្បី​សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​មកលេង​កម្សាន្ត​នៅពេល​ខាងមុខ ក្រោយពី​រាជរដ្ឋាភិបាល​ប្រកាស​បិទ​បញ្ចប់​ជំងឺ​កូ​វីដ​-១៩​នៅ​ទូទាំងប្រទេស ពិសេស​ថែមទៀត​នោះ ។​

​ឯកឧត្តម គួច ចំរើន បន្តថា នៅតាម​បណ្តោយ​ឆ្នេរ​ត្រូវ​បានរៀបចំ​សាងសង់​បន្ទប់ទឹក​ដែលមាន​លក្ខណ​ស្តង់ដារ​បំរើភ្ញៀវ​ទេសចរ ក្រៅពី​ឆ្នេរ និង​បន្ទប់ទឹក​ស្តង់ដារ ខេត្ត​ព្រះសីហនុ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ធំ​ទូលាយ មាន​លម្អ​ដោយ​ដើមឈើ សួនច្បារ​នៅ​អម​សងខាង​ផ្លូវ មាន​ភ្លើង​បំភ្លឺ​សាធារណៈ ភ្លើងស្តុប និង​កាមេរ៉ា​សុវត្ថិភាព​បំពាក់​នៅតាម​ផ្លូវ ដើម្បី​ធានា​ពី​សោភ័ណភាព និង​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​មកកាន់​ខេត្ត​ព្រះសីហនុ បន្ថែមទៀត ។​

​ឯកឧត្តម​អភិបាលខេត្ត បញ្ជាក់ថា នៅពេល​ចប់​កូ​វីដ​-១៩ យើង​នឹង​បន្ត​ដាំ​កូន​ស្ងា​វ​នៅតាម​បណ្តោយ​ឆ្នេរ​ក្នុង​ក្រុងព្រះសីហនុ​បន្តទៀត ព្រោះ​ដើម​ស្ងា​វ​វា​សាកស​ម្យ​រស់​នៅតាម​ឆ្នេរសមុទ្រ​ជួយ​ការពារ​បរិស្ថាន និង​សោភ័ណភាព​តំបន់ឆ្នេរ​មាន​ភាពស្រស់ស្អាត ៕​

PLB Banner on article detail