ឃាត់ខ្លួនជនសង្ស័យ០៣នាក់ក្នុងសំណុំរឿងហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ថ្ងៃអង្គារ 11 ឧសភា 2021, 15:24

ខេត្តបាត់ដំបង ! ជនសង្ស័យចំនួន០៣នាក់ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់នៅទីតាំងផ្សេងគ្នា ពាក់ព័ន្ធក្នុងសំណុំរឿងហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

 

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានបញ្ជាក់អោយដឹងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះថា បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះឈ្មោះ សុខ​ សីហា​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ឡឥដ្ឋ​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​ បាត់ដំបង​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ (​ គប់​ដោយ​ដុំ​ថ្ម​ និង​ពូថៅ​ )​ ដែល​កេីតឡើងនៅចំណុចភូមិតាកុក ឃុំ​នរា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ កាលពី​វេលាម៉ោង ២១និង៣០នាទី ថ្ងៃទី០៧​ ខែ​ឧសភា​ ឆ្នាំ​២០២១​  ភ្លាមនោះលោកបាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ ចុះស្រាវជ្រាវរហូត​ឈាន​ដល់​ធ្វេីការ​ នាំខ្លួន​ជនសង្ស័យ​ចំនួន​០៣​ នាក់​ជាបន្តបន្ទាប់។

 

លោកប្រធានការិយាល័យបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនរួមមាន!
ទី១- ឈ្មោះ​ ចាន់​ ប៊ុន​ធឿន​ ហៅ​ លីន​ ភេទប្រុស​ អាយុ​ ២២​ឆ្នាំ​ មានទីលំនៅ​ភូមិ​សូភី​១​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​
ទី២- ឈ្មោះ​ ឡេ​ ឡេង​ ហៅ​ ឡុង​ ភេទប្រុស​ អាយុ​ ១៨​ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកនរិន្ទ​ ឃុំ​ព្រែកនរិន្ទ​ ស្រុក​ឯកភ្នំ​ ខេខេត្តបាត់ដំបង
ទី៣- ឈ្មោះ​ ឈុំ​ សម្បត្តិ​ ហៅ​ បាត់​ ភេទប្រុស​ អាយុ​ ១៩​ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ រួមជាមួយវត្ថុតាង -ពូថៅដងឈេី ប្រវែង​៤៥​សង់ទីម៉ែត្រ​ ចំនួន០១​ ផងដែរ។

ជនសង្ស័យរួមជាមួយវត្ថុតាង រហូតមកដល់ថ្ងៃនេះត្រូវបានការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ក្នុងសំណុំរឿងហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស
ឃាត់ខ្លួនជនសង្ស័យ០៣នាក់ក្នុងសំណុំរឿងហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស

PLB Banner on article detail

អត្ថបទពេញនិយម