ពលរដ្ឋ​ឥណ្ឌា យក​លាមក​គោ ព្យាបាល​ជំងឺ​កូ​វីដ​១៩

ថ្ងៃអង្គារ 11 ឧសភា 2021, 13:0

​វេជ្ជបណ្ឌិត​នៅ​ប្រទេស​ឥណ្ឌា កំពុង​ព្រមាន​ប្រជាជន​ដែល​យក​លាមក​គោ​យកមក​លាប​លើ​ខ្លួន​និង​ផ្ទៃមុខ ដើម្បី​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ដោយ​អ្នកជំនាញ​ថា​មិនមាន​ភស្តុតាង​វិទ្យាសាស្ត្រ​សម្រាប់​ប្រសិទ្ធភាព​របស់​វា​ទេ​ហើយ​វា​ក៏មាន​ហានិភ័យ​ក្នុងការ​រាលដាល​ជំងឺ​ផ្សេងទៀត​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន រ៉​យ​ទ័​រ នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១​។​

 

​ស្ថានភាព​ឆ្លង​កូ​វីដ​១៩ នៅ​ប្រទេស​ឥណ្ឌា កើន​ដល់ ២២.៦៦​លាន​ករណី និង​មនុស្ស ២៤៦,១១៦ នាក់​បាន​ស្លាប់​។ ក្រុម​អ្នកជំនាញ​និយាយថា​ចំនួន​ជាក់ស្តែង​អាច​ខ្ពស់ជាង ៥ ទៅ ១០ ដង​ហើយ​ពលរដ្ឋ​នៅ​ទូទាំងប្រទេស​កំពុង​តស៊ូ​ស្វែងរក​គ្រែ​មន្ទីរពេទ្យ អុកស៊ីសែន​ឬ​ថ្នាំ ធ្វើឱ្យ​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារ​ខ្វះ​ការព្យាបាល​។​

 

​នៅ​រដ្ឋ Gujarat នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌា អ្នកមាន​ជំនឿ​ខ្លះ​បាន​ទៅ​រោង​ចិញ្ចឹមសត្វ​គោ ក្នុង​មួយ​សប្តាហ៍​ម្តង ដើម្បី​យក​លាមក និង​ទឹកនោមគោ មក​ស្រោច​ពេញ​ខ្លួនប្រាណ ព្រោះ​ពួកគេ​ជឿថា​វា​នឹង​បង្កើន​ភាពស៊ាំ​របស់​ពួកគេ​ប្រឆាំងនឹង​ឬ​ជួយ​ពួកគេ​ឱ្យ​រួច​ផុតពី​ជំងឺឆ្លង​។​

 

​នៅក្នុង​សាសនា ហិណ្ឌូ គោ​គឺជា​និមិត្តរូប​ដ៏​ពិសិដ្ឋ​នៃ​ជីវិត និង​ផែនដី​ហើយ​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍ អ្នក​កាន់សាសនា​ហិណ្ឌូ បាន​ប្រើ​លាមក​គោ​ដើម្បី​សម្អាតផ្ទះ និង​សម្រាប់​ពិធី​សូត្រធម៌ ព្រោះ​ពួកគេ​ជឿថា​វា​អាច​ព្យាបាល​និង​ថ្នាំ​សំលាប់​មេរោគ​។​

 

​នៅក្នុង​រូបភាព​ដែល​បង្ហាញ អ្នកចូលរួម​ត្រូវយក​លាមក​និង​ទឹកនោម​មក​លាប​ស្រោច​ពេញមុខ​ខ្លួនប្រាណ​បន្ទាប់​លាងខ្លួន​ជាមួយ​ទឹកដោះគោ​។​

 

​វេជ្ជបណ្ឌិត​, អ្នកវិទ្យាសាស្ត្រ​នៅក្នុង​ប្រទេស​ឥណ្ឌា និង​នៅ​ទូទាំង​ពិភពលោក បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការព្យាបាល​តាម​វិធីសាស្ត្រ​ពឹង​ផ្អែកលើ​ជំនឿ​ទាំងស្រុង​នេះ​។  វា​ពិត​ជាមាន​ហានិភ័យ​ចំពោះ​សុខភាព​មនុស្ស ដោយ​អាច​នឹងមាន​ជំងឺ​ផ្សេងទៀត​អាច​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​ផងដែរ​៕

 

ពលរដ្ឋ​ឥណ្ឌា យក​លាមក​គោ ព្យាបាល​ជំងឺ​កូ​វីដ​១៩
ពលរដ្ឋ​ឥណ្ឌា យក​លាមក​គោ ព្យាបាល​ជំងឺ​កូ​វីដ​១៩
ពលរដ្ឋ​ឥណ្ឌា យក​លាមក​គោ ព្យាបាល​ជំងឺ​កូ​វីដ​១៩
ពលរដ្ឋ​ឥណ្ឌា យក​លាមក​គោ ព្យាបាល​ជំងឺ​កូ​វីដ​១៩
ពលរដ្ឋ​ឥណ្ឌា យក​លាមក​គោ ព្យាបាល​ជំងឺ​កូ​វីដ​១៩
ពលរដ្ឋ​ឥណ្ឌា យក​លាមក​គោ ព្យាបាល​ជំងឺ​កូ​វីដ​១៩
ពលរដ្ឋ​ឥណ្ឌា យក​លាមក​គោ ព្យាបាល​ជំងឺ​កូ​វីដ​១៩

PLB Banner on article detail

អត្ថបទពេញនិយម