ភរិយា​អភិបាលខេត្ត​សៀមរាប បង្ហាញ​នូវ​សកម្មភាព​ការងារ​ផ្ទាល់ខ្លួន ក្នុង​ការធ្វើ​ម្ហូប​ជូន​ទៅដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​

ថ្ងៃអង្គារ 11 ឧសភា 2021, 12:37

​ដើម្បី​សម្ដែង​នូវ​ការ​អរគុណ​សម្រាប់​ការលះបង់​ដ៏​ធំធេង​របស់​ក្រុមគ្រូពេទ្យ​ជួរមុខ​ខេត្តសៀមរាប ក្នុង​សកម្មភាព​ទប់ស្កាត់ ការពារ និង ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នោះ លោកជំទាវ ទាង អេង ទៀ សីហា ភរិយា​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បានរៀបចំ​ធ្វើ​ម្ហូបអាហារ​សម្រាប់​ជូន​ទៅដល់​ក្រុមគ្រូពេទ្យ​ជួរមុខ ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់ខ្លួន ក្នុងការ​លើកទឹកចិត្ត​ក្រុមគ្រូពេទ្យ​ជួរមុខ​ពី​ចម្ងាយ ។  

 

​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​«​ហ្វេ​ស​ប៊ុ​ក​»​ផ្លូវការ​របស់លោក​ជំទាវ ទាង អេង ទៀ សីហា កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១​ម្សិលមិញ​នេះ លោកជំទាវ​បាន​សរសេរ​យ៉ាង​ដូច្នេះ ៖ នាង​ខ្ញុំ សូម​ផ្ញើ​ចិត្ត​នឹករលឹក និង​ការផ្តល់​កម្លាំងចិត្ត​ពី​ចម្ងាយ ថ្ងៃនេះ ខ្ញុំ​បានធ្វើ​ម្ហូប​ខ្លះ ដើម្បី​ជូនទៅ​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ នេះ​ជា​ទឹកចិត្ត​បន្តិចបន្តួច មិនមាន​អ្វី​ធំដុំ​អី​ទេ ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា​អាច​បង្ហាញ​ពី​អារម្មណ៍​របស់​នាង​ខ្ញុំ ទោះបីជា​យើង​នៅផ្ទះ​មិនអាច​ចេញទៅ​ដោយផ្ទាល់ ប៉ុន្តែ​យើង​ក៏​អាចធ្វើ​អ្វី​ឲ្យ​មានន័យ ឬក៏​អាច​និយាយបានថា សុំ​លើកទឹកចិត្ត​ក្រុមគ្រូពេទ្យ​ជួរមុខ​ពី​ចម្ងាយ​ផង ។​

 

​លោកជំទាវ សរសេរ​បញ្ជាក់ទៀតថា អរគុណ​សម្រាប់​ការលះបង់​ដ៏​ធំធេង​របស់​ក្រុមគ្រូពេទ្យ​ជួរមុខ ក៏ដូចជា​លោក​វេជ្ជបណ្ឌិត និង លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ ខ្ញុំ​ដឹងថា​អស់​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមកនេះ អ្នក​ទាំងអស់គ្នា​មិនបាន​សម្រាក​ឲ្យ​បាន​ពេញកម្លាំង និង​មិនមាន​ពេលវេលា​គ្រប់គ្រាន់​នៅក្បែរ​ជាមួយ​ក្រុមគ្រួសារ​ដូច​មុន​ទេ តែ​ទោះបីជា​យ៉ាង​ក៏ដោយ នាង​ខ្ញុំ​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពិតជា​សូម​កោតសរសើរ នឹង​ជាមួយ​មោទនភាព ដែលមាន​ក្រុមគ្រូពេទ្យ ក្លាហាន ហ៊ាន​ចេញមក​ប្រយុទ្ធប្រឆាំង និង​ជួយសង្គ្រោះ​មើលថែ​ព្យាបាល​ដល់​អ្នក​ដែល​ឆ្លង​ជំងឺ Covide-19 នេះ ។
​ជាការ​ឆ្លើយតប លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត នៃ​រដ្ឋបាល​ខេត្តសៀមរាប តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​«​ហ្វេ​ស​ប៊ុ​ក​»​ផ្លូវការ​របស់លោក​កាលពី​ថ្ងៃទី​១០ ខែឧសភា​ម្សិលមិញ​ដែរនោះ លោក​សូម​ថ្លែងអំណរគុណ ដោយ​ការដឹងគុណ ចំពោះ​ការចូលរួម របស់លោក​ជំទាវ ជាមួយ​ក្រុមការងារ​ជួរមុខ ក្នុងការ​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩ ក្នុង​ខេត្តសៀមរាប ។​

 

​ជាមួយនឹង​សកម្មភាព​របស់​ក្រុមគ្រូពេទ្យ​ជួរមុខ​នេះដែរ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ធ្លាប់បាន​បង្ហាញ​នូវ​អារម្មណ៍​របស់ខ្លួន​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​«​ហ្វេ​ស​ប៊ុ​ក​»​ផ្លូវការ​របស់​ឯកឧត្ដម​ផ្ទាល់​យ៉ាង​ដូច្នេះ​ថា  មន្ត្រី​ខ្ញុំ កងកម្លាំង​ខ្ញុំ គ្រូពេទ្យ​ខ្ញុំ ហត់នឿយ​ណាស់ តាំងពីព្រឹក​ទល់​យប់ រៀងរាល់ថ្ងៃ ដើម្បី​ព្យាបាល មើលថែរក្សា ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង ។ សូម​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា ដើម្បី​ការពារ​ខ្លួនឯង​និង​ក្រុមគ្រួសារ ព្រមទាំង​ជាការ​លើកទឹកចិត្ត​ដល់ កងកម្លាំង ក្រុមការងារ​សុខាភិបាល ៕  ដោយ តាំង ហូ​

ភរិយា​អភិបាលខេត្ត​សៀមរាប បង្ហាញ​នូវ​សកម្មភាព​ការងារ​ផ្ទាល់ខ្លួន ក្នុង​ការធ្វើ​ម្ហូប​ជូន​ទៅដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​
ភរិយា​អភិបាលខេត្ត​សៀមរាប បង្ហាញ​នូវ​សកម្មភាព​ការងារ​ផ្ទាល់ខ្លួន ក្នុង​ការធ្វើ​ម្ហូប​ជូន​ទៅដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​
ភរិយា​អភិបាលខេត្ត​សៀមរាប បង្ហាញ​នូវ​សកម្មភាព​ការងារ​ផ្ទាល់ខ្លួន ក្នុង​ការធ្វើ​ម្ហូប​ជូន​ទៅដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​
ភរិយា​អភិបាលខេត្ត​សៀមរាប បង្ហាញ​នូវ​សកម្មភាព​ការងារ​ផ្ទាល់ខ្លួន ក្នុង​ការធ្វើ​ម្ហូប​ជូន​ទៅដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​
ភរិយា​អភិបាលខេត្ត​សៀមរាប បង្ហាញ​នូវ​សកម្មភាព​ការងារ​ផ្ទាល់ខ្លួន ក្នុង​ការធ្វើ​ម្ហូប​ជូន​ទៅដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​
ភរិយា​អភិបាលខេត្ត​សៀមរាប បង្ហាញ​នូវ​សកម្មភាព​ការងារ​ផ្ទាល់ខ្លួន ក្នុង​ការធ្វើ​ម្ហូប​ជូន​ទៅដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​
ភរិយា​អភិបាលខេត្ត​សៀមរាប បង្ហាញ​នូវ​សកម្មភាព​ការងារ​ផ្ទាល់ខ្លួន ក្នុង​ការធ្វើ​ម្ហូប​ជូន​ទៅដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​
ភរិយា​អភិបាលខេត្ត​សៀមរាប បង្ហាញ​នូវ​សកម្មភាព​ការងារ​ផ្ទាល់ខ្លួន ក្នុង​ការធ្វើ​ម្ហូប​ជូន​ទៅដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​

PLB Banner on article detail