ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ​ពីបទ​រក្សា ទុក​ថ្នាំញៀន​

ថ្ងៃអង្គារ 11 ឧសភា 2021, 12:15

​ខេត្តបាត់ដំបង​! កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មោង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

 

​លោក​វរសេនីយ៍ឯក សុខ និមល នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​នៅវេលា​ម៉ោង ១១​និង​១៥​នាទី ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុមទី​១១ ស្ថិតក្នុង​ភូមិ​ឬ​ស្សី​១ ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។​

 

​ជាមួយ​កិច្ចប្រតិបត្តិការ​ខាងលើ​នេះដែរ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​-
១-​ឈ្មោះ ឆុន រ៉ាវី ភេទ​ប្រុស អាយុ ២១​ឆ្នាំ​
២-​ឈ្មោះ ឌឿ​ង ដា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ឬ​ស្សី​១ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។​

 

​វត្ថុតាង​ចាប់​យកបាន​រួមមាន​! -​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន​(​ម៉ា​ទឹកកក​ICE)​ចំនួន ០៥ ថង់ ទម្ងន់ ២១,៣៨​ក្រាម​ទាំង​សំបក​
- ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​០១​គ្រឿង​
-​កាបូប​ចំនួន​០៣ ,​ដែកកេះ​ចំនួន​០៣ និង​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​លក់​មួយចំនួន​ទៀត​។

 

​ជនសង្ស័យ​និង​វត្ថុតាង​រហូតមកដល់​ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ​ពីបទ​រក្សា ទុក​ថ្នាំញៀន​

PLB Banner on article detail

អត្ថបទពេញនិយម