​រណ្តៅ​ដី​យក្ស​ឆក់យក​ជីវិត​ក្មេងប្រុស​២ នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម​

ថ្ងៃអង្គារ 11 ឧសភា 2021, 9:38

ខេត្តបាត់ដំបង​! មានការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​រាប់រយ​នាក់​ចោមរោម​មើល ក្រោយ​ក្មេងប្រុស​ជំទង់ ២​នាក់​ចុះ​ងូតទឹក​ក្នុង​រណ្តៅ​ដី​ខ្នាត​យក្ស​និង​មាន​ជម្រៅ​ជិត ១០​ម៉ែត្រ​បណ្តាល​ឲ្យ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

 

ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​និង​រន្ធត់​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោងជាង ១២​និង​០០​នាទី ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ ត្រង់ចំណុច​រណ្តៅ​ដី​ទើប​ជីក​ដ៏​ធំ​និង​មាន​ជម្រៅ​ជ្រៅ​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​អូរ​មុន្នី​២ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

 

ប្រភពពី​ពលរដ្ឋ​នៅក្បែរ​ទីតាំង​កើតហេតុ​បាន​បញ្ជាក់ថា​÷ នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ក្មេង​ជំទង់​រងគ្រោះ​ទាំង ២​នាក់​បាន​ដើរលេង​និង​ចុះ​ងូតទឹក​រណ្តៅ​ដី​ធំ និង​ជ្រៅ​ជម្រៅ​ប្រមាណ​ជា ១០​ម៉ែត្រ​ហើយក៏​មិនមាន​អ្នក​ចាប់អារម្មណ៍​ដោយ​ស្មានថា​ពួកគេ​ចេះ​ហែល​ទឹក  ហើយដោយ​បាត់​យូរ​ក្រោយ​ពេលដែល​ម្តាយ​ចេញមក​ពី​ធ្វើការ​ពេល​ល្ងាច​វិញ​ក៏​មិនឃើញ​កូន​ហើយ​បាន​ដើររក ក្រោយមក​ក៏​ប្រទះឃើញ​ស្បែកជើង​និង​សំលៀកបំពាក់​មួយចំនួន​នៅក្បែរ​ស្រះ​ទឹក​ទើប​ដឹងថា​ក្រុម​ក្មេង​បាន​លង់ទឹក​ក៏​កើតមាន​ការភ្ញាក់ផ្អើល​ឡើង​តែម្តង​។​

 

ក្រោយ​មានការ​សង្ស័យថា​ក្មេងប្រុស​ទាំងពីរ​នាក់​ល​ង់​ទឹក ភ្លាមនោះ​អ្នកស្រុក​ក៏ដូចជា​សមត្ថកិច្ច​បាន​ចុះជួយ​អន្តរាគមន៍​ជ្រមុជ​ទឹក​រាវរក​ផង និង​បង់សំណាញ់​ផង​អស់​ជាច្រើន​ម៉ោង​រហូត​នៅវេលា​ម៉ោងជាង ៨​និង​០០​នាទី​យប់ ថ្ងៃ​ដដែល​ទើប​អាច​រកឃើញ ដោយ​ក្មេងរងគ្រោះ​ទី​០១​ឈ្មោះ វី ភេទ​ប្រុស អាយុ ១៣ និង​ទី​០២​ឈ្មោះ រ៉ា វីត ភេទ​ប្រុស អាយុ ១២​ឆ្នាំ ទាំងពីរ​រស់នៅ​ក្នុងភូមិ​អូរ​មុន្នី​២ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ហើយ​ក្រោយពី​ពិនិត្យ​រួចរាល់​សមត្ថកិច្ច​មូលដ្ឋាន​បានប្រគល់​សាកសព​ជនរងគ្រោះ​ទៅ​ឲ្យ​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

 

គួរ​បញ្ជាក់ថា ខេត្តបាត់ដំបង​រណ្តៅ​ដី​ខ្នាត​យក្ស​និង​មាន​ជម្រៅ​ជ្រៅ មាន​រាប់សិប​រណ្តៅ​ដែល​ក្រុម​ឈ្មួញ​បានធ្វើ​អាជីវកម្ម​កាយ​យក​អាច​ម៌​ដី​លក់​ដោយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​អ្វី​ឡើយ ហើយ​បើ​យោងតាម​ច្បាប់​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ការ​ជីករណ្តៅ​ដី​ទំហំ​មិន​លើសពី​០១​ហិកតា និង​ជម្រៅ​មិន​លើសពី ០៥ ម៉ែត្រ​នោះទេ តែ​ជាក់ស្តែង​រណ្តៅ​ដី​មួយកន្លែង​ដែល​កំពុង​កាយ​នៅ​ខាងក្រោយ​វត្ត​អូរ​តា​គី ស្ថិតក្នុង​ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ត្រូវបាន​ឈ្មួញ​ធ្វើ​អាជីវកម្ម​កាយ​អាច​ម៌​ដី​លក់​ដោយមាន​ទំហំ​ធំ និង​ជម្រៅ​ជ្រៅ ផ្ទុយ​ទៅ​ហ្នឹង​ការស្នើសុំ​គី​គ្រាន់តែ​ស្តា​ត​អូរ​ប៉ុណ្ណោះ​។​

​រណ្តៅ​ដី​យក្ស​ឆក់យក​ជីវិត​ក្មេងប្រុស​២ នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម​
​រណ្តៅ​ដី​យក្ស​ឆក់យក​ជីវិត​ក្មេងប្រុស​២ នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម​
​រណ្តៅ​ដី​យក្ស​ឆក់យក​ជីវិត​ក្មេងប្រុស​២ នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម​

PLB Banner on article detail

អត្ថបទពេញនិយម