(ខេត្តបាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណៈជនទាំងអស់អោយបានជ្រាបថា យោងលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ19 នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន០៩នាក់ ក្នុងនោះជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន០៨នាក់ និងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន០១នាក់ និងបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៧នាក់ បានព្យាបាលជាសះស្បើយ ចំនួន២៩នាក់ និងកំពុងសម្រាកព្យាបាល ចំនួន២៨នាក់៕