អនុវត្ត​នូវ​យុទ្ធសាស្ត្រ រហ័ស​៤ ធ្វើ​ឲ្យ​ខេត្តបាត់ដំបង​មិនទាន់មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍

ថ្ងៃច័ន្ទ 10 ឧសភា 2021, 8:59

ខេត្តបាត់ដំបង​៖ ចាប់តាំងពី​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ អាជ្ញាធរខេត្ត​បាត់ដំបង រួមទាំង​មន្ទីរ​សុខាភិបាល​ខេត្ត បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​រហ័ស​ចំនួន ៤​ចំណុច ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​ការអនុវត្ត​បានច្បាស់លាស់​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ មិនទាន់មាន​ការឆ្លង​ចូលក្នុង​សហគមន៍​នោះទេ ។

​ក្នុង​ពិធី​សំណេះសំណាល​ក្រុមគ្រូពេទ្យ​ជួរមុខ​កាលពី​ចុង​សប្ដាហ៍​នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល ២​ឆ្នាំ​ជាប់​គ្នា​នេះ មន្ត្រី​សុខាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​សកម្មភាព​ទាំងអស់នេះ ពិតជា​មិនអាច​កាត់ថ្លៃ​បាន ។​

​ឯកឧត្តម​បាន​បន្តថា ចំពោះ​ការងារ​ទប់ស្កាត់​នេះ មាន​ទាំង​ការពិនិត្យ​សុខភាព ការយក​សំណាក​រក​វីរុស​កូ​វីដ​១៩ និង​ព្យាបាល​ថែទាំ​អ្នកជំងឺ​កូ​វីដ​១៩ ទោះបីជា​មានការ​ប្រឈម ក៏​ក្រុម​កងទ័ព​អាវ​ស បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល  ហើយ​ទន្ទឹមនឹងនេះ ឯកឧត្តម​សូម​ធ្វើការ​កោតសរសើរ ចំពោះ​មន្ទីរ​សុខាភិបាល​ខេត្ត ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​លើ​សមរភូមិ​កូ​វីដ​១៩ គឺ​រហ័ស​៤​ចំណុច​មាន ! រហ័ស​រកឱ្យឃើញ​, រហ័ស​ដាក់​ឲ្យ​នៅ​ដោយឡែក​, រហ័ស​រាយការណ៍​, និង​រហ័ស​ពិនិត្យ​ព្យាបាល ,​ទើប​នៅក្នុង​ខេត្តបាត់ដំបង មិនទាន់មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ ។

​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា តែ​យ៉ាងណា ការមិន​មាន​ឆ្លង​ក្នុង​សហគមន៍​នេះ ក៏​មិនអាច​កាត់ផ្ដាច់​ពី​ការចូលរួម​របស់​ពល​រដ្ឋ ទាំង​អ្នក​មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ និង​អ្នកមាន​ផ្ទុក​ជំងឺ​នេះ ដោយ​ពលរដ្ឋ​ក្នុង​ខេត្ត​ភាគច្រើន​បាន​ចូលរួម​យ៉ាង​ផុលផុស មាន​ទាំង​ការអនុវត្ត​នូវ ៣​កុំ និង​៣​ការពារ រួមទាំង​ផ្ដល់នូវ​អំណោយ​មនុស្សធម៌ និង​គ្រឿង​បរិក្ខា​សុខាភិបាល​ផ្សេងៗ ដល់​អាជ្ញាធរខេត្ត រួមទាំង​មន្ទីរ​សុខាភិបាល​ខេត្ត ក្នុង​ការងារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ ។​

ឪ់

​គួរ​បញ្ជាក់ថា​! យោងតាម​របាយការណ៍​រដ្ឋបាលខេត្ត​បាត់ដំបង បាន​បង្ហាញថា អាជ្ញាធរខេត្ត បានកំណត់​មុខសញ្ញា​អ្នកពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​មកពី​រាជធានី​ភ្នំពេញ បណ្ដា​ខេត្ត​ប្រឈម​ផ្សេង និង​ក្នុង​ខេត្តបាត់ដំបង​ផ្ទាល់ មាន​ចំនួន​១៦២០​នាក់ និង​បាន​យក​សំណាក​ទាំងអស់ លទ្ធផល​វិជ្ជា​មាន ៧​នាក់ ត្រូវ​ក្រុមគ្រូពេទ្យ​ជួរមុខ​ព្យាបាល​ជាសះស្បើយ​បាន​ចំនួន ២​នាក់ ខណៈ​បច្ចុប្បន្ន​នៅ​ខេត្តបាត់ដំបង មាន​អ្នកជំងឺ​កូ​វីដ​១៩ កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត ចំនួន​១៣​នាក់ ដែលមាន​ទាំង​ពលករ​ទើប​មកពី​ប្រទេស​ថៃ និង​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ៕​

PLB Banner on article detail