បង្ក្រាប​សង្វៀនមាន់ រត់​ចែក​ជើង​គ្នា នៅ​ភូមិ​ភ្នំ​ដំបង ក្រុងប៉ៃលិន​

ថ្ងៃច័ន្ទ 10 ឧសភា 2021, 8:35

(​ប៉ៃលិន​) ៖ ជួបជុំគ្នា​បង្កើត​សង្វៀន​បញ្ជល់មាន់ ភ្នាល់​ដាក់​លុយ យ៉ាង​គគ្រឹកគគ្រេង ជា​យូរណាស់​មកហើយ ដោយ​គ្មាន​ខ្លាចក្រែង​ពី​ការឆ្លង​ជំងឺ​នេះ ចូលក្នុង​សហគមន៍​អ្វី​បន្តិច​ទាល់តែសោះ ។​

​ក្រុមអ្នកលេង​ល្បែង​បញ្ជល់មាន់​មួយកន្លែង​នេះ ត្រូវបាន​ក​ម្លាំ ង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល ចុះបង្ក្រាប​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​អា ទិ​ត្យ ទី​០៩ ខែឧសភា  ឆ្នាំ​២០២១ ដែល​ដឹកនាំ​ដោយ​លោក គង់ ច​ន្ទ័​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដោយមាន​ការចូលរួម​ពី​លោ ក ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រី សាម៉ុន ស្នងការរង ជំនួយការ​ដឹកនាំ ការចុះ​ប​ង្គ្រា​ប​បទល្មើស​ល្បែង​បញ្ជល់មាន់ ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ៖ ក្នុងការ​ចុះបង្ក្រាប​ល្បែងស៊ីសង​នេះ កម្លាំង​សមត្ថកិច្ច​នគរ បាល​ស្នងការ​ខេត្ត​ប៉ៃលិន ហាក់ដូចជា​មានការ​លាក់លៀម​ជាមួយនឹង​អ្នក​សារពត៌មាន ដោយ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ពេល​ខាង​ភ្នាក់ងារ​សារព័ត៌មាន សួរនាំរ​កនូវ​វត្ថុតាង ឬ​អ្នកញៀន​ល្បែង ដែល​សមត្ថកិច្ច ដេញ​ប្រផាប់​តាម​ចាប់​ព្រ​ភីង តែ​អត់​មាន​ឃាត់​បាន​នរណាម្នាក់​នោះទេ គេ​រត់គេចខ្លួន​អស់ តែម្តង ។

​ប្រភព​បន្តថា កន្លែង​លេងល្បែង​បញ្ជល់មាន់​ដុះ​ស្លែ​ខាងលើ គឺ​ធ្លាប់​ជួបជុំគ្នា​លេង​យ៉ាង​ពពា ក់ព​ពួន ដែល​ផ្ទុយទៅនឹង​វិធាន របស់​ប្រមុខ​រាជ​រដ្ឋា​ពិ​បាល ៣​ការពារ ៣​កុំ ។ លើសពីនេះ បើសិនជា​អ្នកញៀន​ល្បែង​ទាំងនោះ មាន​នរណាម្នាក់ កើត​ជំងឺ​កូ​វីដ​-១៩ នោះ​អាច​នឹងមាន​ការឆ្លង​រីក​រាលដាល​ចូលក្នុង​សហគមន៍ នាំឱ្យ​លំបាក​គ្រប់គ្រង ជាក់​ជាមិនខាន ។

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រី សាម៉ុន ស្នងការរង​ជំនួយការ​ដឹកនាំ ការចុះ​ប​ង្គ្រា​ប​បទល្មើស​ល្បែង​ជល់​មាន់ បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​កាលពី​យប់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា ការចុះ​បង្ក្រាប​នេះ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ លុះ​ពេល​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត ដឹកនាំ​កម្លាំង​ចុះទៅ​ជិត​ដល់ ស្រាប់​តែមាន​អ្នករាយការណ៍​ទៅ​អ្នកលេង​ល្បែង ទើប​ធ្វើឱ្យ​ក្រុមអ្នកលេង​ទាំងអស់ នាំគ្នា​រត់គេចខ្លួន​អស់ នៅសល់តែ​ម៉ូតូ​ជាង​១០​គ្រឿង​ប៉ុណ្ណោះ ។​

លោក​បន្តទៀតថា ក្រោយពេល​បង្ក្រាប​រួច កម្លាំង​ក៏បាន​ដឹក​ម៉ូតូ​ទាំងអស់​យកទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត រីឯ​ជនល្មើស​ច្បាប់​ជា​ម្ចាស់​ម៉ូតូ ខាង​លោក​នឹង​ហៅ​មក​សួរ​នាំនៅ​ស្នងការ ដើម្បី​អប់រំ​ណែនាំ ឬ​ចាត់ការ​តាម​នីតិវិធី ៕​

PLB Banner on article detail

អត្ថបទពេញនិយម