​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ខុសច្បាប់​

ថ្ងៃអាទិត្យ 9 ឧសភា 2021, 15:41

​ខេត្តបាត់ដំបង​! ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង​ចុះ​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ពីបទ​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ខុសច្បាប់​។​

 

​សមត្ថកិច្ច​បានអោយដឹង​ថា កិច្ចប្រតិបត្តិការ​នេះដែរ​ធ្វើឡើង​កាលពី​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២១ នៅត្រង់ចំណុច​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

 

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ សាំ​សុខ បញ្ញា​វ័​ន្ត ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ​ជាងដែក​ស្នាក់នៅ​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ពីបទ​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ខុសច្បាប់​។​

 

​វត្ថុតាង​ដកហូត​បានរួម​មាន​: -​កាំភ្លើង M16 ចំនួន​០១​ដើម​, បង់ M16​ចំនួន ១០​បង់​, បង់​អាកា​៤៧ ចំនួន​០៤​បង់​, បង់​ម៉ាត់​តា​យ៉ែ​ត​ចំនួន​០២​បង់​, គ្រាប់កាំភ្លើង M១៦​ចំនួន ២៤២​គ្រាប់​, គ្រាប់កាំភ្លើង​AK ៤៧​ចំនួន ៦៤​គ្រាប់​, គ្រាប់​ខ្ចិ​ប AK ៤៧​ចំនួន​០៧​គ្រាប់​, គ្រាប់​ម៉ាត់​តា​យ៉ែ​ត​ចំនួន​០៩​គ្រាប់​, មីន​ចំនួន​០៤​គ្រាប់​, ទូ​សសៀ​ចំនួន​០១, ស្បែកជើង​កវែង​យោធា​ចំនួន​០២​គូ​, ឯកសណ្ឋាន​ប៉ា​រ៉ា​ចំនួន ០១​កំ​ប្លេ​
, អាវ​ភ្លៀង​យោធា​ចំនួន​០១
​និង​ទូរស័ព្ទ​ចំនួន​០១​គ្រឿង​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​ង​វត្ថុតាង​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕​

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ខុសច្បាប់​
​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ខុសច្បាប់​
​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ខុសច្បាប់​
​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ខុសច្បាប់​
​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ខុសច្បាប់​
​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ខុសច្បាប់​

PLB Banner on article detail