ជីក​ស្តា​របឹង​ពារាំង​មួយផ្នែក ផ្តល់​ជម្រក​ត្រី​មេ​ពូជ និង​សត្វ​ស្លាប​គ្រប់​ប្រភេទ​

ថ្ងៃអាទិត្យ 9 ឧសភា 2021, 15:34

​សៀមរាប​.​សហគមន៍​ទេសចរណ៍​វប្ប​ធ​ម៍​ធម្មជាតិ បឹង​ពារាំង បាន​ជីក​ស្តា​របឹង​ធម្មជាតិ បឹង​ពារាំង បាន​មួយផ្នែក​ហើយ​ដើម្បី​រក្សា​ទឹក​ក្នុង​ការផ្តល់​ជម្រក​ដល់​ត្រី​មេ​ពូជ និង​សត្វ​ស្លាប​គ្រប់​ប្រភេទ​។​

 

​បឹង​ពារាំង​ដែលជា​កន្លែង​អភិរក្ស​ពូជ​ត្រី និង​ទីជម្រក​សត្វ​ស្លាប​កម្រ​ជាច្រើន​ប្រភេទ មានការ​គោក​រាក់​ជា​រៀងរាល់ឆ្នាំ​នា​រដូវប្រាំង​។  ដែល​នេះ​ជា​បញ្ហា​ប្រឈម​នឹង​ការបាត់បង​ត្រី​ពូជ និង​ទីជម្រក​សត្វ​ស្លាប​ទឹកជា​ច្រើន​ប្រភេទ​។ ដោយ​ហេតុផល​ទាំងនេះ សហគមន៍​ទេសចរ​បឹង​ពារាំង សម្រេច​ជីក បូម ស្តារ ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​អភិ រក្ស​ត្រី​ពូជ​និង​ទីជម្រក​សត្វ ស្លាប​កម្រ​ជាច្រើន ដែល​រស់នៅក្នុង​ទីតាំង​បឹង​ពារាំង​នេះ​។​

 

​លោក គង់ មង្គល ប្រធាន​សហ គម​ន៍ បឹង​ពារាំង បានផ្តល់​បទសម្ភាសន៍​ដោយផ្ទាល់​។ លោក​បាន​លើកឡើងថា ពេលនេះ​យើង​បាន​ជីក​ស្តារ​មួយផ្នែក​ហើយ នៅពេល​បន្ទាប់ យើង​នឹង​ជីក​ស្តារ​បន្តទៀត​។​ប៉ុន្តែ​ពេលនេះ បាន​ផ្អាក​សិន​ដោយសា​តែ​កំពុង​ធ្វើ​ច្បាប់​ដឹក​អាចម៍ដី​ចេញទៅ​ខាងក្រៅ​។ ពីព្រោះថា ការស្តា​របឹង​នេះ មិនអាច​ទុក​អាចម៍​នៅក្នុង​បឹង​នោះឡើយ​។ តែ​ទោះយ៉ាងណា គឺ​បាន​សង្គ្រោះ​ត្រី​មេ​ពូជ​ទាំងនេះ​ជាបឋម​ហើយ​ដែរ​។​

 

​លោក​គង់ មង្គល បន្ថែមថា បឹង​ពារាំង​គឺ ជា​តំបន់​ទេសចរ​ណ៍ដ៍​ទាក់ទាញ​បំផុត តាមរយ​:​ទេសភាព​ព្រៃ លិច​ទឹក ហ្វូង​ត្រី​ចម្រុះ ពិសេស​ទៅទៀត​គឺ​សត្វ​ស្លាប​ទឹក​គ្រប់​ប្រភេទ​។ បឹង​នេះ​មាន​ចម្ងាយ​ពី​ទី​ប្រ ជុំ​ជន​នៃ​សា​ង្កា​ត់​ជ្រាវ ប្រមាណ​ជាង​៦​គីឡូម៉ែត្រ និង​មាន ទំ​ហ៊ំ​ពារ​សរុប ២៦០៧.៧១​ហិកតា​។ ប៉ុន្តែ​នៅ​រដូវប្រាំង​ផ្ទៃ​ទឹក​បង្រួម​សល់​ត្រឹមតែ​ជាង ២២៣​ហិកតា​ប៉ុណ្ណោះ​។ តែ​ក្នុង​ទំ​ហ៊ំ​ខាងលើនេះ ទឹក​ក៍​ផ្តើម​ស្រក​យ៉ាង​ឆាប់ រហ័ស​ផងដែរ ចឹ​ង​បើ​មិនមាន​វិធានការ​សង្គ្រោះ​ទាន់ ពេល ទាំង​ត្រី​និង​សត្វ អាច​និង​បាត់បង់​ក្នុង​រដូវប្រាំង​នេះ​តែម្តង​។​

 

​លោក​ប្រធាន​សហគមន៍ បន្ថែមទៀតថា បន្ទាប់ពី​បូម ជីក ស្តារ  រក្សា​ទឹកបាន ហើយ​ប្រមូល​ពូជ​ត្រី ដែល​បាត់បង់​មក​បង្កាត់​ពូជ​ឡើងវិញ រួមទាំង​សត្វ ស្លាប​គ្រប់​ប្រភេទ មាន​កំណើន​ដូចដើម​វិញ បឹង​ពារាំង​និង​ក្លាយជា​វង់​ទស្សនា របស់​ភ្ញៀវ​ទេសចរណ៍ បន្ទាប់ពី​ប្រាង្គ​ប្រាសាទ​និង​តំបន់​ទេសភាព​ផ្សេងទៀត​នៅក្នុង​ខេត្ត​មួយ​នេះ​។ ដោយ តាំង ហូ​

ជីក​ស្តា​របឹង​ពារាំង​មួយផ្នែក ផ្តល់​ជម្រក​ត្រី​មេ​ពូជ និង​សត្វ​ស្លាប​គ្រប់​ប្រភេទ​
ជីក​ស្តា​របឹង​ពារាំង​មួយផ្នែក ផ្តល់​ជម្រក​ត្រី​មេ​ពូជ និង​សត្វ​ស្លាប​គ្រប់​ប្រភេទ​
ជីក​ស្តា​របឹង​ពារាំង​មួយផ្នែក ផ្តល់​ជម្រក​ត្រី​មេ​ពូជ និង​សត្វ​ស្លាប​គ្រប់​ប្រភេទ​
ជីក​ស្តា​របឹង​ពារាំង​មួយផ្នែក ផ្តល់​ជម្រក​ត្រី​មេ​ពូជ និង​សត្វ​ស្លាប​គ្រប់​ប្រភេទ​
ជីក​ស្តា​របឹង​ពារាំង​មួយផ្នែក ផ្តល់​ជម្រក​ត្រី​មេ​ពូជ និង​សត្វ​ស្លាប​គ្រប់​ប្រភេទ​

PLB Banner on article detail