មន្ត្រីបរិស្ថានអះអាងថា​ បើពលរដ្ឋណានៅតែល្មើសយកសំរាមទៅបោះចោលនៅតាមទីសាធារណ: នឹងត្រូវផាកពិន័យតាមច្បាប់

ថ្ងៃសុក្រ 7 ឧសភា 2021, 13:58

 (ប៉ៃលិន) ៖ ក្រោយពីសង្កេតឃើញគំនរសំរាមដ៏ច្រើនរាយពាសពេញលើចិញ្ចើមផ្លូវ មាន ដូចជា កាកសំណល់ផ្ទះបាយ រោម និងស្លាបមាន់ ក្បាល និងស្រកាត្រី ឆ្អឹងគោ សំបកបន្លែ ត្រូវបានគេយកទៅបោះចោលយ៉ាងអនាធិបតេយ្យនៅក្បែរចិញ្ចើមផ្លូវ ក្លាយទៅជាស្អុយរលួយ ជះក្លិនអាសោ ច បង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងអ្នករស់នៅក្បែរៗ កន្លែងចោលសំរាម ទើបរហូតមកដល់ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ មន្រ្តីនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន បានសហការជាមួយមេការក្រុមហ៊ុនអនាម័យក្រុងប៉ៃលិន ចុះទៅប្រមូលសំរាមខាងលើ នៅចំណុចក្បែរស្ពានថ្មមួយកន្លែង ក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីយកបោះចោលនៅទីលានចាក់សំរាមក្រុងប៉ៃលិន ។

  បើតាមការរៀបរាប់ពីលោក សែប សារ៉ាន់ ហៅចិន ជាមេការក្រុមហ៊ុនវណ្ណ:ភាពអាម័យខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ក្រោយពីទទួលបានដំណឹងពីអាជ្ញាធរភូមិ និងប្រជាពលរដ្ឋរស់នៅក្បែរកន្លែ ងសំរាម ទើបខាងលោកបានសហការជាមួយខាងមន្ទីរបរិស្ថានខេត្ត ចុះរើសសំរាមដែលប្រជាពល រដ្ឋយកទៅបោះចោលយ៉ាងអនាធិបតេយ្យនៅលើចិញ្ចើមផ្លូវ ។

លោកបន្តទៀតថា កាកសំណល់សំរាមខាងលើ ត្រូវបានគេយកទៅបោះចោលជាយូរមកហើយ ដោយបោះចោលម្តង ចំនួន២ទៅ៣ថង់ ខណ:ពេលដែលស្ងាត់មនុស្ស ។ ការប្រមូលសំរាម ដែលគេបោះចោលរយ:ពេលយូរនេះពិតជាមានផលលំបាក ដោយស្អុយខ្លាំង ហើយមានដង្កូវតូចធំ គួរឱ្យខ្ពើមនិងភ័យខ្លាចទៀតផង ។

លោកក៏សំណូមពរ ដល់ស្ថាប័នមានសមត្ថកិច្ច មេត្តាជួយណែនាំ និងទប់ស្កាត់ប្រជាពលរដ្ឋ កុំឱ្យបោះចោលបែបនេះទៀត ហើយខាងលោកក៏ធ្លាប់ដើរប្រមូលនៅកន្លែងផ្សេងៗ ជាច្រើនទៀតនៅក្នុងក្រុងប៉ៃ លិនផងដែរ ។

ចំណែកលោក ណុប សាលុច ប្រធានការិយាល័យគាំពារបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ ដោយសារប្រជាពលរដ្ឋមកពីផ្សារ និងធ្វើដំណើរតាមភូមិនានា យកសំរាមទៅចាក់ចោលខុសទីលានចាក់សំរាម ទើបខាងក្រុមហ៊ុនអនាម័យខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះសម្អាតតែម្តង ។

លោកបន្ត ទៀតថា នៅពេលនេះគឺយកសំរាមចេញឱ្យអស់ពីចិញ្ចើមផ្លូវ និងបោសសម្អាត ហើយមិនអនុញ្ញាតឱ្យ ប្រជាពលរដ្ឋយកសំរាមទៅបោះចោលបែបនេះទៀតឡើយ ហើយនឹងធ្វើការតាមដាន ព្រមទាំងផ្សព្វ ផ្សាយពីច្បាប់បរិស្ថាន និងអនាម័យ  ពេលជួបគាត់ត្រូវណែនាំពីផលប៉ះពាល់នៃការបោះចោលសំរាមបែបអនាធិបតេយ្យ ហើយនឹងយកស្លាកមកដាក់កន្លែងចាក់ឱ្យឃើញកុំបន្តចាក់ចោលបែបនេះ ទៀត ។

បើគាត់មិនព្រមធ្វើតាមទេ ខាងមន្ទីរនឹងធ្វើការផាកពិន័យ ហើយធ្វើកិច្ចសន្យារាងចាលចំពោះអ្នកដែលមិនស្តាប់ការណែនាំ ព្រោះសំរាមនេះបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាក្លិនស្អុយ ប៉ះពាល់ប្រភពទឹក និងបង្កជាជំងឺរោគាផងដែរ៕

PLB Banner on article detail

អត្ថបទពេញនិយម