​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​រក្សាទុក​ថ្នាំញៀន​

ថ្ងៃសុក្រ 7 ឧសភា 2021, 12:40

ខេត្តបាត់ដំបង​! កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​លាស់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

 

លោក​វរសេនីយ៍ឯក សុខ និមល នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើ​នេះដែរ​ធ្វើឡើង​នៅវេលា​ម៉ោង ០៨​និង​២៨​នាទី ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុមទី​១២ ស្ថិតក្នុង​ភូមិ​ម៉ា​ណោ​ក ឃុំ​តា​លាស់ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។

 

ជាមួយ​កិច្ចប្រតិបត្តិការ​ខាងលើ​នេះដែរ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​-
១-​ឈ្មោះ រឿ​ត រុន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​
២-​ឈ្មោះ រឿ​ត រះ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ម៉ា​ណោ​ក ឃុំ​តា​លាស់ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។

 

​វត្ថុតាង​ចាប់​យកបាន​រួមមាន​! -​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន​(​ម៉ា​ទឹកកក​ICE)​ចំនួន ០២ ថង់ ទម្ងន់ ១១,០០​ក្រាម​ទាំង​សំបក​
-​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង
-​កាបូប​ចំនួន​០១ មាន​ប្រាក់​ខ្មែរ​ចំនួន​២៩០០០​រៀល​(​ពីរម៉ឺន​ប្រាំបួន​ពាន់​រៀល​)​និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ច្រកថ្នាំ​ញៀន​លក់​មួយចំនួន​ទៀត​

 

​ជនសង្ស័យ​និង​វត្ថុតាង​រហូតមកដល់​ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​រក្សាទុក​ថ្នាំញៀន​

PLB Banner on article detail