​អាជ្ញាធរ​បិទ​បណ្តោះអាសន្ន ឱសថស្ថាន​ពេជ្រ​ចិន្តា ក្នុងភូមិ​ភ្នំ​តូច ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​

ថ្ងៃព្រហស្បតិ៍ 6 ឧសភា 2021, 14:37

​រដ្ឋបាលខេត្ត​បាត់ដំបង បានចេញ​សេចក្តីសម្រេច​បិទ​ជា​បណ្តោះអាសន្ន ឱសថស្ថាន​ពេជ្រ​ចិន្តា ស្ថិតនៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ក្រោយ​ជាប់​ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ កាលពី​ថ្ងៃទី​០៤ ឧសភា ២០២១​។​

​សេចក្តីប្រកាស​របស់រ​ដ្ឋ​បាល​ខេត្ត​បាន​បញ្ជាក់ថា ការសម្រេច​បិទ​ជា​បណ្តោះអាសន្ន ឱសថស្ថាន ពេជ្រ​ចិន្តា ដែលមាន​ទីតាំង​ខាងលើ គឺ​បន្ទាប់ពី​រកឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១០ ម្នាក់ ឈ្មោះ ភឺន មេត្តា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល បាន​ចុះទៅ​ទីតាំង​នោះ កាលពី​ថ្ងៃទី​០៤ ឧសភា ២០២១​។​

​រដ្ឋបាលខេត្ត​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឬ​បុគ្គលិក ដែលមាន​ការពាក់​ព័​ន្ឋ​ផ្ទាល់ ឬ​ប្រយោល ជាមួយ​ទីតាំង​ខាងលើ សូម​ជូនដំណឹង​មក​ក្រុមការងារ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​បាត់ដំបង ដើម្បី​យក​សំណាក ជាបន្ទាន់​៕​

​អាជ្ញាធរ​បិទ​បណ្តោះអាសន្ន ឱសថស្ថាន​ពេជ្រ​ចិន្តា ក្នុងភូមិ​ភ្នំ​តូច ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​
​អាជ្ញាធរ​បិទ​បណ្តោះអាសន្ន ឱសថស្ថាន​ពេជ្រ​ចិន្តា ក្នុងភូមិ​ភ្នំ​តូច ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​
​អាជ្ញាធរ​បិទ​បណ្តោះអាសន្ន ឱសថស្ថាន​ពេជ្រ​ចិន្តា ក្នុងភូមិ​ភ្នំ​តូច ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​
​អាជ្ញាធរ​បិទ​បណ្តោះអាសន្ន ឱសថស្ថាន​ពេជ្រ​ចិន្តា ក្នុងភូមិ​ភ្នំ​តូច ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​

PLB Banner on article detail