ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្សារ​ត្រាំកក់ បំផ្លាញ​អស់​៣៥​តូប​

ថ្ងៃព្រហស្បតិ៍ 6 ឧសភា 2021, 10:38

​ខេត្តតាកែវ ៖ កាលពី​យប់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨ និង​២០​នាទី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក្រោយពី​ទទួលបាន​ព័ត៌មាន​ស្តីពី​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​ត្រាំកក់​ភ្លាម​លោកស្នងការ បាន​បញ្ជា​ដឹកនាំ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​បង្ការ​ពន្លត់ និង​សង្គ្រោះ​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ និង​កម្លាំង​ពាក់ព័ន្ធ​ចុះជួយ​ពន្លត់​អគ្គិភ័យ​ដែល​ឆាបឆេះ​ផ្សារ​ត្រាំកក់ ស្ថិតនៅ​ភូមិ​ត្រពាំង​រំពា​ក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

 

​ក្នុង​កិច្ចប្រតិបត្តិការ​ជួយសង្គ្រោះ​នោះដែរ លោកស្នងការ ប្រើប្រាស់​ឡានទឹក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្តតាកែវ ចំនួន​០៣ គ្រឿង ស្រុក​ត្រាំកក់​០១​គ្រឿង ស្រុក​ទ្រាំង​០១​គ្រឿង ស្រុក​សំរោង​០១​គ្រឿង ស្រុក​បាទី​០១​គ្រឿង ស្រុក​អង្គរបុរី​០១​គ្រឿង ស្រុក​ព្រៃកប្បាស​០១​គ្រឿង ស្រុក​កោះអណ្តែត​០១​គ្រឿង ស្រុក​គិរីវង់​០១​គ្រឿង អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជ័យ ០១​គ្រឿង ស្រុក​ឈូក​០១​គ្រឿង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​០១​គ្រឿង​សរុប​ឡានទឹក​ចំនួន​១៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២៨​ឡាន​ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន​។​

 

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា តូប​ដែល​អគ្គិភ័យ​ឆាបឆេះ​អស់​ចំនួន​៥០​តូប បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​ទាំងស្រុង​ចំនួន​៣៥​តូប ខូចខាត​តិចតួច​ចំនួន​១៥​តូប (​មិនទាន់​គិត​វាយតម្លៃ​ជា​សាច់ប្រាក់​បាន និង​មិន​បណ្តាល​ឲ្យ​មាន​រងរបួស​ដល់​មនុ​ស្ស​ឡើយ​) ។​

 

​សូមបញ្ជាក់ថា មូលហេតុ​ដែល​បណ្ដា​យ​អោយ​ឆេះ គឺ​មកពី​ឆ្លង​ចរន្ត​ខ្សែភ្លើង​តូប​ក្នុង​ផ្សារ ៕​

ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្សារ​ត្រាំកក់ បំផ្លាញ​អស់​៣៥​តូប​
ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្សារ​ត្រាំកក់ បំផ្លាញ​អស់​៣៥​តូប​
ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្សារ​ត្រាំកក់ បំផ្លាញ​អស់​៣៥​តូប​
ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្សារ​ត្រាំកក់ បំផ្លាញ​អស់​៣៥​តូប​

PLB Banner on article detail

អត្ថបទពេញនិយម