ពលរដ្ឋ​ជាង​២០​គ្រួសារ នៅ​ស្រុក​ពួក ខេត្ដ​សៀមរាប ស្នើ​អាជ្ញាធរ​ជួយ​បើកផ្លូវ​

ថ្ងៃព្រហស្បតិ៍ 6 ឧសភា 2021, 8:42

​ខេត្តសៀមរាប​÷​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​អន្ដរ​គម​ន៍​កាប់​ដើមឈើ​ងាប់​ចំនួន​៣​ដើម និង​ដើម​ដូង ព្រមទាំង​ជួយ​ដក​បង្គោល​ឈើ​គ្រាក់ ចេញពី​ផ្លូវ ដើម្បី​បើកផ្លូវ​ឱ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ និង​បើកបរ​រទេះគោ ព្រមទាំង​ងាយស្រួល​ដឹកជញ្ជូន​ទំនិញ​កសិកម្ម​។ ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ទំហំ​៤​ម៉ែត្រ  ស្ថិតនៅ​ក្នុងភូមិ​ជ្រលង ឃុំ​ខ្នាត​ស្រុក​ពួក ខេត្ដ​សៀមរាប ដែល​អ្នកភូមិ​២​គ្រួសារ បាន​ដាំ​នៅលើ​ផ្លូវ​ជាច្រើន​ឆ្នាំ​មកហើយ បណ្ដាលអោយ​ផ្លូវ​នេះ មាន​ភាព​តូចចង្អៀត ។​

 

​អ្នកស្រី ចាន់ សុជាតិ តំណាងឱ្យ​ប្រជាពលរដ្ឋ​ចំនួន​២២​គ្រួសារ នៅ​ភូមិ​ជ្រលង ឃុំ​ខ្នាត បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​០៥​ខែឧសភា ឆ្នាំ ២០២១ នេះ​ថា ផ្លូវ​មួយ​ខ្សែ​ជាប់​របង​សាលារៀន​ជា​ផ្លូវ​បុរាណ​ដែល​អ្នកភូមិ​ធ្វើ​ចរាចរណ៍ ចេញចូល​ភូមិ​ជ្រលង ឃុំ​ខ្នាត ស្រុក​ពួក ជា​យូរ​ឆ្នាំ​មកហើយ​(​សូមបញ្ជាក់ថា​ផ្លូវ​មួយ​នេះ​ស្ថិតក្នុង​តំបន់​អាជ្ញាធរ​ជាតិ​អ​ប្សា​រា​) ប៉ុន្ដែ ត្រូវបាន​បុគ្គល​២​គ្រួសារ ដាំ​បង្គោល ដាំ​ដើម​ដូង និង​ដើមឈើ នៅលើ​ផ្លូវ​មិនឱ្យ​ប្រជាពលរដ្ឋ​ប​រទេះគោ ឬ​បើកបរ​រ​ម៉ក ដោយ​បុគ្គល​២​គ្រួសារ​នៅក្បែ​ផ្លូវ​នោះ អះអាងថា ជា​ដី​របស់​ពួកគាត់​។​ពលរដ្ឋ​ដែល​ដាំ​ដើមឈើ​នៅ​លើដី​ផ្លូវ​នោះ មានឈ្មោះ មឿ​ន សុខា និង​ឈ្មោះ មឿ​ន បញ្ញា ជា​អ្នករស់នៅ​ភូមិ​ជាមួយគ្នា​។​អ្នកស្រី​បាន​បន្ដថា កន្លងមក ការបិទផ្លូវ​នោះ មាន​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ជួយ​ដោះស្រាយ​ដែរ ប៉ុន្ដែ​បុគ្គល​ពីររូប​នោះ មិន​ព្រម​តាម​ការនែនាំ​របស់​អាជ្ញា​ធរ​នោះឡើយ រហូត​មាន​ប្ដឹងផ្ដល់​គ្នា​ដល់​តុលាការ ហើយ​តុលាការ​ខេត្ដ​សៀមរាប សម្រេច​អោយ​ឈ្នះក្ដី ប៉ុន្ដែ​ពីរ​គ្រួសារ​នោះ​មិន​ព្រម​ដោយ​បានដាក់​ប្ដឹងទៅ​សាលា​ឧ​ទ្ធ​ហ៍​បន្ដទៀត​។​

 

​ដោយឡែក​លោកយាយ ខេង សារឿន ហៅ​យាយ​យុន មានប្រសាសន៍ថា បច្ចុប្បន្ន​ផ្លូវ​នេះ មាន​ភាព​តូចចង្អៀត ដោយសារ​ពលរដ្ឋ​ពីរ​គ្រួសារ​នោះ ដាំ​បង្គោលគ្រាក់ ដាំ​ដើមឈើ​នៅលើ​ផ្លូវ បណ្ដាលអោយ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ពិបាក​ធ្វើដំណើរ​យ៉ាងខ្លាំង ដូចជា​បររទេះ​គោ​មិនកើត បើក​គោយន្ដ​មិនបាន​និង បើក​ធុ​កៗ​ក៍​មិន​រួច​ដែរ ។​

 

​លោកយាយ​បន្ដថា ផ្លូវ​នេះ​ជា​ផ្លូវ​រទេះគោ​តាំងពី​លោកយាយ​នៅ​ក្មេង ហើយ​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ដឹក​ដំណាំ​កសិកម្ម​ក៍​ដូច​ការដឹកជញ្ជូន​ទំនិញ​ផ្សេងៗ​ទៅ​ផ្សារ​។​លោកយាយ​ក៍​ដូចជា​ប្រជាពលរដ្ឋ ស្នើរ​អោយ​អាជ្ញាធរ​មេ​ត្ដា​ជួយ​ដក​បង្គោល​ឈើ​គ្រាក់ និង​កាត់​ដើមឈើ​នៅ​កណ្ដាលផ្លូវ​នោះ​ចេញ​វិញ​ដើម្បីអោយ​ប្រជាពលរដ្ឋ​ចេញចូល​និង​ធ្វើ​ចរាចរណ៍​បាន​ស្រួល​។​

 

​លោកយាយ​ថា បើទោះបី​មិនបាន​បើក​អោយ​ធំ​ទូលាយ​ក៍​ត្រឹម​កាត់​ដើមឈើ​និង​ដក​បង្គោល​ដែល​នៅលើ​ផ្លូវ​នោះ​ក៍​បានដែរ​។​

​ករណីនេះ អភិបាលស្រុក​ពួក ខេត្ដ​សៀមរាប​លោក ស៊ីន ចាន់ថុល មាន​ប្រសា​សាន៍​ថា ការស្នើរ​សុំ​នេះ ហួស​ពី​ដែន​សមត្ថភាព​របស់លោក​ព្រោះ​ភាគ​ទី​ទាំង​ពីរបាន​ប្ដឹង​ផ្ដល់នៅ​តុលាការ  ហើយ​លោក​មិន​ហ៊ាន​លូកដៃ​ក្នុង​តុលាការ​នោះឡើយ​។​ទោះជា​យ៉ាងនេះ​ក្ដី កាលពី​ពាក់កណ្ដាល​ខែមករា​ឆ្នាំ​២០២១​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ​ឱ្យ​គ្រប់​បណ្ដា​ខេត្ដ​ទាំង​ត្រូវមាន​វិធានការ​រដ្ឋបាល​ចំពោះ​អ្នកធ្វើ​របង​បិទ​ផ្លូ​សាធារណៈ​មិនត្រូវ​ទុកឱ្យ​បុគ្គល​ម្នាក់​ឬ​ពីរ​នាក់ បំផ្លាញ​ប្រជាជន​ច្រើន​នាក់​នោះឡើយ ៕ ដោយ តាំង ហូ​

 

 

 

ពលរដ្ឋ​ជាង​២០​គ្រួសារ នៅ​ស្រុក​ពួក ខេត្ដ​សៀមរាប ស្នើ​អាជ្ញាធរ​ជួយ​បើកផ្លូវ​
ពលរដ្ឋ​ជាង​២០​គ្រួសារ នៅ​ស្រុក​ពួក ខេត្ដ​សៀមរាប ស្នើ​អាជ្ញាធរ​ជួយ​បើកផ្លូវ​

PLB Banner on article detail