រដ្ឋបាលខេត្ត​បាត់ដំបង​បញ្ចប់​ការបិទ​ខ្ទប់​ភូមិ​ខ្នាច​អំ​ពរ ស្រុក​រុក្ខ​គី​រី​

ថ្ងៃព្រហស្បតិ៍ 6 ឧសភា 2021, 8:22

ខេត្តបាត់ដំបង​÷ រដ្ឋបាលខេត្ត​បាត់ដំបង​បានបញ្ចប់​ការបិទ​ខ្ទប់ និង​បើក​ឡើងវិញ​នូវ​ភូមិ​ខ្នាច​អំ​ពរ ស្រុក​រុក្ខ​គី​រី ក្រោយ​ប្រជាពលរដ្ឋ​ដែល​បានផ្ដល់​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ហើយ​មាន​លទ្ធផល​អវិជ្ជមាន​។​

 

​សេចក្តីសម្រេច​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១ ដោយ​រដ្ឋបាល​ខេត្តបាត់ដំបង ដើម្បី​ជូនដំណឹង​ជា​ផ្លូវការ​មួយ​ស្តីពី​ការ​ញ្ច​ប់​ការបិទ​ខ្ទប់ និង​បើក​ឲ្យ​ដំណើការ​ឡើងវិញ​នូវ​ភូមិ​ខ្នាច​អំ​ពរ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង  ហើយ​ការដាក់​ឲ្យ​ដំណើការ​ភូមិ​ខ្នាច​អំ​ពរ ធម្មតា​ឡើងវិញ​នេះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​កន្លងមក​មាន​ពាក់ព័ន្ធ​ហើយ​បានផ្តល់​វត្ថុ​សំណាក​យកទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ក្រោម​លទ្ធផល អវិជ្ជមាន​ទាំងអស់​ត្រូវ​អនុ​ញ​ញាតិ​ឲ្យ​វិលត្រឡប់​ទៅកាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ ប៉ុន្តែ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​របស់ខ្លួន​ដោយឡែកៗ​ពីគ្នា​ក្នុង​រយ​:​ពេល​ចំនួន ១៤​ថ្ងៃ​បន្ថែមទៀត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​វិធាន​សុខាភិបាល និង​អនុត្ត​ជាប្រចាំ​នូវ​វិធា​ការ ៣​ការពារ ៣​កុំ របស់​រដ្ឋាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​។​

 

​ជាមួយនិង​ការបញ្ចប់​ការបិទ​ខ្ទប់​នូវ​ភូមិ​ខ្នាច​អំ​ពរ ស្រុក​រុក្ខ​គី​រី អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម ងួន រតន​: បានបញ្ជាក់​រម្លឹក​ដល់​គ្រប់​ពលរដ្ឋ​ដែល​បាន​អនុញ្ញាតិ​ឲ្យ​វិល​ទៅកាន់​សហគមន៍​វិញ​នេះ​ត្រូវផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​សុខភាព និង​អនាម័យ​ជា​ចំបង ក្នុងករណី​សុខភាព​មាន​លក្ខ​ណះ​ប្រែប្រួល​ត្រូវ​ប្រញាប់​ផ្តល់ព័ត៌មាន​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រុមគ្រូពេទ្យ​ដើម្បី​យក​វត្ថុ​សំណាក​ទៅ​វិភាគ​មេរោគ​កូ​វីដ​-១៩​សារជាថ្មី​ម្តងទៀត​។​

 

​គួរ​បញ្ជាក់ថា​÷​កត្តា​ដែល​បណ្តាល​ឲ្យ​អាជ្ញាធរខេត្ត​សម្រេច​បិទ​ខ្ទប់​លើ​ភូមិ​ខ្នាច​អំ​ពរ ស្រុក​រុក្ខ​គី​រី រយ​:​ពេល​ចំនួន ១៤​ថ្ងៃ​កន្លងមក​ចាប់ពី​ថ្ងៃទី ២១ ខែមេសា ដល់​ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ​២០២១​នេះ​ដោយសារ​បុរស​ម្នាក់​ឈ្មោះ យ៉េន គឹមយ៉ាន អាយុ ២៧​ឆ្នាំ​រស់នៅ​ភូមិ​ខ្នាច​អំ​ពរ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដែល​ឆ្លង​តាមរយ​:​ការចេញចូល​ដឹក​ម្នា​ស់លក់​ពី​ផ្សារ​នាគ​មាស​រាជធានី​ភ្នំពេញ មក​ភូមិ​ខ្នាច​អំ​ពរ ខេត្តបាត់ដំបង រហូត​មានការ​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត​សរុប​ចំនួន​ជាង ១០០​នាក់​ហើយ​តម្រូវ​ឲ្យ​មាន​ចំណាត់ការ​អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​រាជរដ្ឋាភិបាល​ដើម្បី​កាត់ផ្តាច់​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​៕​

រដ្ឋបាលខេត្ត​បាត់ដំបង​បញ្ចប់​ការបិទ​ខ្ទប់​ភូមិ​ខ្នាច​អំ​ពរ ស្រុក​រុក្ខ​គី​រី​
រដ្ឋបាលខេត្ត​បាត់ដំបង​បញ្ចប់​ការបិទ​ខ្ទប់​ភូមិ​ខ្នាច​អំ​ពរ ស្រុក​រុក្ខ​គី​រី​
រដ្ឋបាលខេត្ត​បាត់ដំបង​បញ្ចប់​ការបិទ​ខ្ទប់​ភូមិ​ខ្នាច​អំ​ពរ ស្រុក​រុក្ខ​គី​រី​
រដ្ឋបាលខេត្ត​បាត់ដំបង​បញ្ចប់​ការបិទ​ខ្ទប់​ភូមិ​ខ្នាច​អំ​ពរ ស្រុក​រុក្ខ​គី​រី​

PLB Banner on article detail