ក្នុង​១​ថ្ងៃ ប្រទេស​ឥណ្ឌា មាន​អ្នកស្លាប់​ជិត​៤​ពាន់​នាក់​

ថ្ងៃពុធ 5 ឧសភា 2021, 14:35

​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ឥណ្ឌា​មាន​ចំនួន​រហូត​៣៧៨០​នាក់​ក្នុង​រយៈពេល តែ​២៤​ម៉ោង បន្ទាប់ពី​ប្រទេស​នេះ​បាន​ក្លាយជា​ប្រទេស​ទី ២ ដែលមាន​អ្នក​ឆ្លង​ចំនួន​លើសពី​២០​លាន​នាក់ បន្ទាប់ពី​សហរដ្ឋអាមេរិក​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​CNA នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១​។​

 

​ទិន្នន័យ​ក្រសួងសុខាភិបាល​បាន​បង្ហាញថា ករណី​ឆ្លង​ប្រចាំថ្ងៃ​កើនឡើង ៣៨២៣១៥ នៅ​ថ្ងៃ​ពុធ ទី​៥ ខែឧសភា​នេះ​។ ការកើនឡើង​ករណី​ឆ្លង​ខ្លាំង​នៅ​ឥណ្ឌា ធ្វើឱ្យ​មន្ទីរពេទ្យ​អស់​គ្រែ និង​អុកស៊ីសែន ហើយ​កន្លែង​បញ្ចុះសព​ពេញ​ហៀរ​ទៅដោយ​សាកសព​អ្នកជំងឺ ខណៈដែល​មនុស្ស​ជាច្រើន​បាន​ស្លាប់​ក្នុង​រថយន្ត​សង្គ្រោះបន្ទាន់​លើ​គ្រែពេទ្យ នៅពេល​រងចាំ​អុកស៊ីសែន​។​

 

​បណ្តា​ប្រទេស​ជាច្រើន បាន​បញ្ជូន​ជំនួយ​ជា​សម្ភារៈ​វេជ្ជសាស្ត្រ ទៅកាន់​ប្រទេស​ឥណ្ឌា​។ រដ្ឋាភិបាល​ឥណ្ឌា​និយាយថា ការផ្គត់ផ្គង់​អុកស៊ីសែន​មាន​គ្រប់គ្រាន់ ប៉ុន្តែ​ការចែក​ចាយ​ត្រូវបាន​រារាំង​ដោយសារ​បញ្ហា​ដឹកជញ្ជូន​៕​

ក្នុង​១​ថ្ងៃ ប្រទេស​ឥណ្ឌា មាន​អ្នកស្លាប់​ជិត​៤​ពាន់​នាក់​
ក្នុង​១​ថ្ងៃ ប្រទេស​ឥណ្ឌា មាន​អ្នកស្លាប់​ជិត​៤​ពាន់​នាក់​
ក្នុង​១​ថ្ងៃ ប្រទេស​ឥណ្ឌា មាន​អ្នកស្លាប់​ជិត​៤​ពាន់​នាក់​
ក្នុង​១​ថ្ងៃ ប្រទេស​ឥណ្ឌា មាន​អ្នកស្លាប់​ជិត​៤​ពាន់​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម