ក្រុម​ឥស្សរជន​ឆ្នើម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង រៀបចំ​អបអរសាទរ​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ ក្រោម​ប្រធានបទ​“​ផ្អែក​តាម​ទិន្នន័យ គប្បី​វិនិយោគ​លើ​ការងារ​ឆ្មប​

ថ្ងៃពុធ 5 ឧសភា 2021, 14:18

ខេត្តបាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១ ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​សាខា​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា បាន​អ​ញ្ចើ​ញ​សំណេះសំណាល​និង​ផ្សព្វផ្សាយ​សារលិខិត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នឹង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី និង​កុមារ ក្នុងឱកាស​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១​នេះ ក្រោម​ប្រធានបទ “​ផ្អែក​តាម​ទិន្នន័យ គប្បី​វិនិយោគ​លើ​ការងារ​ឆ្មប Follow the Data: Invest in Midwives" ។​

 

​ពិធី​នេះដែរ​មានកា​អញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា ក្រុមការងារ​អនុសាខា​ក្រុង​បាត់ដំបង តំណាង​មន្ទីរ​សុខាភិបាល ក្រុមគ្រូពេទ្យ​មណ្ឌល​សុខភាព អ្នកស្ម័គ្រចិត្ត សរុប​អ្នកចូលរួម​ចំនួន ៣៧​នាក់ នៅ​មណ្ឌល​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង  ។​

 

​ក្នុងឱកាស​នោះ​ឯកឧត្តម​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រេ​ត អនុប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​សាខា​និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​អាន​សារលិខិត​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គ លេខាធិការ​អង្គការ សហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី និង​កុមារ ក្នុងឱកាស​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១​នេះ ក្រោម​ប្រធានបទ​“​ផ្អែក​តាម​ទិន្នន័យ គប្បី​វិនិយោគ​លើ​ការងារ​ឆ្មប Follow the Data: Invest in Midwives" សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ផ្ញើរ​សារលិខិត​ជូន​បងប្អូន​ជនរួមជាតិ​អោយដឹងថា ក្នុង​ស្ថានការណ៍​នេះ ឆ្មប​ជំនាញ គិលានុបដ្ឋាក​វេជ្ជបណ្ឌិត ក៏ដូចជា​បុគ្គលិក​សុខាភិបាល​ទាំងអស់​ត្រូវ​ឈរ​យ៉ាងរឹងមាំ​នៅ​ជួរមុខ​ដើម្បី​បំពេញភារកិច្ច​ការពារ​ថែទាំ​ប្រជាពលរដ្ឋ​ពី​ការចម្លង​មេរោគ​កូ​វីដ​-១៩ ដែលជា​ការងារ​បន្ថែម​លើ​ការ​គាំពារ​សុខភាព​មាតា ទារក និង​កុមារ​ដែលមាន​ស្រាប់​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​បញ្ជាក់ថា ក្នុងស្ថានភាព​កម្ពុជា​និង​ពិភពលោក​កំពុង​រង​ផល​ប៉ៈ​ពាល់​ដោយសារ​ជម្ងឺ​រាតត្បាត​កូ​វីដ ១៩​នេះ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ទៅពិនិត្យ​សុខភាព​តាម​កាលកំណត់​របស់​គ្រូពេទ្យ​ដើម្បី​តាមដាន​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ និង​សុខភាព​ផ្ទាល់ខ្លួន​ដោយ​អំពាវនាវ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យ​មែនទែន​បង្ការ​ខ្លួន​កុំឱ្យ​ឆ្លង​មេរោគ​កូ​វីដ​-១៩​នេះ​ឱ្យសោះ ពីព្រោះ​ស្ថានភាព​ក្មួយៗ​ពេល​កំពុងមាន​ផ្ទៃពោះ​មាន​ភាពងាយស្រួល​ក្នុង​ការឆ្លង​មេរោគ​ណាស់ ហេតុនេះ​សូម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ ៖
១- បី​ការពារ (​ពាក់​ម៉ាស់​គ្រប​មាត់ និង​ច្រមុះ​, លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​ទឹក​និង​សាប៊ូ ឬ​អាល់កុល​
​ជែ​ល​, រក្សា​គម្លាត​១​ម៉ែត​កន្លះ​ឡើងទៅ​ពី​អ្នកដទៃ​); បី​កុំ (​កុំទៅ​ទីកន្លែង​ដែលមាន​មនុស្ស​ច្រើន​,
​កុំ​នៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​, កុំ​ជួបជុំគ្នា កុំ​ប៉ះពាល់​គ្នា កុំ​ឱប​គ្នា​)
២- ទៅពិនិត្យ​សុខភាព​តាម​កាលកំណត់​របស់​គ្រូពេទ្យ ដើម្បី​តាមដាន​ការលូតលាស់​របស់​អ្នក និង​កូន​ក្នុង​ផ្ទៃ ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យបង្អែក និង​ត្រូវ​តាមដាន​ពិនិត្យ​សុខភាព​
​ទាំង​មាតា​ទាំង​ទារក ក្រោយ​សម្រាល​រួច បំបៅ​ដោះ​ទារក និង​ចិញ្ចឹម​កូន​តាម​ការណែនាំ​របស់​
​ក្រសួងសុខាភិបាល​
៣- ទាក់ទង​ជាបន្ទាន់​ទៅ​មន្ទីរពេទ្យ​/​គ្រូពេទ្យ និង​ធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ​/​ឆ្មប​ជំនាញ ប្រសិន​ជាមាន​អាកា​រៈ​ក្តៅខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម​
៤- ក្នុងករណី​ក្មួយៗ​រស់នៅក្នុង​តំបន់​មាន​ការបិទ​ខ្ទប់​ដោយ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ សូម​ធ្វើការ​ទាក់ទង​ទៅ​ឆ្មប​ជំនាញ​ដែល​បាន​ពិនិត្យ​ផ្ទៃពោះ​លើក​មុន ដើម្បី​ពិគ្រោះ​យោបល់​អំពី​ស្ថានភាព​សុខភាព​ផ្ទាល់ខ្លួន​និង​ទារក​ក្នុង​ផ្ទៃ ស្ថានភាព​ឈឺពោះ​សម្រាលកូន ឬ​ការណែនាំ​អំពី​ការថែទាំ​ក្រោយ​សម្រាល​
៥- តាមដាន​ជាប្រចាំ និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល និង​រដ្ឋបាល​រាជធានី​/​ខេត្ត​ដើម្បី​ចូលរួម​បញ្ចប់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​នៅ​កម្ពុជា ។​

 

​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញ​អំពី​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុងពេល​កន្លងមក ព្រមទាំង​លើកកម្ពស់​ការយល់ដឹង​ក្នុងចំណោម​ឆ្មប​ជំនាញ​ទាំងអស់ ទូទាំង​សកលលោក​អំពី​បញ្ហា​ប្រឈម​ចំពោះមុខ​នាពេល​បច្ចុប្បន្ន និង​ការងារ​ដែល​ត្រូវបំពេញ​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ចូលរួម​លើកកម្ពស់​ការយល់ដឹង​ក្នុងចំណោម​ឥស្សរជន ថ្នាក់ដឹកនាំ អ្នករៀបចំ​គោលនយោបាយ និង​ប្រជាជន​ទាំងអស់​អំពី​សារសំខាន់ និង​តម្រូវការ​ឆ្មប​ជំនាញ​នៅក្នុង​ប្រទេស​នីមួយៗ ពិសេស​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​។​

 

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​បណ្ឌិត ប៊ុត  គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា ក៏បាន​ពាំនាំ​ការសួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្ដាំ​ផ្ញើអោយ​ប្រជាពលរដ្ឋ​ទាំងអស់ គិតគូរ​ថែទាំ​សុខភាព​អោយបាន​ល្អ ដោយ​រស់នៅ​ត្រូវមាន​អនាម័យ ពិសា​ទឹក​ដាំ​ឆ្អិន និង​បរិភោគ​អាហារ​រូប​ត្ថ​ម្ភ​អោយបាន​ត្រឹមត្រូវ ព្រមទាំង​កម្ចាត់​មូស​ខ្លា​តាមរយ​:​ការរៀបចំ​សម្ភារៈ​ក្នុងផ្ទះ​អោយមាន​សណ្ដាប់ធ្នាប់ ធ្វើយ៉ាងណា​អោយមាន​ពន្លឺ​ចាំង​ចូល​ក្នុងផ្ទះ​បាន​ល្អ លុបបំបាត់​ថ្លុក សំបក​កំប៉ុង សំបក​កង់ កាប់ឆ្ការ​ព្រៃ​ជុំវិញ​ផ្ទះ​អោយបាន​ស្អាត និង​ជាពិសេស​ត្រូវ​ទៅពិនិត្យ​ផ្ទៃពោះ​តាម​ការកំណត់​របស់​គ្រូពេទ្យ និង​សូមអោយ​ថែរក្សា​សុខភាព​ត្រូវមាន​អនាម័យ និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឱ្យបាន​ជាប់​ជាប្រចាំ​ចូលរួម​ការពារ​ទប់ស្កាត់​មេរោគ​កូ​វីដ​-១៩​។

 

បន្ថែម​ពីនេះ​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​សាខា​ខេត្ត​ដែលមាន ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​បានប្រគល់​-​ទទួល​សំ​យ៉ាប​មណ្ឌល​សុខភាព​ក្តុល​ដែលមាន​ទំហំ​១២​ម៉ែត្រ​X៩.៥​ម៉ែត្រ ដែលជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដើម្បី​សម្រួល​ក្នុងការ​បំពេញការងារ ការទទួល​សេវា​សុខាភិបាល​នៅ​មណ្ឌល​សុខភាព​ក្តុល​ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ១,៣៦៨​ដុល្លារ​អាមេរិក​។​

 

សូមបញ្ជាក់ថា​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​សាខា​ខេត្ត​បាន​ផ្តល់ជូន​សមាជិក​ស​មា​ជិ​កា​ដែល​បាន​ចូលរួម​ចំនួន ៣៧​នាក់​ក្នុង​១​នាក់ៗ​ទទួលបាន​៖ ឃី​ត​១​កញ្ចប់ (​ភួយ សារុង ក្រមា សាប៊ូ​២​ដុំ )​ម៉ាស​១​ប្រអប់ ទឹកបរិសុទ្ធ ១​កេស និង​ថវិកា​មួយចំនួន ឧបត្ថម្ភ​មន្ទីរ​សុខាភិបាល​ខេត្ត​ទឹកបរិសុទ្ធ​វី​ឃែ​រ ចំនួន ១០០​កេស ,​ឧបត្ថម្ភ​មណ្ឌល​សុខភាព​ក្តុល ទឹកបរិសុទ្ធ ១០​កេស ម៉ាស់​១០​ប្រអប់ ថវិកា​១៣៦៨​ដុល្លារ​ជា​ថ្លៃ​ឈ្នូ​ល​សំ​យ៉ាប ឧបត្ថម្ភ​សាលាសង្កាត់​ក្តុល​ដូនទាវ​ទឹកបរិសុទ្ធ ១០​កេស ម៉ាស់ ១០​ប្រអប់​និង​ឧបត្ថម្ភ​ប៉ុស្តិ៍​នគ​បាល​សង្កាត់​អង់​ចំនួន ២២៥​គីឡូក្រាម មី​៥​កេស ផងដែរ ។​

ក្រុម​ឥស្សរជន​ឆ្នើម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង រៀបចំ​អបអរសាទរ​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ ក្រោម​ប្រធានបទ​“​ផ្អែក​តាម​ទិន្នន័យ គប្បី​វិនិយោគ​លើ​ការងារ​ឆ្មប​
ក្រុម​ឥស្សរជន​ឆ្នើម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង រៀបចំ​អបអរសាទរ​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ ក្រោម​ប្រធានបទ​“​ផ្អែក​តាម​ទិន្នន័យ គប្បី​វិនិយោគ​លើ​ការងារ​ឆ្មប​
ក្រុម​ឥស្សរជន​ឆ្នើម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង រៀបចំ​អបអរសាទរ​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ ក្រោម​ប្រធានបទ​“​ផ្អែក​តាម​ទិន្នន័យ គប្បី​វិនិយោគ​លើ​ការងារ​ឆ្មប​
ក្រុម​ឥស្សរជន​ឆ្នើម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង រៀបចំ​អបអរសាទរ​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ ក្រោម​ប្រធានបទ​“​ផ្អែក​តាម​ទិន្នន័យ គប្បី​វិនិយោគ​លើ​ការងារ​ឆ្មប​
ក្រុម​ឥស្សរជន​ឆ្នើម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង រៀបចំ​អបអរសាទរ​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ ក្រោម​ប្រធានបទ​“​ផ្អែក​តាម​ទិន្នន័យ គប្បី​វិនិយោគ​លើ​ការងារ​ឆ្មប​
ក្រុម​ឥស្សរជន​ឆ្នើម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង រៀបចំ​អបអរសាទរ​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ ក្រោម​ប្រធានបទ​“​ផ្អែក​តាម​ទិន្នន័យ គប្បី​វិនិយោគ​លើ​ការងារ​ឆ្មប​
ក្រុម​ឥស្សរជន​ឆ្នើម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង រៀបចំ​អបអរសាទរ​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ ក្រោម​ប្រធានបទ​“​ផ្អែក​តាម​ទិន្នន័យ គប្បី​វិនិយោគ​លើ​ការងារ​ឆ្មប​
ក្រុម​ឥស្សរជន​ឆ្នើម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង រៀបចំ​អបអរសាទរ​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ ក្រោម​ប្រធានបទ​“​ផ្អែក​តាម​ទិន្នន័យ គប្បី​វិនិយោគ​លើ​ការងារ​ឆ្មប​

PLB Banner on article detail