លោកជំទាវ បាន ស្រីមុំ បើកប្រាក់​ឧបត្ថម​ចាស់ជរា​ក្រីក្រ​គ្មាន​ទីពឹង នៅ​ខេត្ត​ប៉ៃលិន​

ថ្ងៃពុធ 5 ឧសភា 2021, 14:15

(​ប៉ៃលិន​) ៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង ជា​ប្រធាន​មូលនិធិ​ចាស់ជរា​ក្រី​ក្រី​គ្មាន​ទីពឹង ដោយមាន​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អ្នក​តំ ណា​ង​រាស្ត្រ​មណ្ឌល​ប៉ៃលិន ព្រមទាំង​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន យុវជន ស​.​ស​.​យ​.​ក ខេត្ត បាន​ចុះសួរសុខទុក្ខ និង​នាំយក​ស្បៀងអាហារ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង ថវិកា​ឧបត្ថម្ភ​ប្រចាំខែ ឧសភា របស់​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ជូន​លោកយាយ​លោកតា ចាស់ជរា​គ្មាន​ទីពឹង​ទូទាំង​ខេត្ត​ប៉ៃលិន ដើម្បី​ជួយ​សម្រួល ពី​ទុក្ខលំបាក​ក្នុង​គ្រា​កំពុង​ជួប​បញ្ហា​វិបត្តិ​កូ​វីដ​-១៩ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ៖ ជា​រៀងរាល់​ថ្ងៃទី​៥ នៃ​ខែ​នីមួយៗ ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន តែងតែ​ទទួល​ប្រាក់​មូលនិធិ (​ឧបត្ថម្ភ​) ប្រចាំខែ​ពី​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ជាក់ស្តែង​នៅពេលនេះ ក្រុមការងារ​មូលនិធិ​គាំទ្រ​សុខភាព​និង​សង្គ្រោះបន្ទាន់ ជន​ចាស់ជរា​គ្មាន​ទីពឹង​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​ថវិកា​មូលនិធិ​ផ្តល់ជូន​ពួកគាត់ ក្នុង​ម្នាក់​ចំនួន​១០០.០០០​រៀល (​មួយ​សែន​រៀល​គត់​) ។ ការផ្តល់​មូលនិធិ​នេះ រៀបចំ​នៅ​ការិយាល័យ​តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន សាលាឃុំ​អូរអណ្តូង និង​សាលាឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ។ រីឯ​លោកយាយ​លោកតា មាន​ជំងឺ​ធ្វើដំណើរ​ពី​បាក ក្រុមការងារ​បាន​យក​ថវិកា​ទៅជូន​ដល់​គេហដ្ឋាន​ផ្ទាល់​តែម្តង ។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និង​ជា​ប្រធាន​មូលនិធិ ចាស់ជរា​ក្រីក្រ​គ្មាន​ទីពឹង បាន​នាំនូវ​សេចក្តីអំពាវនាវ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក្នុង ការ​ផ្សព្វ ផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង បង្ការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្តតាម​វិធាន (៣​ការពារ ៣​កុំ​) និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ។​

 ដូច្នេះ យើង​រាល់គ្នា ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ពី​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ត្រូវ​រស់នៅ​ត្រូវ​ស្អាត មាន​អនាម័យ លាងដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល ស្នាក់នៅ​ក្នុងផ្ទះ​បើ​គ្មាន​ការចាំបាច់​ចេញ​ក្រៅ មិនត្រូវ​ប្រមូល​ផ្តុំគ្នា ត្រូវ​ពាក់​ម៉ាស​ឱ្យបាន​ត្រឹមត្រូវ​ពេលចេញ​ទៅ​ក្រៅ និង​រក្សា​គំលាត​សុវត្ថិភាព ។​

 ចំពោះ​ប្រជាពលរដ្ឋ​ចំណូលស្រុក សូម​ស្នាក់នៅ​ដាច់ដោយឡែក​ពី​សាច់ញាតិ​ក្រុមគ្រួសារ មិត្តភក្តិ​រយ​:​ពេល​១៤​ថ្ងៃ បើ​មាន​ករណី​ថា​សង្ស័យ ដូចជា​ផ្តាសាយ ហៀរ​សំបោរ មានកំ​ដៅ​លើសពី ៣៧.៥ អង្សា​សេ ក្អក​ស្ងួត ឈឺបំពង់ក​. ពិបាក​ដកដង្ហើម សូម​ប្រញាប់​ទៅកាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​ខេត្ត នៅ​ជិត​ផ្ទះ​បំផុត ឬ​ទំ​នា​ក់ំ​នង​ទៅកាន់​លេខ​១១៥ ឬ​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ​ឃុំ​សង្កាត់ នៅ​កៀក​ជាប់​ផ្ទាល់ ដើម្បី​ងាយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ធ្វើការ​ពិ​ព្យា បាល​ជំងឺ​ជូន​ផងដែរ ។​

​សូមបញ្ជាក់​ផងដែរ​ថា ៖ មូលនិធិ​គាំទ្រ​សុខភាព និង សង្គ្រោះបន្ទាន់​ខេត្ត​ប៉ៃលិន បានរៀបចំ​ឡើ ង តាំងពី​ឆ្នាំ​២០១១ និង​បាន​ដំណើរ​ការមកដល់​បច្ចុប្បន្ន ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ថវិកា​ទាំងស្រុង​ពី​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ​អភិបាលខេត្ត​ប៉ៃលិន ដោយ​បើកប្រាក់​ឧបត្ថម្ភ​ជាប្រចាំ​ខែ ជូន​លោកយាយ លោកតា ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​សាសនា​អ្វី​ឡើយ ។​

​ចំណែក​លោកតា លោក យាយ​ចាស់ជរា បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និង​ក្រុមការងារ ក៏​សូម​ជូនពរ​ឱ្យ​សម្តេច​តេ​ជោ និង​សម្តេច កិត្តិ​ព្រ​ទ្ធ​បណ្ឌិត ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត ទទួលបាន​នូវ​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ជាពិសេស​សូមឱ្យ​ឈ្នះ​នូវ​ឧ​ប​ទ្រុព​ចង្រៃ និង​ជំងឺ​កូ​វីដ​១៩​ផងដែរ ៕​

PLB Banner on article detail

អត្ថបទពេញនិយម