រថយន្ត​ដឹក​ឥដ្ឋ ចុះ​ចំណោទ​ពីលើ​ភ្នំព្រឹក​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​ផ្ងារជើង​របួសធ្ងន់​ស្រាល​ចំនួន​០៥​នាក់​

ថ្ងៃពុធ 5 ឧសភា 2021, 8:16

​ខេត្តបាត់ដំបង​! យ៉ាងហោចណាស់​មនុស្ស​ប្រុស​ស្រី​ចំនួន​០៥​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បង្កដោយ​ខ្លួនឯង​កាលពី​វេលា​ម៉ោង ១១​និង​១៥​នាទី ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ស្ថិតក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។​

 

​សមត្ថកិច្ច​បានអោយដឹង​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះដែរ​បង្កឡើង​ដោយ រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ញ ០៤៧៤ ភព​-៣ អ្នកបើកបរ​ឈ្មោះ សួរ ម៉ៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កោ ឃុំ​ត្រ​បាត ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​( របួសស្រាល​) នឹង​អ្នករួមដំណើរ​ចំនួន​០៤​នាក់ ៖
១.​ឈ្មោះ រ៉ា​ត ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា​( របួសធ្ងន់​)
២.  ឈ្មោះ ឡា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ ជាមួយគ្នា (​របួសធ្ងន់​)
៣. ឈ្មោះ បឿ​ត សាវង្ស ភេទ​ស្រី អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា (​របួសធ្ងន់​)
៤. ឈ្មោះ ព្រាម ត្រប់ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា (​របួសស្រាល​) ។​

 

​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ឥដ្ឋ​ខាងលើ​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​ផ្លូវ​កោង​ចុះ​ចំណោទ​ភ្នំព្រឹក ក៏​ជាន់​ហ្វ្រាំង​អត់​ស៊ី​ក៏​បណ្តាលអោយ​ក្រឡាប់​រងរបួស​ធ្ងន់​ស្រាល​ចំនួន​០៥​នាក់ ចំណែក​រថយន្ត​ខូចខាត​យ៉ាងដំណំ​។​

 

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅពិនិត្យ​និង​វាស់វែង​កន្លែងកើតហេតុ​រួច​អ្នករបួស​បាន​បញ្ចូនទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ដើម្បី​ស​ង្រោះ ចំណែក​រថយន្ត​ត្រូវបាន​ស្ទូច​យកទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​។​

រថយន្ត​ដឹក​ឥដ្ឋ ចុះ​ចំណោទ​ពីលើ​ភ្នំព្រឹក​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​ផ្ងារជើង​របួសធ្ងន់​ស្រាល​ចំនួន​០៥​នាក់​
រថយន្ត​ដឹក​ឥដ្ឋ ចុះ​ចំណោទ​ពីលើ​ភ្នំព្រឹក​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​ផ្ងារជើង​របួសធ្ងន់​ស្រាល​ចំនួន​០៥​នាក់​
រថយន្ត​ដឹក​ឥដ្ឋ ចុះ​ចំណោទ​ពីលើ​ភ្នំព្រឹក​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​ផ្ងារជើង​របួសធ្ងន់​ស្រាល​ចំនួន​០៥​នាក់​
រថយន្ត​ដឹក​ឥដ្ឋ ចុះ​ចំណោទ​ពីលើ​ភ្នំព្រឹក​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​ផ្ងារជើង​របួសធ្ងន់​ស្រាល​ចំនួន​០៥​នាក់​
រថយន្ត​ដឹក​ឥដ្ឋ ចុះ​ចំណោទ​ពីលើ​ភ្នំព្រឹក​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​ផ្ងារជើង​របួសធ្ងន់​ស្រាល​ចំនួន​០៥​នាក់​
រថយន្ត​ដឹក​ឥដ្ឋ ចុះ​ចំណោទ​ពីលើ​ភ្នំព្រឹក​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​ផ្ងារជើង​របួសធ្ងន់​ស្រាល​ចំនួន​០៥​នាក់​
រថយន្ត​ដឹក​ឥដ្ឋ ចុះ​ចំណោទ​ពីលើ​ភ្នំព្រឹក​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​ផ្ងារជើង​របួសធ្ងន់​ស្រាល​ចំនួន​០៥​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម