ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះអាគារប្រជុំ០១ខ្នង សរុបជាទឹកប្រាក់អស់ជាង២ពាន់ដុល្លា

ថ្ងៃពុធ 5 ឧសភា 2021, 7:45

ខេត្តបាត់ដំបង៖ អគ្គិភ័យមួយបានលេបត្របាក់អាគារប្រជុំ០១ខ្នងអស់ស្ទើទាំងស្រុងកាលពីវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០៤.ខែឧសភា.ឆ្នាំ២០២១ នៅចំណុចទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ ស្ថិតនៅភូមិភ្នំសំពៅកើត  ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើនេះដែរបណ្តាលអោយធាបឆេះអាគារប្រជុំ១ខ្នង ដែលមានទំហំ ២៥ម៉ែត្រx៨ម៉ែត្រ ឆេះអស់ប្រហែល៩០% រួមជាមួយសម្ភារៈមាន!.ម៉ូតូម៉ាកឌូក០១គ្រឿង
.ម៉ូទ័របូមទឹក០២គ្រឿង
.ម៉ូទ័រស្វាន០២គ្រឿង
.ឧបករណ៍ផ្សាដែក០២គ្រឿង
.ម៉ូទ័រកាត់ឈើ០១គ្រឿង
.ម៉ូទ័របាញ់វីស០១គ្រឿង
.ម៉ូទ័រខាត់ឈើ០១គ្រឿង
.ម៉ូទ័រខាត់ដែក០១គ្រឿង
.ឧបករណ៍បំពងសំឡេង០១ឈុត
.កៅអីឈើ១៤០កៅអី
.តុ គណ:ធិបតី០១
.តុ គណ:ចាត់តាំង០១
.កង្ហាបញ្ឈរធំ០២គ្រឿង
.កង្ហាព្យូពិដាន១២គ្រឿង
.សម្ភារៈផ្ទះបាយ០១ឈុត
និងសម្ភារៈ០១ចំនួនទៀត
សរុបជាទឹកប្រាក់ចំនួន ២៥០០០ដុល្លា(ពីរម៉ឺនប្រាំពាន់ដុល្លា)។
   
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ពន្លត់រហូតគ្រប់គ្រងស្ថានការបានទាំងស្រុង និងមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា មូលហេតុដែលបង្កអោយកើតមានអគ្គិភ័យនេះឡើងគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះអាគារប្រជុំ០១ខ្នង សរុបជាទឹកប្រាក់អស់ជាង២ពាន់ដុល្លា
ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះអាគារប្រជុំ០១ខ្នង សរុបជាទឹកប្រាក់អស់ជាង២ពាន់ដុល្លា
ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះអាគារប្រជុំ០១ខ្នង សរុបជាទឹកប្រាក់អស់ជាង២ពាន់ដុល្លា
ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះអាគារប្រជុំ០១ខ្នង សរុបជាទឹកប្រាក់អស់ជាង២ពាន់ដុល្លា

PLB Banner on article detail

អត្ថបទពេញនិយម