បាក់​ផ្លូវ​រថភ្លើង​លើ​អាកាស​នៅ​មិច​ស៊ី​កូ ស្លាប់​១៣ របួស​៧០​នាក់​

ថ្ងៃអង្គារ 4 ឧសភា 2021, 13:6

​កំណាត់​មួយ​នៃ​ផ្លូវ​រថភ្លើង​លើ​អាកាស នៅក្នុង​ទីក្រុង​មិច​ស៊ី​កូ​ស៊ី​ធី (Mexico City) ភាគខាងត្បូង​ប្រទេស​មិច​ស៊ី​កូ បាន​បាក់​រលំ​ចុះមក​នៅពេល​រថភ្លើង កំពុងធ្វើដំណើរ​ឆ្លងកាត់ ដែលជា​ហេតុ​បង្ក​ឲ្យ​មនុស្ស ១៣​នាក់​ស្លាប់ និង ៧០​នាក់​ទៀត​រងរបួស​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ នា​រសៀល​ថ្ងៃ​អង្គារ ទី​០៤ ខែឧសភា ឆ្នាំ​២០២១​។​

 

​មន្ត្រីជាន់ខ្ពស់​នៃ​ទីក្រុង​ខាងលើនេះ​គឺ​លោក អាល​ហ្វុ​ន​សូ សួ​រែស ឌែ​ល រៀល (Alfonso Suarez del Real) បាន​ប្រាប់​រាយការណ៍​ព័ត៌មាន​នានា នៅ​យប់​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ (​ពេលវេលា​នៅ​អាមេរិក​ខាងជើង​) ថា ក្រុម​សង្គ្រោះ​កំពុងតែ​ស្ថិត​នៅនឹងកន្លែង​កើតហេតុ ដើម្បី​ជួយសង្គ្រោះ​អ្នក​កំពុង​ជាប់​ក្នុង​ទូរ​រថភ្លើង​។​

 

​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​មិច​ស៊ី​កូ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០៖៣០​នាទី​យប់​ថ្ងៃ​ចន្ទ​។ កន្លងមក​ការកសាង​ផ្លូវ​រថភ្លើង​លើ​អាកាស​មួយ​នេះ ក៏​ធ្លាប់​ទទួលរង​ការរិះគន់ អំពី​ភាពមិនប្រក្រតី​មួយចំនួន​ផងដែរ​៕​

បាក់​ផ្លូវ​រថភ្លើង​លើ​អាកាស​នៅ​មិច​ស៊ី​កូ ស្លាប់​១៣ របួស​៧០​នាក់​
បាក់​ផ្លូវ​រថភ្លើង​លើ​អាកាស​នៅ​មិច​ស៊ី​កូ ស្លាប់​១៣ របួស​៧០​នាក់​
បាក់​ផ្លូវ​រថភ្លើង​លើ​អាកាស​នៅ​មិច​ស៊ី​កូ ស្លាប់​១៣ របួស​៧០​នាក់​

PLB Banner on article detail