AIREEN Juist Motul-Tech

តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ដឹកនាំ​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត ចុះ​ផ្តល់​អំណោយ​ជូន​ពលរដ្ឋ​ខ្វះខាត នៅ​ស្រុក​សាលា​ក្រៅ​

ថ្ងៃអង្គារ 4 ឧសភា 2021, 13:3

(​ប៉ៃលិន​) ៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌល​ប៉ៃលិន អមដំណើរ​ដោយ​ឯកឧត្តម​ទី សុខា មេបញ្ជាការ​ប្រចាំ​ទិស​ប៉ៃលិន​សំឡូត​
​និង​លោក សៀ សុខុម អភិបាលរង​ស្រុក​សា​ក្រៅ និង​ជា​អនុ ប្រធាន ស​.​ស​.​យ​.​ក ខេត្ត បាន​ដឹកនាំ​ក្រុមការងារ យក​អំណោយ​ស្បៀងអាហារ ទៅ​ចែកជូន​ដល​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន​០២​គ្រួសារ​។​

 

​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន  បាន​ពាំ​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ដែលជា​និច្ចកាល លោក​ទាំងពីរ តែងតែ​គិតគូរ​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ។​

 

​ឯកឧត្តម​បានលើកឡើង​ថា ៖ ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្ត​ប៉ៃលិន បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ទាំង អស់​បន្ត​ចុះ​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ​នូវ​វិធានការ​នានា របស់​រដ្ឋបាលខេត្ត  និង​វិធានការ (៣​ការពារ ៣​កុំ​) របស់​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​វិធាន​នានា​របស់​ក្រសួងសុខាភិបាល ដោយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​កាតព្វកិច្ច ពាក់​ម៉ាស លាងដៃ​ជាមួយ​សាប៊ូ  ឬ​ជែ​ល ទឹក​អាល់កុល រក្សា​គម្លាត​សង្គម​អោយបាន​១.៥ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-19 នៅក្នុង​សហគមន៍ ។ លើសពីនេះ ត្រូវឱ្យ​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា ហើយក៏​ត្រូវ​យល់ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែ​ជួយផ្តល់​ស្បៀងអាហារ​ដល់​ប្រជាពលរដ្ឋ ដែល​ទទួលរង​នូវ​ការខ្វះខាត ។​

 

​សូមបញ្ជាក់ថា ៖ អំណោយ​ដែល​ផ្តល់ជូន​ក្រុមគ្រួសារ​ខ្វះខាត​ទាំង​០២​គ្រួសារ​ខាងលើ រួមមាន ៖ ទី​១. ឈ្មោះ ដួង ទូច ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ មាន​ជំងឺ​ប្រចាំកា យ ទី​២. ឈ្មោះ ទូច ម៉ក ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ទាំង​២​នាក់ រស់នៅ​ភូមិ​រថក្រោះ​ឆេះ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

 

​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ មី ទឹក​ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹក​សុទ្ធ​ពង​ទា ត្រីខ ស្ករស អំបិល ប៊ីចេង ប្រេងឆា និង​ថវិកា​ម្នាក់​២៥​ម៉ឺន​រៀល​ផងដែរ ៕​

តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ដឹកនាំ​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត ចុះ​ផ្តល់​អំណោយ​ជូន​ពលរដ្ឋ​ខ្វះខាត នៅ​ស្រុក​សាលា​ក្រៅ​

PLB Banner on article detail