ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ រាប់ពាន់​គ្រាប់ នៅ​បរិវេណ​វត្ត​គាស់ក្រឡ

ថ្ងៃអង្គារ 4 ឧសភា 2021, 12:55

​ខេត្តបាត់ដំបង​៖ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សេសសល់​ពី​សម័យ​សង្គ្រាម​រាប់ពាន់​គ្រាប់​ត្រូវបាន​ព្រះសង្ឃ​ប្រទះឃើញ​នៅ​បរិវេណ​វត្ត​គាស់ក្រឡ ខណៈដែល​ព្រះអង្គ​បន្ត ជីកដី​ដើម្បី​ដាក់លូ​ធ្វើ​បង្គន់​អនាម័យ​។​

 

​លោក​វរសេនីយ៍ឯក ប៉ាង ហៀ​ង អធិការនគរបាល​ស្រុក​គាស់ក្រឡ បានអោយដឹងថា​ហេតុការណ៍​ប្រទះឃើញ​គ្រាប់ យុទ្ធ​ភ័​ណ្ឌ​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១៥​និង​០០​នាទី ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០ ២១ នៅ​ចំណុច​វត្ត​បុរាណ​និវេសន៍​(​ហៅ​វត្ត​គាស់ក្រឡ​)​ស្ថិតក្នុង​ភូមិ​មុខ​វត្ត ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ​ខេត្ត​បាត់​បាត់ដំបង​ខណៈដែល​ព្រះសង្ឃ​គង់​ក្នុង​វត្ត​បាន​បន្ត ជីកដី​ដើម្បី​ដាក់លូ​ធ្វើ​បង្គន់​អនាម័យ ។

 

​ក្រោយពី​ប្រទះឃើញ​ព្រះសង្ឃ​ក៏បាន​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​នគរបាល​យើង ហើយ​សមត្ថកិច្ច​ក៏បាន​រាយការណ៍​បន្ត​ជូន​អង្គភាព​ស៊ីម៉ាក់​CMAC ដើម្បី​ចុះ​ពិនិត្យ​ជាក់ ស្តែង រួមគ្នា​នៅ​ចំណុច​ទីតាំង​ខាងលើ បន្ទាប់មក​មន្ត្រី​ជំនាញ​នៃ​អង្គភាព​ស៊ីម៉ាក់​CMAC​បាន​ប្រើប្រាស់​គ្រឿងចក្រ​កាយ​ទៅក្នុង​ដី​នៅ​ចំណុច​នោះបាន​រកឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សរុប​ចំនួន​១៨​កេស​ដែក ស្មើ​និង ៤៥០០​គ្រាប់ ដែលជា​ប្រភេទ​គ្រាប់​(PKF) ផ លិ ត​នៅ​ប្រទេស​អា​មេ​រិច ។​

 

​ក្រោយពី​ប្រមូលបាន​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​និង​បញ្ជាក់ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ខាងលើ វា​បាន​ខូចគុណភាព​ស្ទេ​ី​រទាំង​ស្រុង អស់​ហើយនឹង​ត្រូវបាន​ប្រគល់ជូន​អង្គភាព​ស៊ីម៉ាក់​CMAC​យកទៅ​រក្សាទុក​ដើម្បី​រងចាំ​ពេលវេលា​ដុតបំផ្លាញ​ចោល​នៅពេល​ក្រោយ​។​

 

​គួរបញ្ជាក់​ផងដែរ​ថា​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ ២០ ២១ កន្លងទៅ នៅ​ទី​អារាម​នេះ​ក៏​ធ្លាប់បាន​ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ម្តង​រួចមកហើយ​ក្នុងខណៈដែល​ព្រះសង្ឃ​ជីកដី​ដាក់លូ​ធ្វើ​បង្គន់​អ​នា ម័​យ ដែល​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ​ប្រភេទ​គ្រាប់កាំភ្លើង​(PKF)​ដូចគ្នា​ចំនួន ១៦​កេស ស្មើនឹង ៤, ០០ ០​គ្រាប់​(​ផលិត​នៅ​ប្រទេស​ឣា​មេ​រិច​)​។

 

​លោក​អធិការ​ដដែល​បាន​បញ្ជាក់ថា តាម​ការវាយតម្លៃ​និង​សន្និដ្ឋាន គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំង នេះ​អាច​ត្រូវបាន​គេ​កប់​ទុក​ក្នុង​ដី​តាំងពី​សម័យ​សង្គ្រាម​យូរ​ណាស់​មក​ហេ​ី​យ  ដែល​រហូត​ពេលនេះ​បាន​ខូចគុណភាព​ស្ទេ​ី​ទាំងស្រុង​អស់ ទៅហើយ​។​៕​

ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ រាប់ពាន់​គ្រាប់ នៅ​បរិវេណ​វត្ត​គាស់ក្រឡ
ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ រាប់ពាន់​គ្រាប់ នៅ​បរិវេណ​វត្ត​គាស់ក្រឡ
ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ រាប់ពាន់​គ្រាប់ នៅ​បរិវេណ​វត្ត​គាស់ក្រឡ
ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ រាប់ពាន់​គ្រាប់ នៅ​បរិវេណ​វត្ត​គាស់ក្រឡ
ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ រាប់ពាន់​គ្រាប់ នៅ​បរិវេណ​វត្ត​គាស់ក្រឡ
ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ រាប់ពាន់​គ្រាប់ នៅ​បរិវេណ​វត្ត​គាស់ក្រឡ
ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ រាប់ពាន់​គ្រាប់ នៅ​បរិវេណ​វត្ត​គាស់ក្រឡ
ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ រាប់ពាន់​គ្រាប់ នៅ​បរិវេណ​វត្ត​គាស់ក្រឡ
ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ រាប់ពាន់​គ្រាប់ នៅ​បរិវេណ​វត្ត​គាស់ក្រឡ

PLB Banner on article detail

អត្ថបទពេញនិយម